Saturday, January 13, 2018



លោតទំលាក់ ធ្វើ អត្តឃាត សម្លាប់ខ្លួន !!!!!
អង្គភាព Bt-news ចេញផ្សាយថ្ងៃ សៅរ៍ ១២ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ! ត្រូវនឹងថ្ងៃទី១៣ ខែមករា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយតាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០




ខេត្តសៀមរាម៖ បុរសម្នាក់លោតសម្លាប់ខ្លួនពីលើដំបូលផ្ទះដែលមានកម្ពស់០៧ម៉ែត្រ
បានបាត់បង់ជីវិត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នេះ ។

ករណីនេះ ក្រោយពីបានទទួលពត៌មានលោកវរៈសេនីយ៍ទោ ទូច ប៊ុនធឿន អធិការ នគរបាលស្រុកអង្គរធំ ភ្លាម កម្លាំងប៉ុស្តិ៍ប្រចាំឃុំស្វាយចេកចុះទៅ ត្រួតពិនិត្យសាកសព នោះមានឈ្មោះ ឃាន ត្រប់ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំខេត្តសៀមរាប ។
តាមការត្រួតពិនិត្យ និងសាកសួរពីក្រុមគ្រួសារទើបដឹងថា ករណីនេះមិនទាក់ទង ទៅនិងបទល្មើសព្រហ្មទ័ណ្ទនោះទេ មូលហេតុដោយសារជនរងគ្រោះ ជាមនុស្សមាន សតិមិនគ្រប់ ! បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យ
ទៅតាមប្រពៃណី ៕

No comments:

Post a Comment