BT-NEWS.COM គណៈប្រតិភូ ខេត្តសៀមរាប អញ្ជើញ ចូលរួមកិច្ចប្រជុំ
ក្រុងទេសចរណ៍
នៃបណ្តាប្រទេស នៅតាមបណ្តោយ ទន្លេមេគង្គ នៅប្រទេសចិន
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី
២៤ ខែ តុលា ឆ្នាំ២០១៦នេះ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប បានដឹកនាំគណៈប្រតិភូខេត្ត ចំនួន០៤រូប
អញ្ជើញទៅចូលរួម ក្នុងវេទិកាកិច្ច សហប្រតិបត្តិការ ក្នុង ចំណោមទីក្រុងទេសចរណ៍ នៃបណ្តាប្រទេសនៅ
តាមបណ្តោយ ទន្លេមេគង្គ ឡាងឆាង ក្រុងសានយ៉ា នៃសាធារណរដ្ឋប្រជាមានិតចិន ។
តាមការបញ្ជាក់របស់ឯ.ឧ ឃឹម
ប៊ុនសុង បានឲ្យដឹងថា៖ ក្នុងដំណើរចូលរួមក្នុងវេទិកា កិច្ចសហ ប្រតិបត្តិការ
ក្នុងចំណោមទីក្រុងទេសចរណ៍ នៃបណ្តាប្រទេស នៅតាម បណ្តោយ ទន្លេមេគង្គ ឡាងឆាង
ក្រុងសានយ៉ា នៃសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ គឺជាការឆ្លុះបង្ហាញផងដែរ
អំពីភាពរីកចម្រើនលើវិស័យទេសចរណ៍ នៅក្នុងតំបន់ ក៏ដូចនៅលើពិភពលោកផងដែរ ។
ម៉្យាងទៀត នេះក៏ជាឱកាសមួយដ៏សមស្របសម្រាប់ខេត្តសៀមរាប ដើមី្បធ្វើការផ្សព្វផ្សាយ ពីវិស័យទេសចរណ៍នៃទឹកដីប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប មានប្រាង្គប្រាសាទបុរាណ រួមទាំងប្រពៃណីរូបី និង អរូបីជាច្រើនទៀត ។
ឯ.ឧ ឃឹម ប៊ុនសុង បានឲ្យដឹង ទៀតថា៖ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយ ដែល មាន ទន្លេមេគង្គហូរឆ្លងកាត់ ហើយក៏ជាសមាជិកនៃគណៈកម្មាធិការទន្លេ មេគង្គទៀតផង ។ ក្នុងនោះដែរគណៈប្រតិភូយើង នឹងធ្វើការទំនាក់ទំនងសហប្រតិបត្តិការ ជាមួយដៃគូ វិស័យ ឯកជនរបស់ចិនឲ្យចូលមកធ្វើវិនិយោគនៅកម្ពុជា សំខាន់ខេត្តសៀមរាប លើវិស័យ ទេសចរណ៍ និងកសិកម្ម ដែលជាសក្តានុពលរបស់ខេត្តសៀមរាប ។
ឯកឧត្តមបានបន្តទៀតថា៖ បច្ចុប្បន្ននេះវិស័យទេសចរណ៍នៅ ខេត្តសៀមរាប មាន កង្វះ ខាត ជាច្រើន ដើមី្បបម្រើនូវតម្រូវការរបស់ភ្ញៀវទេសចរណ៍ ក្រោយពីការទស្សនាកម្សាន្ត នៅតាមប្រាសាទ តំបន់រមណីយដ្ឋានធម្មជាតិ យើងត្រូវការចាំបាច់ ត្រូវមានរមណីយ ដ្ឋាន កែច្នៃ សម្រាប់ភ្ញៀវដើរ កម្សាន្តនៅក្នុងពេលរាត្រី ដើមី្បក្នុងការទាក់ទាញ ភ្ញៀវឲ្យស្នាក់នៅ បាន យូរថ្ងៃ ក្នុងការបង្កើននូវចំណូលជូនដល់ប្រជា ពលរដ្ឋដែល ទទួលផលពីវិស័យទេសចរណ៍នេះផងដែរ ៕

No comments:
Post a Comment