Wednesday, November 23, 2016

BT-NEWS.COM នាយករដ្ឋមន្ត្រី នៃប្រទេស កម្ពុជា-វៀតណាម ឯកភាព ក្នុងការធ្វើលិខិតរួមគ្នា ទៅកាន់ប្រទេសបារាំង ដើម្បីស្នើសុំ ឲ្យ អ្នកឯកទេសបារាំង ជួយធ្វើផែនទី ដែលផ្ទេរពីផែនទី ពីខ្នាត១លើ ១០០ពាន់ មក១លើ៥០ពាន់វិញ





មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញ នៅសណ្ឋាគារ អប្សរ៉ាផាឡេស ខេត្តសៀមរាប មុនបើកកិច្ចប្រជុំកំពូលលើកទី៩ កម្ពុជា ឡាវ វៀតណាម ស្តីពីការអភិវឌ្ឍន៍ តំបន់ត្រីកោណ និងកិច្ចប្រជុំពាក់ពន្ធ័ សមភាគីទាំងពីរ គឺសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងឯ.ឧ ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី នៃសាធា រណរដ្ឋសង្គមនិយមវៀតណាម បានឯកភាព ក្នុងការធ្វើលិខិតរួមគ្នា ទៅកាន់ប្រទេស បារាំង ដើម្បីស្នើសុំឲ្យអ្នកឯកទេសបារាំង ជួយធ្វើផែនទី ដែលផ្ទេរពីផែនទី ! ពីខ្នាត១លើ ១០០ ពាន់ មក១លើ៥០ពាន់វិញ ហើយបានចាត់តាំង ឲ្យឯកឧត្តម ឡុង វីសាឡូ រដ្ឋលេខាធិការ ក្រសួងការបរទេស និងមានភាគីវៀតណាម ដើម្បីធ្វើការរួមគ្នា ទាក់ទងនឹងលិខិតផែនទីនេះ។



ទន្ទឹមនេះថ្នាក់ដឹកនាំទាំង ពីរ ក៏បានពិភាក្សា លើការ រំឮកខួបទី៥០ នៃការបង្កើតទំនាក់ ទំនង ការទូត រវាងប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តិទៅនៅដើមឆ្នាំក្រោយនេះ គឺនៅក្នុង​ឱកាស នៃពិធីសម្ពោធស្ពានជ្រៃធំ ខេត្តកណ្តាល ព្រំដែនកម្ពុជា វៀតណាម និងក៏បានឯកភាពគ្នា ក្នុងការធ្វើយ៉ាងណា ឲ្យប្រជាជនរស់នៅតាមព្រំដែន នៃប្រទេសទាំងពីរ រស់នៅក្នុងស្ថានភាពល្អប្រសើរផងដែរ ។


ឯកឧត្តម ង្វៀន សួនហ្វ៊ុក  បានសម្តែងនូវការស្វាគមន៍ ចំពោះកិច្ចប្រជុំកម្ពុជា ឡាវវៀតណាម លើកទី៩ ស្តីពីតំបន់អភិវឌ្ឍត្រីកោណ ក្នុងនោះឯកឧត្តម នាយករដ្ឋមន្ត្រីវៀត ណាម ក៏បាន ស្នើរសុំសម្តេចតេជោ ទៅបំពេញទស្សនៈកិច្ច ទៅកាន់ប្រទេសវៀតណាម នាពេលខាងមុខ ហើយសម្តេចតេជោ បានឯកភាព ទៅបំពេញទស្សនៈកិច្ចផ្លូវការនៅវៀតណាម នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ដើម្បីទំនាក់ទំនងកាន់តែប្រសើរ រវាងប្រទេសនងប្រជាជនទាំង ពីរកាន់តែជិតស្និត លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើឲ្យ អនិកជនវៀតណាម ស្រប ច្បាប់ ដែលកំពុងរស់នៅកម្ពុជា បន្តរស់នៅស្របច្បាប់ ក្នុងប្រទេសកម្ពុជាផងដែរ ៕

No comments:

Post a Comment