Tuesday, October 18, 2016

BT-NEWS,COM សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស

ចូលមើល វេប សាយតាមរយៈ
 bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
..
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១៨ ខែតុលា បន្ទាប់ពីបានអញ្ជើញចុះពិនិត្យ
វិទ្យាល័យជប់វារីរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សា ភ្នំជញ្ជាំង ស្ថិតក្នុង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួចហើយ សម្តេចតេជោ ! បានបន្តអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាគោកលុនស្ថិតក្នងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុននេះបន្តិចទៀត ។

ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្ស សម្តេចតេជោនាយករដ្ឋមន្ត្រី និងសប្បុរសជនបានផ្តល់ជូននូវ អាគារសិក្សា១ខ្នង កំពស់២ជាន់ ស្មើនឹង ១២បន្ទប់ សាងសង់ទីចាត់ការ០១ខ្នង មាន០៣បន្ទប់ និងបង្កើតទៅជាអនុវិទ្យាល័យ !  សាលាបឋមសិក្សាគោកលុន វិញសម្តេចតេជោ បានផ្តល់អាគារសិក្សា០១ខ្នង ស្មើនឹងបន្ទប់ និងរៀបចំទីធ្លាសាលាផងដែរ ។







សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង សម្តេចតេជោ និងសម្តេចគតិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕

No comments:

Post a Comment