BT-NEWS.COM អាវរងារការពារ រដូវត្រជាក់ របស់សម្តេចតេជោ
ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាននាំយកទៅចែកជូនដល់ វីរៈកងទ័ព
និងនគរបាលគោក ការពារព្រំដែននៅ សមរភូមិមុខ
ចូលមើល វេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ អាវរងារ ការពាររដូវត្រជាក់ បាននាំយកទៅចែកជូនដល់កងទ័ព និងនគរបាលការពារព្រំដែនគោក កម្ពុជា-ថៃ ! ដែលឈរជើង សមរភូមិមុខទិសទី២ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ នៃយោធភូមិភាគទី៤ ដែលជា អំណោយដ៏ថ្លាថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ! ប្រគល់ជូនដោយផ្ទាល់ដៃ តាមរយៈ ! ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត ជាតំណាងដ៏ខ្ពង់ខ្ពស់ រួមដំណើរ ដោយនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុក យោធភូមិភាគទី៤ និងភូមិភាគទី៥ ព្រមទាំង មន្រ្តីយោធាជាន់ខ្ពស់ នៃក្រសួងការពារជាតិជាច្រើនរូបទៀតផងដែរ ! នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នារាសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ឯកឧត្តមបណ្ឌិត
ហ៊ុន ម៉ាណែត បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើរ
សេចក្តីនឹងរលឹក ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់វីរៈជនដែលកំពុងបំពេញបេសសកម្ម នៅព្រំដែនថា៖ ក្នុងរយពេលមួយឆ្នាំ
យើងបានជួបសំណេះសំណាលគ្នាចំនួនពីរដង នៅរដូវភ្លៀងធ្លាក់ សម្តេចបានបញ្ជូនអាវភ្លៀង
និងរដូវរងារបានបញ្ជូនអាវរងារ ដែល ស្តែង
ចេញពីការ គិតគូយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោទាំងពីរ ដល់កងទ័ពនៅសមរភូមិមុខគ្រប់វេលា។
ឯកឧត្តមបានបន្តថា៖
ក្រៅពីនោះសម្តេច ក៏បានផ្តល់ថវិកា បន្ថែមសំរាប់ការហូបចុក សំរាប់ហ្វឹកហ្វឺន និងសំភារៈផ្សេងៗទៀត
ដល់កងទ័ពយើង បានប្រើប្រាស់ នូវគ្រប់ខែគ្រប់វដូវជានិច្ច ជាហេតុធ្វើឱ្យអង្គភាពយោធា
និងនគរបាលគោក នៅតាមបន្ទាត់ព្រំដែនមានការរីកចំរើន លើធនធានមនុស្ស ក្នុងវិស័យទាំងពីរ
។
ក្នុងឱកាសនោះដែរ
ឯកឧត្តម ! ក៏បានកោតសសើរដល់វីរៈយុទ្ធជន យើង ដែលបានតស៊ូ ប្រយុទ្ធជាមួយសត្រូវ និងបានបូជាឈាមស្រស់
សាច់ស្រស់ ក្នុងព្រឹត្តិការណ៍ព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ ។ ហើយតំបន់អន្លង់វែង
ជាសមរភូមិចុងក្រោយ នៃសង្គ្រាម កម្ពុជា តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន
សែន រាជរដ្ឋាភិបាលកម្ពុជា បានបង្រួបបង្រួមឡើងវិញ
និងបានផ្លាស់ប្តូរ តំបន់ព្រំដែន ដែលជាចំណុចក្តៅ ឱ្យប្រែក្លាយ ទៅ ជាតំបន់សេដ្ឋកិច្ច
ឱ្យមានការនាំចេញ នាំចូលទំនិញ និងមានទំនាក់ទំនង ល្អជាមួយប្រទេសជិតខាងដែលមានភូមិផងរបងជាប់គ្នា
។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រើពេល វេលាស្ទើរមួយជីវិត ! រំដោះប្រទេសកម្ពុជាទាំងមូល និងលើកិច្ចការ កសាងអភិវឌ្ឍន៍ប្រទេស
ឱ្យរីកចំរើន រួមមានហេដ្ឋារចនាសម្ព័ន្ធ ដែលយើងបានឃើញនូវសមទ្ធិផលដែល កើតមានលើគ្រប់វិស័យ
និងកំពុងតែល្បីល្បាញ លើឆាកអន្តរជាតិទៀតដែរ ៕
No comments:
Post a Comment