Friday, November 18, 2016

BT-NEWS.COM សម្ដេចអគ្គសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តាំផ្ញើរ មន្ត្រីទាំងអស់ត្រូវខិតខំលុបបំបាត់ ភាពអសកម្មដែល ធ្វើឲ្យ ប្រជាជនមានការថ្នាំងថ្នាក់ និងសហការគ្នា ប្រមូលពន្ធ ចូលថវិការដ្ឋ

ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តស្វាយរៀង៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចត្រូវ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការពារនូវបទល្មើសផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាធ្ងន់ធ្ងរ ដែលត្រូវតែយកចិត្តទុកដាក់សហការណ៍ គ្នាដោះស្រាយ ! និងការពារអំពើរភេរវកម្ម !  ត្រូវអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព អោយបានខ្ជាប់ខ្ជួន ដើម្បី ប្រជាពលរដ្ឋ រួមមាន ! សេវាតម្រូវការ និងសេវាសំណូមពរ ជាពិសេសគឺសេវាតម្រូវការធ្វើអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅ ធ្វើអត្តសញ្ញាន ប័ណ្ណ ! ប្រសាសន៍នេះ សម្តេចតេជោបានលើកឡើង នៅក្នុងពិធីសំណេះសំណាល ជាមួយក្រុម ប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ! នៅព្រឹកថ្ងៃទី១៨  វិច្ឆិកា ឆ្នាំ២០១៦ នេះ ។








សម្ដេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើរ មន្ត្រីទាំងអស់ត្រូវខិតខំលុបបំបាត់ ភាពអសកម្មដែល ធ្វើឲ្យ ប្រជាជនមានការថ្នាំងថ្នាក់ លើសពីនេះត្រូវយកចិត្តទុកដាក់កសាង អំពើល្អជាមួយ ប្រជាពលរដ្ឋឲ្យបានច្រើន ។  សមត្ថកិច្ចទាំងអស់ត្រូវគាំទ្រក្នុងការប្រមូលពន្ធ និងប្រឆាំងការ គេច ពន្ធ ដើម្បីបង្កើនប្រាក់ចំណូលជាតិ ។
ខេត្តស្វាយរៀងគឺជាខេត្តដែលមានច្រកអន្តរជាតិផង ទ្វេរភាគីផង  និងតំបន់រោងចក្រជាច្រើន ដូច្នេះត្រូវសហការដើម្បីបង្កើនប្រាក់ចំណូលពីការប្រមូលពន្ធ ! ត្រូវពិនិត្យមើល និងយកចិត្តទុកដាក់តំបន់ដែលត្រូវការពារ ជាពិសេសយកចិត្តទុកដាក់ការពារបង្គោលព្រំដែន ដែលបាននៅសល់ពីអតីតកាល  ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី ដែលមាននៅក្នុងខេត្តរបស់ខ្លួនឲ្យបានល្អ ។
ត្រូវបន្តពន្យល់ និងជំរុញប្រជាពលរដ្ឋអោយបានទៅចុះឈ្មោះបោះឆ្នោតអោយបានឆាប់រហ័ស និងគ្រប់គ្នា ព្រោះពេលវេលា នឹងត្រូវបញ្ចប់នៅពេលឆាប់ៗនេះហើយ ៕ 

No comments:

Post a Comment