ខេត្តឧត្តរមានជយ័៖ លោកវរៈសេនីយ៍ឯក ឡាយ គឹមឡេង ហៅ ស្រុន មេបញ្ជាការរង កងរាជ អាវុធហត្ថខេត្តឧត្តរមានជយ័ បានស្លាប់ដោយ ឧប្បត្តិវហេតុ គ្រោះថ្នាក់ចរាចរណ៍ បើករថយន្ដ ធ្លាក់ផ្លូវ ឈ្លក់ទឹកស្លាប់ នៅក្នុងរថយន្ដ កាលពីវេលាម៉ោង១០ និង៤០នាទី យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៦៧B ក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែងស្រុកអន្លង់វែងខេត្តឧមានជយ័ ។
សាក្សីដែលបានដឹងហេតុការណ៍បានបញ្ជាក់ថា៖
មុនពេលកើតហេតុជនរងគ្រោះ បានបើកបរ រថយន្ដផ្ទាល់ខ្លួន ចេញពីផ្ទះឆ្ពោះ ទៅផ្លូវហៃវ៉េ ដល់ផ្លូវកែង
បត់មិនទាន់ បណ្ដាលឲ្យរថយន្ដជ្រុល ហួសផ្លូវធ្លាក់ចូលក្នុងទឹកនៅ និងចញ្ចើមផ្លូវ
ខណៈពេល ទឹកជុំនាន់ ដែលកំពុងតែជន មានជម្រៅ០៣ម៉ែត្រ ដោយបើកទ្វារថយន្ដ មិនរួចក៍បានឈ្លក់ទឹកស្លាប់
នៅក្នុងរថយន្ដនោះតែម្ដងទៅ ។
No comments:
Post a Comment