Wednesday, October 19, 2016

BT-NEWS.COM ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និង ក្រុមការងារ ជួបសំណេះសំណាល ប្រតិភូគរុសិស្សជំនាន់ទី ៣៤ នៃសាលាគរុកោសល្យ និង វិក្រិតការ ភូមិភាគ ខេត្ត កំពង់ចាម


ចូលមើល វេប សាយតាមរយៈ bt-news.com
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ឯកឧត្តម មុត ខៀវ  ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន និងសម្តេច កត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ! បានដឹកនាំ និងគរុសិស្ស ជំនាន់ទី ៣៤ នៃសាលាគរុកោសល្យ និង វិក្រិតការ ភូមិភាគ ខេត្ត កំពង់ចាមចំនួន ១៩២នាក់ មក បំពេញទស្សនកិច្ច សិស្សា នៅខេត្តប្រវត្តិសាស្រ្តអង្គរ-សៀមរាប !
នៅរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ ។

នាឱកាសនោះដែរ ! ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងក្រុមការងារបាន ទទួលស្វាគមន៍ យ៉ាងកក់ក្តៅ សណ្ឋាគារស៊ីធីអង្គរ និងធ្វើការសំណេះ សំណាល ជាមួយ ប្រតិភូ មន្ត្រីរាជការ ! លោកគ្រូអ្នកគ្រូ ដែលដឹកនាំគុរសិស្សទាំងអស់ ដែលឧបត្តម្ភ ដ៏ថ្លែថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

នាឱកាសនោះដែរឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានធ្វើការផ្តាំផ្ញើរដល់់ក្រុមយុវជន នៃ សាលាគរុសិស្ស និង វិក្រិតការ ភូមិភាគ ខេត្ត កំពង់ចាមទាំងអស់ត្រូវខិតខំ ប្រឹងប្រែងព្រោះ មាន តែក្មួយៗនេះហើយ ! ដែលជាអ្នកបន្តវេន ! បណ្តុះនូវ ធនធានមនុស្ស ដល់ក្មេងៗជំនាន់ក្រោយ ចាកចេញពីភាព ក្រីក្រ ឫក៍ដើរស៊ីឈ្មួលគេ ជាកម្មករបាន ! មានតែក្មួយៗនេះហើយ ដែល ជាទំពាំងស្នង ឫស្សី និងជាអ្នកបន្តវេនសង្គមជាតិ ។

ឯកឧត្តម មុត ខៀវ  បានពាំនាំនូវការផ្តាំផ្ញើរ ចំពោះ ក្មួយៗដែលជា គរុសិស្សជំនាន់ទី៣៤ នៃ សាលាគរុកោសល្យ ទាំងអស់ថា៖ ជានិច្ចជាកាលសម្តេចទាំងពីរ តែងតែគិតគូរ ដល់ក្មួយៗ គ្រប់ពេល ទាំងការចំណាយក្នុងការសិក្សារៀនសត្រ ! ការ ស្នាក់នៅ ! ជាពិសេសបានផ្តល់ ពេលវេលាឲ្យក្មួយៗ ធ្វើដំណើរទស្សកិច្ចសិក្សា ! ដើម្បីស្វែងយល់ពីស្ថានភាព សង្គមជាតិ និងការអភិវឌ្ឍន៍ រីកចម្រើន របស់ប្រទេសជាតិសព្វថ្ងៃ ! ពីបាតដៃទទេ !  ឈានទៅភាព ល្បីល្បាញ ពេញពិភពលោក ។
ឯកឧត្តម មុត ខៀវ  បានផ្តាំផ្ញើរ ទៀតថា៖   ក្មួយៗទាំងអស់ មិនត្រូវជឿ នូវការញោះញុង ពី មជ្ឈដ្ឋានណាមួយឡើយ ! ព្រោះក្មួយជា សសរ សម្រាប់ បន្តវេន ទ្រទ្រង់ប្រទេសជាតិ ទៅ ថ្ងៃ អនាគត ។

បន្ទាប់ពីពិធីសំណេះសំណាលរួចមក ! ប្រតិភូទាំងអស់បាន ពិសារបាយសាមគ្គី ក្នុងបរិយា កាស រីករាយ ! ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និងក្រុមការងារ បានឧបត្តម្ភ ជូនប្រតិភូទាំង ១៩២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ចំនួន ០៥ ម៉ឹនរៀល ៕



No comments:

Post a Comment