Wednesday, October 19, 2016

BT-NEWS.COM  កម្លាំងចម្រុះចុះបង្ក្រាប បទល្មើស នេសាទ ខុសច្បាប់

ចូលមើល វេប សាយតាមរយៈ bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
..

សៀមរាប៖ លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានដឹកនាំកម្លាំង​ចម្រុះ ! ចុះបង្ក្រាបបទល្មើសនេសាទ នេសាទខុសច្បាប់ ចំនួន០៣ទីតាំង ផ្សេងគ្នា ក្នុងថ្ងៃតែមួយ នៅក្នុងស្រុកជីក្រែង និងដកហូតបានវត្ថុតាងជាច្រើនផងដែរ ! ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ ។
 




លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងថា៖ កម្លាំង សមត្ថកិច្ច ចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន០៣កន្លែង គឺ នៅចំណុច ត្រពាំង រាំង ចំណុចអូរតាជី ស្ថិតនៅក្នុងភូមិសាស្រ្តឃុំអន្លង់សំណរ និងចំណុច ដីក្រហាម ស្ថិតក្នុងភូមិសាស្រ្ត ឃុំ កំពង់ឃ្លាំង ! ដកហូតបានវត្ថុតាងដូចជា៖ បរស្បៃម៉ុង ចំនួន៥៧ក្បាល, របាំងសាច់អួនមានប្រវែង ៦១០០ម៉ែត្រ កាប់បំផ្លាញចំរឹងឈើចំនួន ១៤៧៥ដើម និងបំផ្លាញ បង្គោល ឆ្នុកជាច្រើនទៀត ព្រមទាំងលែងកូនត្រីចម្រុះចំនួន ០៥គីឡូក្រាមផងដែរ ។ ចំពោះឧបករណ៍នេសាទខុសច្បាប់ដែលបានដកហូត ត្រូវកម្លាំង សមត្ថកិច្ចធ្វើការដុតបំផ្លាញចោលនៅហ្នឹងកន្លែង ៕

No comments:

Post a Comment