Wednesday, January 31, 2018



ប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ

អង្គភាព Bt-news ចេញផ្សាយថ្ងៃ  ព្រហស្សត៍ ០១រោជ ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ គស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ប្រាសាទនាគរាជតេជោមរកត
និង សមទ្ធិផលនានាក្នុងវត្តប្រាសាទត្រាំនាគ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប បានប្រារព្វធ្វើពិធីសម្ពោធ ឆ្លង ក្រោមអធិបតីភាពរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នឹង ជាថ្ងៃពុទ្ធបរិស័ទ ប្រារព្វធ្វពិធីបុណ្យ មាឃបូជា 
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បាន ធ្វើការថ្លែងអំណរគុណ នូវសន្តានចិត្តរបស់លោកជំទាវ ហ៊ុនសេងនី និងក្រុមគ្រួសារ ដែលបានបរិច្ចាកថវិកា ក្នុងការ កសាងប្រាសាទនាគរាជតេជោមរកត  គឺជាការរួមចំណែកការស្តារ និង អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដែលជា កេរ្តិ៍តំណែលដ៏ឧត្តុង្គឧត្តម នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ។
ឯកឧត្តមក៏បានលើកផងដែរថា​ សមទ្ធិផល ទាំងនេះ ក៏ចេញឡើងក្រោមស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ និង សុខសន្តិភាព ក្រោមកិច្ចដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា  ហើយវិស័យពុទ្ធសាសនា ក៏មានការរីកចម្រើនទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត វិស័យគ្រប់គ្រង  ការផ្សព្វផ្សាយធម៌ វិន័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យពុទ្ធិកៈសិក្សាផងដែរ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ម៉ែន សំអន ក៏បានធ្វើការអបអរសាទរ ពីស្នាដៃដ៏ធំធេងដែលប្រតិស្ថាននៅក្នុងទីវត្តប្រាសាទត្រាំនាគនេះ ពិជាមនុញ្ញផលនៃជំនឿ និង ការលះបង់របស់ លោកជំទាវ ហ៊ុន
សេងនី និង ក្រុមគ្រួសារ រួមទាំងសប្បុរសជន  ក្នុងការកសាងសមទ្ធិផលសម្រាប់ជាប្រយោជន៍ ដល់សាធុជនទូទៅ ទុកគ្រាន់ជាស្រែបុណ្យ ដើមី្បប្រតិបត្តិជាកន្លែងទីសក្ការៈបូជា សម្រាប់ជាផលប្រយោជន៍ ផ្តល់ នូវសេចក្តីសុខ ភាពសុខស្ងប់ដល់ខ្លួន គ្រួសារ និង សង្គមជាតិទាំងមូល អស់កាលជាយូរអង្វែងតទៅ ។  ក្នុងនោះដែរ លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ថ្វាយប្រគេនជូនដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋខេត្តសៀមរាបផងដែរ ។ លោកជំទាវ ម៉ែន សំអន ក៏បានគូសបញ្ជាក់ថា ក្នុងស​ត​វត្សរ៍ទី២១នេះ បានប្រែក្លាយពីប្រទេសដែលពោរពេ​ញ​​ទៅដោយសង្រ្គា​ម មកជាប្រទេស​ដែលមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័​យ  ក្នុងនោះវិស័យ​ព្រះពុទ្ធសាសនា និង ជំនឿសា​ស​នា​ក៏ត្រូវបានរស់ឡើងវិញក្រោមស្មារតីជ័យជម្នះ ៧មករា ១៩៧៩ និង ក្រោមគោលនយោបាយឈ្នះៗរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ​។ ដោយ កត្តាសន្តិភាពនេះហើយ ទើបធ្វើឲ្យទីវត្តប្រាសាទត្រាំនាគ បានទទួលនូវសមទ្ធិផលថ្មី ដែលផ្តើមចេញឡើងពី លោក ជំទាវ ហ៊ុនសេងនី និង ក្រុមគ្រួសារ ក្នុងការក​​សាងប្រាសាទនាគរាជតេជោមរកតនេះ ដោយមានកិច្ចសហការ និងសម្របសម្រួលរបស់អាជ្ញាធរ ខេត្តសៀមរាប