Tuesday, October 18, 2016

BT-NEWS.COM ឃាតខ្លួន ! ​មេក្លោងជួញដូរគ្រឿងញៀន ឆ្លងដែនម្នាក់ ដកហូតបានថ្នាំជាង០១គីឡូក្រាម នៅព្រលានយន្ដហោះខេត្តសៀមរាប

ចូលមើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ កម្លាំងការិយាល័យកណ្ដាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន ឆ្លងដែនម្នាក់ ជនជាតិវេណេហ៊្សុយអេឡា​ នៅព្រលានយន្ដហោះខេត្តសៀមរាប ដកហូតបានថ្នាំញៀន ជាង១គីឡូក្រាម នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ។








លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងនគរបាលខេត្តសៀមរាប និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានឲ្យដឹង ! នៅព្រឹកថ្ងៃទី១៨ ខែតុលានេះថា៖ ​ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ក្រោមការបញ្ជា​ផ្ទាល់ពីលោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លោក ខៀវ សាម៉ន ប្រធានមន្ទីប្រឆាំងគ្រឿងញៀន​​ និងក្រោមការណែនាំផ្ទាល់ពីលោក ឃឹម ប៊ុនសុង ​ប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និង ក្រោមការសម្របសម្រួលពីលោក ព្រះរាជអាជ្ញរង ជួន សុបញ្ញា ផងដែរ ។


លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបញ្ជាក់ថា៖ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ ឃាត់ខ្លួនបានមេក្លោងជួញដូរម្នាក់ឈ្មោះ Carmen Garcia Guillen ភេទស្រី​ អាយុ ២៣ឆ្នាំ​ ជនជាតិ វេណេហ៊្សុយអេឡា និងដកហូតបានថ្នាំ​​ញៀប្រភេទ Cocaine ចំនួន១,៣៩០ក្រោម ដែលបានចេញដំណើរពី ក្រុងសៅបូឡូ(​Sao Paulo) ប្រទេសប្រេស៊ីល តាមជើងហោះហើរ ​EK ៣៧៤ Emirates  ឆ្លងកាត់ប្រទេសឌូបៃ​ ប្រទេស​អារ៉ាប់រួម​ (DUBAI AE) មកដល់អាកាសយាន្តដ្ឋានសុវណ្ណភូមិ​ ក្រុងបាងកក​  និងបន្តតាមជើងហោះហើរ ពីទីក្រុងបាងកក មកសៀមរាប ! តាមជើងហោះហើរលេខ ​PG៩០៩ បំណងឆ្ពោះទៅទីក្រុងហុងកុង ក្រោយពេល ឃាត់ខ្លួន កម្លាំងបានកសាង សំណុំរឿង ដើម្បីបញ្ជួនទៅតុលាការ ចាត់ការទៅតាមនិតិវិធី ៕


No comments:

Post a Comment