Wednesday, November 30, 2016






BT-NEWS.COM  លេចមុខ ឈ្មួញឈើ ជើងខ្លាំងម្នាក់ទៀតហើយ !  ឈ្មោះ  ធឹង  លាងស្រេង ដឹកជញ្ជួនឈើ មិនញញើត មន្រ្តីស្ថាប័នណា ! អះអាង ថា ! ឈើមានច្បាប់

ចូលមើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០



ខេត្តសៀមរាប៖ ឈ្មួ្ញញដឹកជញ្ជួនឈើជើងខ្លាំងដែលទើបតែលេចមុខ ! បានធ្វើសកម្មភាពដឹក ជញ្ជួនឆ្លងកាត់ស្នាក់ការ រដ្ឋបាល ព្រៃឈើជាច្រើន កន្លែង និងមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធជាច្រើន  ទៀតដោយអះអាងថា ! ឈើមានច្បាប់ ។
ប្រភពបាននិយាយថា៖ ឈើដែលឈ្មោះ ធឹង  លាងស្រេង បានដឹកជញ្ជួន ចេញពីខេត្តព្រះវិហារ យកមក​ចែកចាយ តាមដេប៉ូ ក្នុងក្រុងសៀមរាប ! ភាគច្រើនប្រមូលទិញ កាត់
PC ពីប្រជាពលរដ្ឋ ផង និងកាត់ PC ពីក្រុមហ៊ុនផង ។ ឈ្មួញឈើ ឈ្មោះ ធឹង  លាងស្រេង  បាននិយាយអះអាងថា៖  ការដឹកជញ្ជួនឈើរបស់គេ ! ឆ្លងកាត់ ទីស្នាក់ការ រដ្ឋបាលព្រៃឈើ ! ឬស្ថាប័នពាក់ព័ន្ធបាន រលូន ដោយសាឈើរបស់លោក មានច្បាប់ ! បានបង់ពន្ធរួចរាល់អស់ទៅហើយ ។

កាលពីកន្លងមកថ្មីៗនេះ ! មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់និយាយប្រាប់
BT-NEWS ថា៖ រាល់ការដឹក ជញ្ជួន របស់ ឈ្មោះ ធឹង  លាងស្រេង  ខាងលើគឺមានច្បាប់ត្រឹមត្រូវ ! ដោយតម្រូវទៅតាមម្ចាស់ ដេប៉ូ និមួយៗ នៅ​ក្នុងក្រុងសៀមរាប កម្មង់ទិញ ។

មហាជនបាននិយាយរិះគន់ថា៖ ក្នុង
PC មួយ ដែលដែលក្រុមហ៊ុនកាត់ ចេញឲ្យឈ្មូញ ដឹកជញ្ជួន ឈើ កន្លងមកសម្រាប់តែ មួយជើង ! ប៉ុន្តែ ឥឡូវ PC មួយឈ្មួញឈើអាចដឹកជញ្ជួនបានជាង១០ ជើង ឯណោះ សកម្មភាព នេះ ប្រហែលជា មន្រ្តីពាក់ព័ន្ធទាំងនោះ មិនជ្រាបទេមើលទៅ ! ឫមួយពួកគេ ត្រូវរ៉ូវគ្នា ធ្វើជា មិនដឹង យកលុយចែកគ្នាដាក់ហោប៉ៅរៀងៗខ្លូន ៕    

No comments:

Post a Comment