BT-NEWS.COM ព័ត៌មានចុះផ្សាយរឿងឈើ
អត់ប្រយោជន៍ទេ !!! ឯកឧត្តម វ៉េង សុខុន
រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់
និងនេសាទ ប្រាប់កាសែតឲ្យប្តឹង !! បើដឹងច្បាស់
មើល វេប សាយតាមរយៈ bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តកំពង់ធំ៖ ឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានជម្រុញ ឲ្យអ្នកកាសែតប្តឹងពួកឈ្មួញ និងមន្ត្រីរបស់ឯកឧត្តម បើដឹងថាកាប់ឈើខុសច្បាប់ និងឃុបឃឹតគ្នាពុករលួយ ! ប្រសិនបើលោកដឹងច្បាស់ថាជាអំពើខុសច្បាប់លោកគួរកសាងសំណុំឯកសារប្តឹងទៅតុលាការតែម្តងទៅប្រសើជាងចុះផ្សាយបែបនេះពុំមានន័យអ្វីទេ ។
ប្រតិកម្មនេះឯកឧត្តម វ៉េង សុខុន បានកើតឡើងក្រោយពេលដែល ព័ត៌មានបានចុះផ្សាយពីករណីកាប់ដឹកជញ្ជូនឈើចេញពីព្រៃឡង់ដែលកាសែត និងគេហទំពរ័ជាច្រើនផ្តោតទៅលើឈ្មោះ សេង កុកឃាង ហៅតា៩៥ ដែលជាតំណាងទទួលសិទ្ធិក្នុងក្រុមហ៊ុនសេងគាង ( C.R.C.K ) ដែលបន្លំលួចកាប់ឈើប្រណីតដឹកចេញពីទំរីង តំបន់ព្រៃឡង់ខេត្តកំពង់ធំយ៉ាងសកម្ម កាលពីពេលថ្មីៗនេះ ។
ប្រភពពីអ្នកស្រឡាញ់ព្រៃឈើបានឲ្យថា៖ តំណាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច (C.R.C.K) ដែលសំអាងថា មានច្បាប់វិនិយោគ សព្វថ្ងៃកំពុងក្លាយជាកន្លែងកាប់បំផ្លាញព្រៃឈើ និងដឹកប្រមូលយកឈើប្រណីតគ្រប់ ប្រភេទមាន ធ្នង់ នាងនួន បេង កកោះ ពពែល គគីរ គ្រញូង ដែលត្រូវបានពួកឈ្មួញល្មើសច្បាប់នាំគ្នា សម្រុកដឹក ចេញពីតំបន់ព្រៃគុហ៍ ព្រៃឡង) ក្នុងទឹកដីស្រុកសណ្តាន់ ខេត្តកំពង់ធំ យកទៅលក់នៅទីផ្សារតាមដេប៉ូឈើខុសច្បាប់ ស្របច្បាប់ក្នុងខេត្តក្រុងមួយចំនួនដឹកចេញទៅបរទេសយ៉ាងក្រអឺតក្រទម ។

ចំណែកឯក្រុមសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើមាននាយខណ្ឌ
នាយផ្នែក សង្កាត់រដ្ឋបាលព្រៃឈើកំពង់ធំ ម្នាក់ៗ
គឺកំពុងសម្ងំស្ងៀមរង់ចាំទទួលផលប្រយោជន៍ខុសច្បាប់ពីបទល្មើស
ពិសេសទទួលលុយពីម្ចាស់ក្រុមហ៊ុនមួយនេះ ជាក្រុមឈ្មួញ សេង គុកឃាង និងសេង
គាង C.R.C.K
យ៉ាងស្ងាត់ស្ងៀម
ក្រោមលេសថាក្រុមហ៊ុនមានច្បាប់ ។
ប្រជាពលរដ្ឋនិយាយថា
ពួកឈ្មួញមានអំណាចតំណាងក្រុមហ៊ុនមួយនេះ មិនត្រឹមតែលួចចាំទទួលទិញឈើខាងក្រៅ
ក្រុមហ៊ុនប៉ុណ្ណោះទេ
គឺជាអ្នកនៅពីក្រោយខ្នងអ្នកចូលកាប់ឈើក្នុងព្រៃឡង់ផងដែរ ។
