Sunday, October 30, 2016

BT-NEWS.COM  ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នៅខេត្តសៀមរាប ! បង្ហាញ ពី អំពីវប្បធម៌  ប្រពៃណី  និងទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរណ៍

ចូលមើលវេបសាយតាមរយៈ ! bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ត្រូវធ្វើការរៀបចំពីធីប្រណាំងទូក() ដែលធ្វើឡើង នៅតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរណ៍បានទស្សនា កម្សាន្ត អំពីវប្បធម៌  ប្រពៃណី របស់ប្រជាពលរដ្ឋខែ្មរយើង ដែលមានរយៈពេល០២ថ្ងៃ  ចាប់ពីថ្ងៃទី១៣ និង ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ ។
 






ពិធី​បុណ្យអុំទូកនេះ ជាការរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសនៃទាហានជើងទឹក  ពីជំនាន់ ដើម ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុ ភូមិអង្គរនៃយើង ហើយក៏ជាមធ្យោបាយមួយ ដើមី្បទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ  អន្តរជាតិ ចូលមកទស្សនា និង ស្វែងយល់ ពីប្រវត្តិ នៃការធ្វើសង្រ្គាមតាមផ្លូវទឹក ដែលបុព្វបុរសខ្មែរ បានចារឹកទុក នៅតាមជញ្ជាំង ប្រាង្គប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មាផងដែរ ។ 

ការរៀនចំពិធីបុណ្យអ៊ុំទូកនេះ ក៏ដើមី្បធ្វើឲ្យក្រុងបុរាណប្រវត្តិ នៃយើង ឲ្យកាន់តែមាន សោភណ្ឌភាពស្រស់ត្រកាលឡើង ក្នុងឱកាសព្រះរាជពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ ២០១៦នេះ  ដែលជាក្រុងគោលដៅរបស់ភ្ញៀវ ទេសចរណ៍ លើពិភពលោក ហើយក៏ជាការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ  អន្តរជាតិ  ចូលមកទស្សនាកម្សាន្តឲ្យកាត់តែច្រើនផងដែរ ។ ម៉្យាងទៀតពិធីបុណ្យនេះ មិនត្រឹមតែបាន បង្ហាញចំពោះសាធារណមតិជាតិ អន្តរជាតិឲ្យឃើញ អំពីភាពសម្បូរបែបខាង វិស័យវប្បធម៌ អរីយធម៌ របស់ខ្មែរប៉ុណ្ណោះទេ តែជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញថា កម្ពុជាបានកំពុងស្ថិត ក្នុងសន្តិភាព សុខដុមរមនា យ៉ាងពេញលេញទូទាំងប្រទេស ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

No comments:

Post a Comment