Saturday, January 13, 2018



ឃាត់ខ្លួន បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្ត គ្រឿងញៀន

អង្គភាព
Bt-news ចេញផ្សាយថ្ងៃ សៅរ៍ ១២ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី១៣ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០






ខេត្តសៀមរាប៖ នៅវេលាម៉ោង០៩និង១០នាទីថ្ងៃសៅរ៍ ១២ រោច ខែបុស្សឆ្នាំរកានព្វស័កពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៣ខែមករា ឆ្នាំ២០១៨ នេះ ! កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាមបានចុះបង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចក្នុងបន្ទប់ជួល ស្ថិតនៅក្រុមទី០៥ ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀម រាប ។ ជនសង្ស័យទាំង០៣នោះមានឈ្មោះ៖០១:ឈ្មោះភត់សុផាតភេទប្រុសឆ្នាំកំណើត១៩៨៤មុខរបរគ្មានទីលំនៅភូមិថ្នល់ទទឹងឃុំព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀម រាប (រក្សាទុក ជួញដូរនិង ប្រើ ប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ០២:ឈ្មោះសូចំប៉ាហៅជីភេទ ស្រីឆ្នាំកំណើត១៩៩៩មុខរបរបុគ្គលិកហាងហាយក្លាស់ទីលំនៅភូមិអូរឃុំសង្វើយស្រុកជីក្រែងខេត្តសៀមរាប(ប្រើប្រាស់)((មានសារធាតុ ញៀនក្នុងខ្លួន) និង០៣/:ឈ្មោះ ផាន ណែត ភេទស្រីឆ្នាំកំណើត ១៩៩៣ មុខរបរបុគ្គលិកហាងម្លប់ស្បូវសៀមរាប ទីលំនៅភូមិត្រស់ ឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបង(ប្រើប្រាស់) ((មានសារធាតុញៀនក្នុងខ្លួន) កម្លាំងជំនាញបាន ដកហូតវត្ថុតាងមានម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន០៤កញ្ចប់ ស្មើនឹងទំងន់០២ ក្រាម ឧបករណ៍ប្រើប្រាស់ និងសំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនទូរស័ព្ទដៃចំនួន០១គ្រឿង ។ បច្ចុប្បន្ននគរបាលជំនាញបានកសាងសុំណុំរឿងបញ្ចូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនីតិវិធីបន្ត ៕



No comments:

Post a Comment