BT-NEWS.COM អាជ្ញាធរខេត្តសៀមរាប ! បរាជ័យក្នុងការរៀបចំ
បេនរថយន្តឧកញ៉ា ទូច ស៊ៀ កំពុង បង្កភាពអាណាធិបតេយ្យ ក្រុងទេសចរណ៍ !!!!!!!
ខេត្តសៀមរាប៖ មហាជននិយាយថា ! អាជ្ញាធរខេត្តសៀមរាប បរាជ័យ ក្នុងការរៀបចំ បេន រថយន្ត អាណាធិបតេយ្យ ឧកញ៉ាល្បីឈ្មោះ ទូច ស៊ៀ កំពុងល្បីល្បាញ យក ផ្លូវជាតិ លេខ៦A នៅចំណុចបូរីសៀងណាំ និងទីតាំង ផ្សេងៗជាច្រើន ទៀតនៅ ក្នុងក្រុងសៀមរាប ! ធ្វើអាជីវ កម្ម ប្រមូលលុយ លើសសៀវភៅ បន្ទុក មិនមានវិក័យប័ត្រ ពីក្រុម រថយន្តតាក់ស៊ី ! ព្រមទាំង រថយន្តក្រុង មន្រ្តីអធិការកិច្ចខេត្ត ! នៅតែមិនទាន់មានចំណាត់ការ ដដែល ឫមួយជា ឆ្នាំងបាយ របស់អាជ្ញាធរខេត្ត បានជា មិនបើកភ្នែកមើល ។
មហាជននិយាយទៀតថា៖ ទង្វើ ឧកញ៉ា ល្បីឈ្មោះ រូបនេះ បានធ្វើឲ្យប៉ះពាល់ សណ្តាប់ធ្នាប់ សាធារណៈក្រុង ទេសចរណ៍ ដែលកំពុង តែទាក់ទាញ ភ្ញៀវទេសចរណ៍ពាសពេញ ពិភព លោក មកទស្សនា ! ព្រោះថា ! បក្ខពួកនិង កូនចៅរបស់ លោកឧញ្ញាខាងលើ មានច្រើន ណាស់ ក្នុងនោះមាន ប៉ូលិសសណ្តាប់ធ្នាប់ខេត្ត និង ប៉េអឹមផងដែរ ។
មហាជនរិះគន់ថា៖ ទង្វើ របស់ លោកឧកញ៉ា ទូច ស៊ៀ បង្កើតបេនរថយន្ត ក្រៅច្បាប់ ខាងលើ ដើម្បីអង្គុយ កើបលុយនេះ មិនដឹងថា ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល ខេត្ដ សៀមរាប បានជ្រាប ឬយ៉ាងណានោះទេ ឫមួយពួកគេ ត្រូវរ៉ូវគ្នាទេដឹង ! បានជាមិនមានចំណាត់សោះ អញ្ចឹងនោះ ! បានជាដំណើរការពីខែ ទៅមួយខែ រហូតជាងមួយឆ្នាំ ភាពរញ៉េ រញ៉ៃកាន់តែខ្លាំង ឡើងៗ ជាងមុនទៅទៀត នេះរឺ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈដ៍ល្អ ដែលអាជ្ញាធរ ខេត្ត តែងតែអួតអាង កន្លងមកនោះ
No comments:
Post a Comment