Sunday, November 27, 2016

        BT-NEWS.COM ដំណើរការសេចក្តីព្រាង ដើម្បីដាក់បញ្ចូល នៃមហាសន្និបាទសភាតំបន់ អាស៊ី APA (    Asian Parliamentary Assembly ) លើកទី៩ ដែលមាន ប្រទេសចំនួន២៥ ចូលរួម


មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ប្រធានដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ លើក ទី២  !  នៃមហាសន្និបាទសភាតំបន់ អាស៊ី
APA ( Asian Parliamentary Assembly ) លើកទី៩ ដែលមាន ប្រទេសចំនួន២៥ចូលរួម បានផ្តើមដំណើរការសេចក្តីព្រាង នៅព្រឹកថ្ងៃ ទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ ក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកប ដោយនិរន្តរភាព នៅតំបន់អាស៊ី»! កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ បានដាក់ជួនសន្និបាទពេញអង្គ លើក ទី៩ នូវសេចក្តី សម្រេចចំនួន ២០ ! ស្តីពី វប្បធម៌ បច្ចេកវិទ្យា សុខភាព ពលករ អន្តោប្រវេសន៍ អំពើពុករលួយ សមាជិកសភាជាស្រ្តី និងសាសនា ជាពិសេសការរត់ពន្ធ
វត្ថុបូរាណ និង គ្រឿង​ញៀន ។
គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុក នយោបាយបានព្រាង សេចក្តីសម្រេចចំនួន៤ ស្តីពី គោលនយោបាយ និងសហប្រតិបត្តិការក្នុងតំបន់អាស៊ី អន្តរកម្មរវាង អេភីអេ និងរដ្ឋាភិបាល អាស៊ី ភេវរកម្ម អំពើហឹង្សា ជាពិសេសការអភិវឌ្ឍន៍នយោបាយ សំខាន់ៗក្នុងតំបន់អាស៊ី  ! នៅ មានសេចក្តីព្រាងផ្សេៗទៀត ដើម្បីដាក់បញ្ចូល ក្នុង ពិធីនេះបើកមហា សន្និបាត ជាផ្លូវការ នឹង ប្រព្រឹត្តឡើងនៅសុខាហូតែល នារសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ ។

មហាសន្និបាតនេះមាន ថ្នាក់ដឹកនាំ កំពូលៗ របស់ប្រទេសកម្ពុជា ដូចជា ! សម្តេចវិបុល សេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ជា ប្រធានសភាតំបន់អាស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែងសុន្ទរកថាគន្លឹះពេលបើកមហាសន្និបាត ដែលមានថ្នាក់ ដឹកនាំសភាបណ្តាប្រទេស ជាសមាជិក សភាតំបន់អាស៊ីយ៉ាងតិច២៥ប្រទេសចូលរួម ព្រមទាំងវត្តមាននៃ គណៈប្រតិភូ បណ្តាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការដៃគូជាច្រើនទៀត ។

សភាតំបន់អាស៊ី (
APA) ត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០០៦ ដោយប្រែក្លាយពីសមាគម សភាអាស៊ីដើម្បីសន្តិភាព ដែលត្រូវ បានបង្កើតនៅឆ្នាំ១៩៩៩ គិតមកទល់បច្ចុប្បន្ន សភាតំបន់អាស៊ីមានប្រទេសជាសមាជិកចំនួន ៤២ប្រទេស !  ដើម្បីប្រមូលផ្តុំសំឡើង អ្នក តំណាងពលរដ្ឋជាធ្លុងមួយ ក្នុងគោលដៅស្វែងរក សន្តិភាព និងផ្សះផ្សាប្រជាជាតិ ជាយុទ្ធ សាស្រ្ត រួម ដាក់ជួនដល់អ្នកអនុវត្តច្បាប់  គឺ រដ្ឋាភិបាល នៃប្រទេសនីមួយៗ នៃរដ្ឋជាសមាជិក
ដើម្បីធានានូវសុខ សន្តិភាពជួនប្រជាពលរដ្ឋ នៅក្នុងតំបន់ ក៍ដូចជាពិភពលោក ផងដែរ ។

សភាកម្ពុជាតែងបានចូលរួមជា រដ្ឋសមាជិក ដើម្បីស្វែងរកសុខសន្តិភាព និងការផ្សះផ្សា ប្រជាជាតិទំាងឡាយ នៅក្នុងតំបន់អាស៊ីនេះ ឱ្យក្លាយជាមហាគ្រួសារតែមួយ ទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍស្មើៗគ្នា ដោយចីរភាព ៕

No comments:

Post a Comment