និងអាជ្ញាធរអប្សារា បានធ្វើឲ្យសមិទ្ធិផលទាំងនេះសម្រេចចេញជារូបរាងឡើ​ង និង បានសម្ពោធឆ្លងនាពេល​នេះ ដើម្បីឧទ្ទិ​ស​​ដល់ព្រះពុទ្ធសាសនាផង ក៏ដូចរួមចំណែកជា​មួ​យរាជរដ្ឋាភិបាល  ក្នុងការអភិវឌ្ឍជាតិផង និង បានទទួលអានិសង្ឃផលបុណ្យយ៉ា​ង​ត្រចះត្រចង់ផងដែរ ។លោកជំទាវ ម៉ែន សំអន ក៏បានលើកឡើងនូវអត្ថន័យតាមបែបទស្សនវិជ្ជា នៃការកសាងប្រា​សា​ទ និងជំនឿរបស់ជនជាតិខ្មែរលើនាគ គឺ ព្រះមហាក្សត្រខ្មែរក្នុងសម័យអង្គរបានបន្សល់ទុក នូវជំនឿ និងទំនៀមទំលាប់​​ មួយចំនួនដើម្បី​ការពារនគរ តាមបែបបុរាណសម្រាប់អ្នកដឹកនាំជំ​នា​​ន់ក្រោយៗ ដោយបានបង្ហាញការកសាងប្រាសាទសិលាដ៏រឹងមាំ ស្ថិតស្ថេរ គង់វង្សនៅលើផែនដីតាមរយៈការផ្សំផ្គុំដុំសិលាជាច្រើនម៉ឺនសែនដុំរួមបញ្ចូលគ្នា ឲ្យលេចផុសត្រដែតឡើងចេញជារូបប្រាង្គប្រាសាទសិលាយ៉ាងល្អវិចិត្រ ប្រណិតគ្មានពីរលើលោក ដោយ​បង្កប់​​ទស្សនវិជ្ជា ពាក់ព័ន្ធនឹងសង្គម នយោបាយ សិល្បៈ វប្បធម៌ ជំនឿទៀតផង ។  ទស្សនវិជ្ជានេះនៅតែរស់រវើកដោយរំលឹកដា​ស់​តឿនថា ភាពរុងរឿងរបស់ជាតិខ្មែរ គឺជាតិខ្មែរត្រូវសាមគ្គីគ្នាឲ្យរឹងមាំដូចដុំសិលា ទើបប្រទេសជាតិមានសុខសន្តិភាព វឌ្ឍនភាព​រុងរឿង និង កិ​ត្យា​នុភាពជាតិ ដែលធ្វើឲ្យយើងត្រូវថែរក្សាកា​រ​ពា​រឲ្យបាននូវសន្តិភាព ទោះបីលះបង់តម្លៃណាក៏ដោយ  ។ លោកជំទាវ ក៏ បានលើកផងដែរ អំពីកា​រ​សិ​ក្សា​​ស្រា​វ​ជ្រាវរបស់អ្នកប្រាជ្ញា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ បូរាណវិទូ  បា​នយល់ឃើ​ញស្របគ្នាថា ខែ្មរនៅតែមានជំនឿថា នាគគឺជាម្ចាស់ទឹកម្ចាស់ដី ។ ដោយហេតុនេះមុននឹងចាប់ផ្តើមកសាងអ្វីមួយ ជនជាតិខ្មែរយើងនិយ​មធ្វើពិធីសែនក្រុ​ងពា​លី សុំម្ចាស់ទឹកម្ចាស់ដីដែលជាស្តេចនាគនោះឯង ។ សត្វនាគនេះក៏ត្រូវគេនិយ​ម​ហៅថា ជា​​និម្មិតរូបនៃកម្លាំងអាទិទេព ឬជាតំណាងឲ្យសភាវៈល្អទាំងក្នុងហិ​ណ្ឌូ​សាសនា និងក្នុងព្រះពុទ្ធសាសនាជាដើម ។  ម្យ៉ាងទៀត បុព្វបុរសខ្មែរបានឆ្លាក់រូបនាគតាមក្បូរក្បាច់រចនាផ្សេងៗជា​​ច្រើន នៅតាមប្រាសាទខ្មែរបុ​រា​ណ ជាពិសេសជាបង្កាន់ដៃស្ពាន ឬ ផ្លូវចូលប្រាសាទ    ការយកនាគសង់ជាបង្កាន់ដៃស្ពាន  ឬ ផ្លូវចូល   ប្រា​សា​ទ​ដូចនេះ ក៏ព្រោះតែសត្វនាគតំណាងឲ្យ​ទឹក ឬក៏ឥន្ធនូផង និងជាស្ពានចម្លងមនុស្សរំលង ពីឋានមួយទៅឋានមួ​យ​ទៀតផង(ចម្លងពីឋានមនុស្សទៅឋានទេព្តា) ។ លោកជំទាវក៏បានលើកផងដែរថា សមិទ្ធផលថ្មីនេះ គឺជាការរួមចំណែកជួយដល់ខេត្តសៀរាប​ ក្នុងការទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក ចូលមកទស្សនាកម្សាន្ត ដោយខេត្តសៀមរាប គឺជាគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោក ដែលចូលមកទស្សនាកម្សាន្ត ។










ក្នុងនោះដែរលោកជំទាវក៏បាននាំយកនូវបច្ចយ័របស់សម្តេចទាំងពីរ រួមនឹងសប្បុរសជន ចំនួន៥៩លានរៀល និង ប្រាកដុល្លា ១ពាន់៥៤០ដុល្លា ប្រគល់ជូនដល់គណៈកម្មការវត្ត ដើមី្បធ្វើការសាងសង់បន្តនូវសមទ្ធិផលនានា ក្នុងវត្តប្រាសាទត្រាំនាគ រួមទាំងមានការបំពាក់គ្រឿងឥស្សរិយយស ជនដល់បងប្អូនសប្បុរសជន ដែលបានចូលរួម សាងសង់ប្រាសាទនាគរាជតេជោមរកត ព្រមទាំងបាននិមន្តព្រះសង្ឃរាប់បាត្រឆ្លងពិធីបុណ្យនេះផងដែរ ៕





No comments:

Post a Comment