Wednesday, November 9, 2016





BT-NEWS.COM  ចាប់ខ្លួន អាជ្ញាធរ ជាតិ អប្សរា កាប់ឈើគ្រញូង នៅឧទ្យាន អង្គរ


ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

សៀមរាប៖
  ឯកឧត្តម  ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានឲ្យដឹង នៅថ្ងៃទី០៩ ខែវិច្ឆិកានេះថា៖  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាដោយផ្ទាល់ឲ្យចាប់ខ្លួន ជនសង្ស័យលួចកាប់ឈើគ្រញូងនៅឧទ្យានជាតិអង្គរពីរនាក់ ! ជនសង្ស័យទាំងពីរនាក់នោះ ម្នាក់ជាអគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកព្រៃឈើ និងម្នាក់ទៀតជាប្រធានការិយាល័យព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា ! ដែលបានកាប់ ឈើគ្រញូងមួយដើមយ៉ាងធំនៅក្នុងឧទ្យានជាតិអង្គរ ត្រូវបានគេលួចកាត់កាលពីយប់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ដើមឈើគ្រញូងនោះមានអង្កត់ផ្ចិត ៨៣០សង់ទីម៉ែត្រ (៨.៣តឹក) ប្រវែងជាង៨ម៉ែត្រ នៅមាត់ កសិន្ធអង្គរធំ ខាងកើតវត្តថ្មីដំរីសែនជ័យ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ។

ជនសង្ស័យទាំងពីរនាក់នោះមានឈ្មោះ ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សារាទទួលព្រៃឈើ និងលោក ចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា ។
ឯកឧត្តម  ឃឹម ប៊ុនសុង បានឲ្យដឹងទៀតថា៖ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កម្លាំងសមត្ថកិច្ចកំពុងធ្វើការសួរនាំ  ៕


No comments:

Post a Comment