Sunday, November 20, 2016

BT-NEWS.COM មន្រ្តីយោធាម្នាក់បានស្លាប់ដោយសារកាំភ្លើងរបស់ខ្លួនត្រូវគេសង្ស័យថា !!! ជាករណីរាលកៃកាំភ្លើងដោយខ្លួនឯង

មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖  មន្រ្តីយោធា យោធភូមិភាគ៤ ម្នាក់បានស្លាប់នៅលើអង្រឹងរបស់ខ្លួន តែគេសង្ស័យថា ! ជាករណីឃាតកម្មបាញ់សំលាប់ តែត្រូវបាន មេបញ្ជាការអង្គភាព បដិសេធន៍ថា ! ជារឿងរាលកៃកាំភ្លើងស្លាប់ដោយសារខ្លួនឯង ខណៈដែលជនរងគ្រោះ ដេកយាមល្បាតនៅក្នុងអង្រឹង ។


សាកសពមន្រ្តីយោធា ដេកស្លាប់ក្នុងអង្រឹង រួមជាមួយថ្លុកឈាម ដោយត្រូវគ្រាប់កាំភ្លើងបែកក្បាលធ្លាយខួរ ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង ០៨ ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា នៅចំណុច ១៧ ត្រង់ភូមិសាស្រ្ត អូរច្រោក ប៉ើយភ្នំដងរែក ហើយក៏ជាទីតាំងដែលជនរងគ្រោះ ប្រចាំការយាមល្បាតផងដែរ ។ ដោយជនរងគ្រោះឈ្មោះ អំ គុណ ភេទប្រុសអាយុ ២៧ឆ្នាំ ឋាន្តនៈព្រឹន្ទបាលឯក នៅក្នុងអង្គភាព គរ.១.ស៊ើបការណ៍ នៃយោធភូមិភាគទី៤ បច្ចុប្បន្នមានទីលំនៅភូមិទំនប់លើ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។


ករណីស្លាប់របស់មន្រ្តីយោធា ត្រូវបានក្រុមគ្រួសារជនរងគ្រោះ បានដាក់ការសង្ស័យ ជា រឿងឃាត់កម្មសម្លាប់ដោយពួកគាត់បានស្នើរឱ្យសមត្ថកិច្ចជួយធ្វើកោសសវិច្ឆ័យឱ្យបានច្បាស់លាស់ ដោយឡែក មេបញ្ជាការអង្គភាព គរ.១.ស៊ើបការណ៍របស់យោធភូមិទី៤ លោក វរសេនីយ៍ត្រី សាម ឡា បានបដិសេធន៍ថា ជាករណីរាលកៃកាំភ្លើងស្លាប់ដោយខ្លួនឯង ។
ចំពោះការសង្ស័យនេះ តាមការបំភ្លឺពីសាច់ញាតិបងប្អូនជនរងគ្រោះ ពីសំណាក់មន្រ្តីយោធា រួម ក្រុមជាមួយ ដែលប្រទះឃើញសាកសព ជនរងគ្រោះបានដេកស្លាប់នៅក្នុងអង្រឹង និងតាមការរៀបរាប់ពីមេបញ្ជាការអង្គភាព ក៏មិនខុសគ្នានោះដែរ ដោយស្ថានភាពជនរងគ្រោះត្រូវគ្រាប់កាំភ្លើង ធ្លាយពីគុំត្រចៀក ទៅកណ្តាលក្បាលចំណែក ឯកាំភ្លើងម៉ាកអាកា (AK) របស់ជនរងគ្រោះ នៅពីក្រោមអង្រឹងដែលជនរងគ្រោះដេកស្លាប់ និងការណុងកាំភ្លើង បែរទៅចុងជើងជនរងគ្រោះ។

ពាក់ព័ន្ធនឹងករណីនេះ យើងបានសុំការបំភ្លឺតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិការនេះ ពីលោក អ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ តែលោកមិនអាចបញ្ជាក់បានទេ ព្រោះទីតាំងដែលមន្រ្តីយោធាស្លាប់ គឺជាតំបន់ភូមិសាស្រ្តរបស់កងទ័ព ហើយមេអង្គភាព យោធា ក៏មិនអនុញ្ញាតិឱ្យសមត្ថកិច្ចចូលទៅត្រួតពិនិត្យ និងធ្វើកោសលវិច្ឆ័យលើសាកសព ជនរង គ្រោះ នៅទីតាំងកើតហេតុបានទេ។ ហើយម្យ៉ាងទៀត ជនរងគ្រោះត្រូវ បញ្ជូនទៅ ធ្វើបុណ្យ នៅផ្ទះឯស្រុកអន្លង់វែង ! ដោយឡែកខាងអធិការនគរបាលស្រុកអន្លង់វែង ក៏បានប្រាប់តាមទូរស័ព្ទ ក៏មិនអាចបញ្ជាក់អំពីករណីនេះបានទេ ព្រោះសមត្ថកិច្ច មិនបានធ្វើកោសលវិច្ឆ័យ នៅកន្លែងកើតហេតុ ៕

No comments:

Post a Comment