ជាក់ស្តែងបច្ចុប្បន្នក្រុមហ៊ុន C.R.C.K នេះគ្មានអភិវឌ្ឍន៍ដាំដុះអ្វីឱ្យប្រាកដនោះទេ ក្រៅពីអង្គុយច្នៃប្រឌិត និងនៅពីក្រោយការរៀបចំ ឲ្យជនខិលខូចចូលទៅកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ដឹកចូលក្រុមហ៊ុនពីឈើខុសច្បាប់ ទៅជាឈើស្របច្បាប់សម្រាប់លក់ និងដឹកចេញទៅកាន់ទីផ្សារលក់ថាជាឈើមានច្បាប់របស់ C.R.C.K តែប៉ុណ្ណោះ ។

បើតាមផ្ទៃក្នុងក្រុមហ៊ុនបានទម្លាយថា
រាល់ពេលដឹកចេញគឺក្រុមហ៊ុននេះដឹកឈើជ្រកក្រោមច្បាប់ដឹកចេញចាប់ពី ២០០-៣០០
ម៉ែត្រគូប ! គេធ្លាប់ឆែកឆេរឃើញមាន PC ពីពេលកន្លងមក ក្នុងចំណោម ១០រថយន្ត គឺឃើញមានតែ ១រថយន្ត
និងពីររថយន្តប៉ុណ្ណោះ ។ ប៉ុន្តែគេពុំដែលឃើញក្រុមហ៊ុននោះ
ទទួលកំហុសឆ្គងត្រូវបានដក Licen និងពិន័យនោះទេ
ផ្ទុយទៅវិញ រីឯមន្ត្រីឈរជើងដូចជាលោក តិប ញាត៉ា
នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ លោក សៅ
វណ្ណី នាយផ្នែករដ្ឋបាល ព្រៃឈើសណ្តាន់ និងនាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ជាដើម
មិនដែលហ៊ានក្អកទេជាមួយក្រុមហ៊ុន សេង គាង ( C.R.C.K ) ។
ជាក់ស្តែង តាមសេចក្ដីរាយការណ៍
ពីខេត្តកំពង់ធំ បានឲ្យដឹងថា ក្រុមហ៊ុន ៩៥ ឬក្រុមហ៊ុនសេងគាង( C.R.C.K )បានប្រើប្រាស់ នូវរថយន្តធំៗ ដឹកឈើ ! ជាក់ស្ដែងកាលពី វេលា
ម៉ោង ១២ និង ៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមកនេះ មានរថយន្តដឹកឈើ
ខ្នាតធំចំនួន ០៥គ្រឿង ចេញពី ក្រុមហ៊ុន៩៥ មិនដឹង ថាមាន P,Cរឺគ្មានP,Cនោះឡើយ ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ
បានប្រាប់ថា៖ សកម្មភាព រថយន្តធំៗដឹកឈើ ទាំងយប់ទាំងថ្ងែ បានបំផ្លាញផ្លូវ
យ៉ាងធ្ងន់ធ្ងរ បើខែ វស្សាវិញ បែកភក់ រីឯខែប្រាំងវិញ គឺដីហុយទ្រលោម ។
មេការក្រុមហ៊ុន ឈ្មោះ ប៊ិន
បានប្រាប់អ្នកយកព័ត៌មានថា ! អ្នកព័ត៌មាន គ្នានសិទ្ធមើលP,Cនោះទេ បើលោកចង់មើល ទៅ កន្លែងរដ្ឋបាល ព្រៃឈើទៅ រួចបានប្រាប់ទៀតថា
! លោកឈប់ធ្វើការ ជាមេការ០២ ទៅ០៣ខែ ហើយ ។
ប្រភពនិយាយថា៖ ក្រុមហ៊ុន៩៥ ឬ សេង
គាង នេះបានដឹកឈើចេញពីតំបន់ព្រៃឡង់ដោយឆ្លងកាត់តំបន់អូរងាវ ស្រុកចាស់
៩៩ ឆ្ពោះមកផ្សារទំរីងហើយចូលទៅរោងចក្រកែច្នៃជ័រកៅស៊ូរួចទើបបន្តដឹកចេញពីរោងចក្រកែច្នៃជ័រកៅស៊ូនេះឆ្ពោះចូលទៅខេត្តកំពង់ចាមនិងឆ្ពោះទៅកន្លែងផ្សេងៗទៀតដែលពួកគេត្រូវការ
ដោយដឹកឆ្លងកាត់ផ្សារទំរីងចំនុច៤៤អូរកំពប់អំបិលបាក់ស្នាផ្សារក្រវា
ចំនុច ១០២រួចឆ្ពោះទៅ ខេត្តកំពង់ចាមតែម្តងសកម្មភាពនេះពួកគេធ្វើឡើងទាំរដូវប្រាំងនិងរដូវវស្សា
៕
No comments:
Post a Comment