Saturday, November 5, 2016

BT-NEWS.COM  លោក ហេង លុយ  ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបាត់ដំបង បង្ខំឲ្យអ្នកសារព័ត៌ មានឲ្យចុះកិច្ចសន្យា បញ្ឈប់ការផ្សាយ រឿងអាស្រូវ ដែលផ្ទុះចេញពីប្រជាពលរដ្ឋ

ចូលមើលវេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តបាត់ដំបង៖  កម្លាំងកងរាជអាវុធហត្ថបានចាប់ក្រៀក លោក សែម សារឿន និងសហការី ម្នាក់ទៀត នៅអង្គភាពទូរទស្សន៍ស្លឹករឹតអនឡាញ ឲ្យចូលរថយន្ត យកទៅ និយាយគ្នា នៅបន្ទប់លោក ហេង លុយ  ព្រះរាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បង្ខំឲ្យធ្វើកិច្ចសន្យា បញ្ឈប់ការចុះផ្សាយ និងលុបចោលការផ្សាយកន្លងមក ដែលពាក់ព័ន្ធ និងករណី ប្រជាពលរដ្ឋ តវ៉ា រឿងដីធ្លីនៅក្រុងបាត់ដំបង ! បើមិនព្រមចុះកិច្ចសន្យានោះ និងត្រូវឃុំខ្លួនពីបទព្រហ្មទ័ណ្ឌ ចុះ ផ្សាយព័ត៌បះពាល់ដល់ ឈ្មោះលោក ហេង លុយ  ព្រះរាជអាជ្ញារងដែលជារូបគាត់ផ្ទាល់ កាល ពីវេលាម៉ោង០៩ និង៣០នាទី ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ ។

ទង្វើនេះគឺជាការគម្រាមកំហែង បំបាក់ស្មារតីដល់ អ្នកសារព័ត៌មាន ក្លិបអ្នកកាសែត ក៍ដូចជា សមាគមន៍ និងសម្ព័ន្ធអ្នកសារព័ត៌មានជាច្រើនទៀត នៅក្នុងប្រទេសកម្ពុជា ពិសេសអង្គការ ក្រៅរដ្ឋាភិបាល និងសហគមន៍ជាតិ អន្តរជាតិផងដែរ ។
វិស័យសារព័ត៌មានដែលធ្វើការចុះផ្សាយពាក់ព័ន្ធ ឬប៉ះពាល់ដល់ផលប្រយោជន៍ របស់បុគ្គល មានអំណាច តែងតែត្រូវបានគេធ្វើការគម្រាម កំហែងចាប់ដាក់គុក ឬរៀបចំសំណុំ រឿងសិប្ប និម្មិត ដើម្បីចាប់ខ្លួនបុគ្គលនោះជាការព្រមានដល់អង្គភាពដទៃទៀត ! ល្បិចក្រុមមន្ត្រី ក្នុង ស្ថាប័ន តុលាការមួយចំនួនតូច ដែលតែងតែរៀបចំបណ្តឹងសិប្បនិម្មិត ក៍ដូច ជាដាក់បន្ទុក ទៅលើ ព័ត៌មានដែលមិនមាន កំហុសកំពុងតែចុះ បេសកកម្មប្រកប ដោយ វិជ្ជា ជីវៈនោះ ។


វិស័យសារព័ត៌មាន សិទ្ធិជាសកល គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនិតិបញ្ញត្តិ និតិប្រតិបត្ត និងតុលាការ ដោយឡែកក្នុងប្រទេសកម្ពុជា វិស័យសារព័ត៌មានគឺជាឆ្អឹងទទឹង-ក សម្រាប់ បុគ្គលពុករលួយមួយចំនួនតូច និងសង្គមងងិត រកស៊ីខុសច្បាប់ ក៍ដូចជាមន្ត្រី ដែលជាបុគ្គល មានអំណាចមួយចំនួនតូចផងដែរ ! ប៉ុន្តែសម្រាប់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គសេនា បតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាតិ ជាច្រើន ដែលកំពុងតែជម្រុញលើកកំពស់ វិស័យសារព័ត៌មាន និងជម្រុញឲ្យតាមអង្គភាព នីមួយៗ បង្កើន សកម្មភាព របស់ខ្លួន ដើម្បីជាភ្នែក ក៍ដូចជាកញ្ចក់ឆ្លុះបញ្ចាំង និងជាដំណឹង ជូនថ្នាក់ដឹកនាំ ! និងពីថ្នាក់ដឹក នាំ ទៅសាធារណៈជនគ្រប់មជ្ឈដ្ឋាន ជាតិ ! អន្តរជាតិ  ដើម្បីជម្រុញការកែ ទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ក៍ដូចជាការអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើនលើគ្រប់វិស័យ ៕
                                                                          
( កាសែតនគរមាស )

No comments:

Post a Comment