Wednesday, January 24, 2018



នគរបាល បង្រ្កាបសង្វៀនមាន់ជល់ នៅស្រុកសំពៅលូន !!!!!
អង្គភាព Bt-news ចេញផ្សាយថ្ងៃ ព្រហស្សត៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី ២៥ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុក សំពៅ លូន បានសហការជាមួយ កម្លាំងប៉ុស្តិ៍ នគរបាល តាស្តាចុះបង្រ្កាប ទីតាំង ល្បែងភ្នាល់មាន់ជល់០១កន្លែង នៅចំណុច ក្រុមទី ០៨ ភូមិតាស្ដារឃុំតាស្ដារ ស្រុក សំពៅ លូនខេត្តបាត់ដំបង កាល់ពីវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ និងវត្ថុ តាង មួយចំនួនដូចជា៖ មាន់ជល់ចំនួន ១៤ ក្បាល កម្រាលក្រណាត់ ០២ និង កៅស៊ូ សង្វៀន សម្រាប់មាន់ជល់ចំនួន ០១ ទូរសព្ទដៃ ម៉ាក (
Samsung) ចុចកញ្ចក់ ០២ ទូរសព្ទដៃម៉ាក ណូគា ពណ៌ខ្មៅចំនួន ០១ គ្រឿង ០៣ ទូរសព្ទដៃ ម៉ាក ណូគា ពណ៌ក្រហមចំនួនមួយគ្រឿង ០៤ ប្រាក់ រៀលចំនួន ១៤៨,០០០ និងប្រាក់បាតចំនួន ១០៥ បាត ផងដែរ ។

ជនសង្ស័យទាំង០៤នោះមានឈ្មោះ ទី ០១ សឹង មៅ អាយុ៥២ ភេទប្រុស រស់នៅភូមិ ត្រពាំង ប្រលិតឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង ។ ទី ០២ ឈ្មោះ សុខ ហេន អាយុ៤៤ ភេទ ប្រុស រស់នៅភូមិទូលជ្រៃ ឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។ ទី ០៣ ឈ្មោះ តុន ពឿន អាយុ ២៨ ភេទប្រុស រស់នៅភូមិចក្រីឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។




និងទី ០៤ ឈ្មោះ មាស សុភ័ណ្ឌ អាយុ ០៣២ ភេទប្រុសរស់នៅ ភូមិតាស្ដារ ឃុំតាស្ដារ ស្រុក សំពៅលូនខេត្តបាត់ដំបង ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាង កំម្លាំងបានកសាង សំណុំរឿងបញ្ជូនទៅអធិការដ្ថាន ស្រុកសំពៅលូន ចាត់ការបន្ត ទៅតាម និតិវិធីច្បាប់ ៕



No comments:

Post a Comment