BT-NEWS.COM ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និង
ក្រុមការងារ ទទួលស្វាគមន៍ប្រតិភូគរុសិស្សជំនាន់ទី ៣៤ នៃសាលាគរុកោសល្យ និង
វិក្រិតការ ភូមិភាគ ខេត្ត កំពង់ចាម ថ្ងៃចុងក្រោយ
ខេត្តសៀមរាប៖ គរុសិស្ស
ជំនាន់ទី ៣៤ វគ្គទី០៣ ចំនួន ១៩៣នាក់ នៃសាលា
គរុកោសល្យ និង វិក្រិតការ ភូមិភាគ ខេត្ត កំពង់ចាម សរុបទាំងអស់ ៦៣០នាក់ ! ដែលឧបត្ថម្ភ
ដោយ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋ មន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ! ដឹកនាំដោយ ឯកឧត្តម មុត ខៀវ
ជាតំណាងដ៏ខ្ពង់ ខ្ពស់ របស់ សម្តេចទាំងពីរ ! បានធ្វើដំណើរ ទស្សនកិច្ចថ្ងៃ បញ្ចប់
នៅខេត្តប្រវត្តិសាស្រ្តអង្គរ-សៀមរាប ! នា រសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦ មុននេះបន្តិច
។
ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ ! របស់ឯកឧត្តមអ្នកឧកញ៉ា សៀង
ណាំ តំណាង រាស្រ្ត មណ្ឌលសៀមរាប
និងក្រុមការងារ នៅសណ្ឋាគារស៊ីធីអង្គរ និងធ្វើការសំណេះ សំណាល ជាមួយ ប្រតិភូ
មន្ត្រីរាជការ ! លោកគ្រូអ្នកគ្រូ ដែលដឹកនាំគុរសិស្សទាំងអស់ ដែលឧបត្តម្ភ ដ៏ថ្លែថ្លា
របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
នាឱកាសនោះដែរឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានធ្វើការផ្តាំផ្ញើរដល់់ គរុសិស្ស
ទាំងអស់ ត្រូវ ពង្រឹងខ្លួនឲ្យបានរឹងមាំ ព្រោះមាន តែក្មួយៗនេះហើយ ដែលជាអ្នក បណ្តុះ
ធនធាន មនុស្ស ដល់ក្មេងៗជំនាន់ក្រោយ ! មានតែក្មួយៗនេះហើយ ដែល ជាទំពាំងស្នង ឫស្សី
និងជាអ្នកបន្តវេនទៅថ្ងៃអនាគត ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ។
ឯកឧត្តម មុត ខៀវ បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក ពីសំណាក់ម្តេចទាំងពីរ
ជានិច្ច ជាកាលសម្តេចតែងតែគិតគូរ ដល់ក្មួយៗ គ្រប់ពេល
ទាំងការចំណាយក្នុងការសិក្សារៀនសូត្រ ! ការ ស្នាក់នៅសាលាគរុកោសល្យ !
ជាពិសេសបានផ្តល់ ពេលវេលាឲ្យក្មួយៗ ធ្វើដំណើរទស្សកិច្ចសិក្សា !
ដើម្បីស្វែងយល់ពីស្ថានភាព សង្គមជាតិ និងការអភិវឌ្ឍន៍ រីកចម្រើន
របស់ប្រទេសជាតិសព្វថ្ងៃ ! ដែលផ្តើមចេញពីបាតដៃទទេ ? ! ឈានទៅរកភាព ល្បីល្បាញ
ពេញពិភពលោក ទៀតផង ។ ឯកឧត្តម មុត ខៀវ
បានផ្តាំផ្ញើរ ទៀតថា៖ ក្មួយៗ ទាំងអស់ មិនត្រូវជឿ នូវការញោះញុង ឆ្កឹស ឆ្គៀល ពី
មជ្ឈដ្ឋានណាមួយឡើយ ! ព្រោះក្មួយជា សសរ សម្រាប់ បន្តវេន ទ្រទ្រង់ ប្រទេសជាតិ ។
បន្ទាប់ពីពិធីសំណេះសំណាលរួចមក ! ប្រតិភូទាំងអស់បាន ពិសារបាយសាមគ្គី
ក្នុងបរិយា កាស រីករាយ ក្នុងសណ្ឋាគារ គោកធ្លក ! ថែមទាំងទទួលបានថវិកា ឧបត្តម្ភលើកទឹកចិត្ត
ជូនប្រតិភូទាំង ១៩២នាក់ ក្នុងម្នាក់ៗទទួលបាន ០៥ ម៉ឹនរៀលផងដែរ ៕
No comments:
Post a Comment