Thursday, January 4, 2018



Bt-news.com និង bt-newsdaily.blogspot.com ! មេឈ្មួញដឹកជញ្ជួនឈើឈ្មោះ ហូ ជីវ៉ៃ ជំនាញពាក់ព័ន្ធនៅខេត្តខេត្តរតនៈគីរី មិនបង្រ្កាបខណៈពេលឥឡូវ ខេត្តក្រចេះ កំពុងបង្រ្កាប ! សង្ស័យថា ឃុបឃិត ជាប្រព័ន្ធ !!!!!!

អង្គភាព Bt-news ចេញផ្សាយថ្ងៃ ព្រហស្សតិ៍ ៣រោជ ខែបុស្ស ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១
ត្រូវនឹងថ្ងៃទី០៤ ខែមករា គ.ស ២០១៨ 
ចូលមើលតាមរយៈ 
bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ 
bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តរតនៈគីរី៖ មានសេចក្តីរាយការណ៍មកថា ! មេឈ្មួញ ឈើជើងខ្លាំង ឈ្មោះ ហូ ជីវ៉ៃ កំពុងតែ ដឹកជញ្ជួនឈើជាក្បួនដូចដង្ហែកឋិន ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រក អូរយ៉ាដាវ  ជំនាញ ពាក់ព័ន្ធគ្រប់ស្ថាប័ន មិនធ្វើការបង្រ្កាប ខណៈបច្ចុប្បន្ននេះខេត្តក្រចេះកំពុងតែបង្រ្កាប យ៉ាងក្តៅគគុក សង្ស័យថា មន្រ្តីនៅខេត្តមួយនេះ ឃុបឃិតគ្នាពីក្រោមដល់លើ ជាប្រព័ន្ធ អស់ទៅហើយ ទើបមិនបង្រ្កាបឈ្មួញ ហូ ជីវ៉ៃ ម្នាក់នេះ ។  
សេចក្តីរាយការណ៍បានបន្តថា ! រហូតមកដល់ពេលនេះនៅតែមិនទាន់ឃើញមន្រ្តីនៅក្នុង ស្ថាប័ន ណាអើតករ មកមើលឡើយ ម្នាក់ៗសម្ងំស្ងៀមហាក់ដូចជាមិនដឹងរឿងអ្វីទាំងអស់ ទោះ ជាមាន សេចក្តីរាយកាណ៍ជូនពួកគេពីសំណាក់អ្នកយកព័ត៌មាន ឫធ្វើការផ្សព្វផ្សាយ យ៉ាងណាក៍ដោយ គ្រាន់តែលឺសម្លេងថា ចាំអោយកម្លាំងទៅពិនិត្យមើល ប៉ុណ្ណោះ ។
ប្រជាពលរដ្ឋនិយាយរិះគន់ថា ! ជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នមិនធ្វើការបង្រ្កាប សង្ស័យថា ! លុយ មិទភ្នែកជិត ពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ អស់ទៅ ហើយទើប មិនបង្រ្កាបបែបនេះ ជាពិសេស ជំនាញរដ្ឋបាលព្រៃឈើ ត្រឹមតែយកលុយ ពីមេឈ្មូញឈើឈ្មោះ ហូ ជីវ៉ៃ ប៉ុណ្ណោះ ។





ជុំវិញការរិះគន់ខាងលើអង្គភាព BT-News មិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺពីមន្រ្តី ជំនាញ រដ្ឋបាលព្រៃឈើ និងឯកឧត្តម អភិបាលខេត្តរតនៈគីរី បានទេ នៅថ្ងៃទី ០៤ ខែមករា នេះ ព្រោះ មិនមានលេខទូរស័ព្ទ ! បើមានបញ្ហាសូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕

No comments:

Post a Comment