Sunday, November 20, 2016
BT-NEWS.COM មន្រ្តីយោធា កងពលលេខ៤ និងបក្ខពួក អស់លក្ខណ៍ ត្រូវបានឃាត់ខ្លួន
មើល វេប សាយតាមរយៈ bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ លោក ទៀ គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ! បានប្រាប់ BT-NEWS នៅវេលាម៉ោង ០៨ និង១៥នាទី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ មុននេះថា៖ រថយន្ត ស៊ីទែន ដឹកហ្គាស បង្កប់ឈើគ្រញូងមួយគ្រឿង និងឃាត់ខ្លួនមនុស្ស០៥ ( ប្រាំនាក់ ) កាលពី ព្រឹក ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញ ! នៅដងផ្លូវជាតិលេខ ៦៧B មុខស្នាក់ការ រដ្ឋបាលព្រៃឈើសង្កាត់កន្តួតខ្នារក្រៅ ពាក់ព័ន្ធឈ្មោះ មឿន គឹមសៀង មុខតំណែងជាមេ ( គ ) នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៤ ឈរជើង ក្នុងភូមិសាស្រ្តស្រុកអន្លងវែង ខេត្ត ឧត្តរមានជ័យ និងឈ្មោះ ខេង លីខន ជាយោធា ព្រមទាំងបក្ខពួក ០៣ នាក់ទៀត ! ជំនាញកសាង សំណុំរឿងបញ្ជួនទៅសាលាដំបូងចាត់ការទៅតាម និតិវិធី ច្បាប់ នៅព្រឹកនេះ ហើយ ! រីឯ ឈើគ្រញូង វិញ ជំនាញរដ្ឋបាលព្រៃឈើ ធ្វើការរាប់ចំនួននៅថ្ងៃនេះផងដែរ ។
មហាជនបាននិយាយថា៖ លោក មឿន គឹមសៀង មន្រ្តីយោធាខាងលើ រកស៊ីឈើគ្រញូងដុះ ស្លែរ នៅស្រុកអន្លង់វែង មិនមានជំនាញស្ថាប័នពាក់ព័ន្ធណា ហ៊ានក្អកឡើយ ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment