Thursday, October 13, 2016

BT-NEWS.COM គ្រួសារ ចាស់ជរាក្រីក្រ ចំនួន១៧ គ្រួសារ ទទួលបានអំណោយពីលោកជំទាវ គី គឹមរួន
នាង ឃីម ​ប្រធាន​កិត្តិយស បក្សប្រជាជនកម្ពុជា ឃុំ លំទង

ចូលមើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ គ្រួសារចាស់ជរា ដែលក្រីក្រ គ្មានទីពឹង ចំនួន ១៧ នៅទូទាំង ឃុំ លំទង ទទួលបាន អំណោយសប្បុរសធម៌ ពី ក្រុមការ​ងារចុះជួយ​មូលដ្ឋានឃុំលំទង ស្រុក អន្លង់វែង នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦ ដែលដឹកនាំដោយ​លោកជំទាវ គី គឹមរួន ​នាងឃីម ជាប្រធានកិត្តិយសបក្សប្រជាជន កម្ពុជាឃុំលំទង ។

ក្នុងឱកាសចុះជួបសំណេះជាមួយប្រជាពលរដ្ឋក្រីក្រ លោកជំទាវ គី គឹមរួន នាងឃីម ក៏បានសម្តែង ការសាក​សួរ​ អំពីជីវ​ភាព របស់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ។ ហើយទោះបីជាអំណោយដែល​ក្រុមការងារ​នាំ​យកទៅ​ប្រគល់ជូននៅ​ពេលនេះ វាតិចតួចក្តី ប៉ុន្តែវាអាច សម្រួលដល់ការខ្វះខាត ដល់បងប្អូនប្រជាពលរដ្ឋបានមួយរយៈដែរ ។ កត្តាសំខាន់ នៅក្នុងគ្រួសារនៅមួយៗ គឺយើងត្រូវខិតខំប្រឹងប្រែង បន្តការដាំដុះ ធ្វើស្រែ ចំការ​ និងប្រកប ការ​ងារ​ផ្សេងៗ ប្រចាំថ្ងៃ ដើម្បីរកប្រាក់ចំណូលដល់គ្រួសារ ។លោកជំទាវបានមានប្រសាសន៍បន្ថែមថា៖ លោកជំទាវនឹងក្រុមការងារ មានគម្រោង ចុះសាក សួរសុខទុក​ដល់​ប្រជាពលរដ្ឋក្រីក្រ នៅតាមលំនៅដ្ឋានផ្ទាល់ដែរ ក៏ប៉ុន្តែដោយ សារ មានភារកិច្ចច្រើន ទើបឱ្យក្រុមការងារ ភូមិ-ឃុំ រៀប​ចំអញ្ជើញ​បងប្អូនមក​​​ស្នាក់ ឃុំលំទង ដើម្បីប្រគល់អំណោយរួមគ្នាតែម្តង ។ ក្នុងនោះដែរ លោកជំទាវ និងក្រុមការងារ​ចុះជួយ​មូលដ្ឋាន បានសន្យានៅពេលក្រោយទៀត លោកជំទាវ​នឹង​គៀងគរ.ស្វែងរក សប្បុរសជនបន្ថែមទៀត ដើម្បី ​ចុះសួរ​សុខទុក្ខដល់លំនៅដ្ឋានផ្ទាល់តែម្តង ។ 




អំណោយដែលលោកជំទាវបានឧបត្ថម្ភ ដល់គ្រួសារ ជា ចាស់ជរា និងក្រីក្រ ចំនួន ១៧ គ្រូសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សារុង១ និងថវិកាចំនួន ១៤ ម៉ឺនរៀល ដោយឡែក ជនចាស់ជូរាមួយគ្រួសារ ដែលអ៊ុំ​​ប្រុសម្នាក់ មាន​ជំងឺស្លាប់មួយចំហៀងខ្លួន ហើយក្រីក្រ ពុំមានថវិកាទៅព្យាបាលនៅមន្ទីរពេទ្យ លោកជំទាវ គី គឹមរួន នាងឃីម ក៏បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺន រៀលផងដែរ ៕


No comments:

Post a Comment