Wednesday, November 2, 2016

BT-NEWS.COM បើកបវេសនកាល ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្សឱ្យខិតខំរៀន សូត្រគោរពវិន័យសាលា និងចៀសឱ្យឆ្ងាយ ពីគ្រឿងញៀន និងអំពើ អបាយមុខផ្សេងៗ


មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិកសភា តំណាងរាស្ត្រ មណ្ឌល សៀមរាប មានប្រសាសន៍លើកឡើងថា៖ ក្មួយសិស្សានុសិស្ស បច្ចុប្បន្នបានសិក្សា រៀនសូត្រ គ្រប់គ្រាន់ ! និងមានសាលាល្អៗ ព្រមទាំងមានផ្លូវធ្វើដំណើរខ្វាត់ខ្វែង ! ចំណែក ជំនាន់ឯក ឧត្តម និងឱពុកម្តាយ ឫអាណាព្យាបាលក្មួយៗវិញ ជួបតែសង្រ្គាម មិនដែលស្គាល់ អ្វីដែល ហៅថា ! សប្បាយចិត្តឡើយ ប្រសាសន៍នេះឯកឧត្តម បានលើកឡើង ក្នុងឱកាសបើក បវេសនកាល ឆ្នាំសិក្សាថ្មី ២០១៦
-២០១៧ នៅវិទ្យាល័យអង្គរខេត្ត សៀមរាប កាលពីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញ !  ដែលមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ មូលដ្ឋាន គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល សិស្សជាច្រើនកុះករផងដែរ ។
     
ក្នុងរបាយការណ៍ ស្វាគមន៍ របស់លោក រិន ឡូត  នាយកវិទ្យាល័យអង្គរ បានលើកឡើង ពីវិធានការ និងទិសដៅផែនការ សម្រាប់ អនុវត្តបន្ត ដោយផ្តោតការ យកចិត្តទុកដាក់ និងបង្កើន ការទទួលខុសត្រូវ លើភារកិច្ច គ្រប់គ្រង សាលារៀន គ្រប់គ្រង គ្រូបង្រៀន និងសិស្សានុសិស្ស ឱ្យបង្រៀននិងរៀនសូត្រ បានល្អប្រកបដោយ ប្រសិទ្ឋិភាព និងពង្រឹងកិច្ច សហការរវាង សាលារៀនគ្រួសារ និងសង្គម ជាពិសេស ជាមួយសហគមន៍ ជាតិនិងអន្តរជាតិ សំដៅគៀងគរ ការឧបត្ថម្ភទាំងស្មារតី និងសម្ភារៈ ដើម្បីឆ្លើយតប ទៅ នឹងតម្រូវការ ក្នុងការសិក្សារៀនសូត្រ របស់ក្មួយៗ ។ សាលា បានសំណូមពរ ដល់ សិស្សានុសិស្ស ទាំងអស់ យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ការ ពន្យល់ និងឧស្សាហព្យាយាម ក្នុងការសិក្សារៀនសូត្រ ត្រូវចេះរក្សា និងមាន ទំនាក់ ទំនងល្អ ជាមួយ សិស្សានុសិស្សផងគ្នា ស្តាប់តាមឱវាទ ដំបូន្មានឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងចាស់ព្រឹទ្ឋាចារ្យ ដើម្បីឱ្យសាកសម ជាកុលបុត្រកុលធីតាខ្មែរ និងជាទំពាំង ស្នងឬស្សី សម្រាប់ប្រទេសជាតិ នាពេលខាងមុខ ។











លោកស្រីនាយិការង និងសិស្សានុសិស្ស បានសំណូមពរ ដល់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ជួយកសាង ខ្លោងទ្វារថ្មី ព្រោះខ្លោងទ្វារចាស់ រងភាពទ្រុឌទ្រោម រកកលនឹង រលំ ហើយ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប បានឯកភាព ទទួលយកតាមការ ស្នើសុំសាងសង់ខ្លោងទ្វារ សាលាថ្មីជូន ។
ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ ផ្តាំផ្ញើរដល់ក្មួយៗសិស្សានុសិស្ស ពីការ អភិវឌ្ឍន៍ រីកចំរើន លូតលាស់ លើគ្រប់វិស័យ របស់កម្ពុជា នាពេល បច្ចុបន្ន !  ឯកឧត្តមមាន ប្រសាសន៍ បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំ ដ៍ឈ្លាសវៃ របស់សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំ ប្រឹងប្រែង នាំសុខសន្តិភាព និង ប្រឹងប្រែង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចំរើន លូត លាស់ លើគ្រប់វិស័យ ហើយក្មួយៗ កំពុងស្ថិតក្នុងវ័យ សិក្សាបច្ចប្បន្ន មានភព្វ័សំណាង ជាងអ្នកជំនាន់ អ៊ុំពូមាមីង ឪពុកម្តាយ របស់ក្មួយៗ កាលគាត់នៅជា សិស្សដូចក្មួយៗ គឺពួកគាត់ ជួបប្រទះតែនឹង សង្រ្គាមរហូត ចំណែកក្មួយៗ ធំដឹងក្តីឡើង នូវសុខសន្តិភាព ការអភិវឌ្ឍ និងភាពសុខ ក្សេមក្សាន្ត នៅគ្រប់ទីកន្លែង។  ឯកឧត្តម អ្នកឧកញ៉ា ក៍បានផ្តាំផ្ញើរដល់ សិស្សានុសិស្ស ឱ្យខិត ខំប្រឹងប្រែង សិក្សារៀនសូត្រ ត្រងត្រាប់ស្តាប់ ការពន្យល់ណែនាំ របស់លោកគ្រូ អ្នកគ្រូ និងមាតា បិតាអាណាព្យាបាល របស់ខ្លួន គោរពវិន័យសាលា និងចៀសឱ្យឆ្ងាយ ពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ឯកឧត្តមបានជំរុញដល់ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ ឱ្យយកចិត្តទុកដាក់ គ្រប់គ្រងអប់រំ បង្រៀនឱ្យបានល្អ ប្រកបដោយ គុណភាព និងម្តាយឪពុក ត្រូវជួយជំរុញកូន និងផ្តល់លទ្ឋភាព ឱ្យកូនទៅ សិក្សារៀនសូត្រ ឱ្យបានគ្រប់ៗគ្នា ! ឯកឧត្តមបាន ឧបត្ថម្ភជូន លោកគ្រូអ្នកគ្រូ ចំនួន ២៤២នាក់ ម្នាក់ៗ ទទួលបាន ថវិកា៤០០០០រៀលផងដែរ ៕

No comments:

Post a Comment