Wednesday, October 26, 2016
BT-NEWS.COM កំលាំង កងពលតូចថ្មើរជើងលេខ៤១ បើកយុទ្ធនាការជួសជុល ផ្លូវ ដើម្បី សម្រួល ក្នុងការធ្វើដំណើរ ដល់ប្រជាពលរដ្ឋ
មើល វេប សាយតាមរយៈ bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ត្រី ផៃ សុផាតិ មេបញ្ជាការរង ជានាយសេនាធិការកងពល
ជំនួសមុខឲ្យឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បាន លើក ឡើងថា៖ ក្រៅពីកិច្ចការពារព្រំដែន ដើម្បីប្រទេសជាតិ ! កងទ័ពជួរមុខ បានបំពេញ ភារកិច្ចជាច្រើនជួនប្រជាពលរដ្ឋ នៅពេលដែលពួកគាត់មានគ្រោះអាសន្ត ដូចជា ខ្យល់ កន្រ្តាក់ បាក់រលំផ្ទះ ! ភ្លើងឆេះផ្ទះ និងបញ្ហាផ្សេងៗ ជាច្រើនទៀត ! ប្រសាសន៍នេះលោក មេបញ្ជាការ រងបានលើកឡើង នៅពេល កំលាំងអង្គភាពកងពល បើកយុទ្ធនាការ ជួសជុល ផ្លូវ ស្រឡៅស្រោង ១ ខ្សែរ ប្រវែង ជាង ២ ពាន់ម៉ែត្រ ស្ថិតក្នុងភូមិ អូរគគីកណ្តាល ឃុំលំទង ស្រុក អន្លង់វែង ! នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ នេះ ។
ឧត្តមសេនីយ៍ត្រី ផៃ សុផាតិ បានលើកឡើងថា៖ ក្រោមបញ្ជាផ្ទាល់របស់ មេបញ្ជាការកងពល ! បានដាក់ផែនការ ឲ្យកំលាំង ប្រមាណជា ១៨២នាក់ ចុះធ្វើសកម្មភាពជួសជុលផ្លូវ ដែល តភ្ជាប់ ពីផ្លូវ ៦៧B មកកាន់ ទីបញ្ជាការកងពលប្រវែងជាង ២ ពាន់ម៉ែត្រ ដែលរង នូវការខូច ខាត ដោយភ្លៀងនារដូវវស្សា ដែលបង្កឲ្យជួបការលំបាក ក្នុងការធ្វើ ដំណើរ របស់ ប្រជាពលរដ្ឋ ចំនួន ៥ភូមិ ក្នុង ឃុំ លំទង ស្រុក អន្លង់វែង ក៍ដូចជា ឃុំ ផ្សេងៗទៀត ក្នុង ស្រុក-ខេត្តឧត្តរមានជ័យ ! ធ្វើដំណើរ ទៅអាស្រ័យ ផល ! និងធ្វើដំណើរឆ្លងកាត់ ឆ្ពោះទៅផ្លូវជាតិ ៦៧B នៅស្រុកវ៉ារិន នៃទឹកដីខេត្តសៀមរាប ! ផ្លូវ ០១ខ្សែរនេះ កងពលបាន ធ្វើការ ជួស ជុលជាបន្តបន្ទាប់ ចំនួនពីរ លើក មកហើយ ដើម្បីកាត់ បន្ថយ នូវការ ខូចខាត កាន់តែ ធ្ងន់ធ្ងរ បន្ថែមទៀត ទម្រាំ ហ្នឹងដល់រដូវប្រាំង ៕
( មានសម្លេងដើម លោក ឧត្តមសេនីយ៍ត្រី ផៃ សុផាតិ មេបញ្ជាការ រង ! ជា វីដេអូរ ! )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment