Monday, October 17, 2016


BT-NEWS.COM  មនុស្សឈាមស្រែក ស្បែកហៅ  !  ជនសង្ស័យ លួចម៉ូតូ ដ៍សកម្មម្នាក់ ជាប់គុក ជាច្រើនដង ចេញមកវិញ លួចលើសដើម ត្រូវសមត្ថកិច្ច ឃាត់ខ្លួន !!!!!!

ចូលមើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្ត សៀមរាប៖ ជនសង្ស័យ លួចម៉ូតូ ដ៏សកម្មម្នាក់ នៅក្នងក្រុង សៀមរាប ដែលប៉ូលិស ធ្លាប់ចាប់ ដាក់គុក ជាច្រើនលើក !  ថ្មីៗនេះ បានចេញពីគុក វិញ គេបាន ធ្វើសកម្មភាព លួចលើសដើម ត្រូវប៉ូលិសក្រុង តាមឃាត់ខ្លួន ម្តងទៀត ។

លោកវរសេនីយ៍ត្រី នួន សក្ត័ចំរើនរិទ្ធ  អធិការង ទទួលកិច្ចការងារ នគរបាល យុត្តិធម៌  បាន ឲ្យដឹងថា៖ មុខសញ្ញាចាស់ ពាក់ព័ន្ទនឹង ករណីលួចម៉ូតូ ដ៏សកម្ម ចំនួន០២នាក់ ត្រូវ កំលាំង នគរបាល ផ្នែកព្រហ្មទណ្ឌ សហការណ៍ ជាមួយ នគរបាលប៉ុស្តិ៍ រដ្ឋបាល នៃអធិការដ្ឋាន គរបាល ក្រុងសៀមរាប ធ្លាប់ ឃាត់ខ្លួន បញ្ជូនទៅ តុលាការ កាលពីថ្ងៃ ទី០៨ ខែមិនា ឆ្នាំ២០១៥ ម្នាក់ ក្នុងចំណោម ពីរនាក់ ក្រោយពេល ចេញពី ពន្ធនាគារវិញ ជនសង្ស័យ ឈ្មោះ អិន រដ្ឋា  ភេទប្រុស អាយុ ២៥ ឆ្នាំ បានបន្ត ធ្វើសកម្មភាព ទ្វេរដង ថែមទាំងមាន ម្តាយ មកជួយ អះអាងថា កូនមាន បញ្ហា សរសៃប្រាសាទ បំរុងសុំ លិខិតបញ្ជាក់ ពីមន្ទីរ ពេទ្យ បញ្ជាក់ថា ! ជនសង្ស័យ មានជំងឺ សរសៃប្រសាទ ដើម្បីរួចផុត ពីការចោទប្រកាន់ ។

លោកបន្តថា៖ កាលពីវេលា ម៉ោង ២១ និង០០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦ ចំនុច ក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ជនសង្ស័យ ខាងលើ បានធ្វើសកម្មភាព លួច ចូលក្នុងផ្ទះ ជនរងគ្រោះ ឈ្មោះ វ.ព ភេទស្រី អាយុ ៥១ ឆ្នាំ បាន លួចយក កាបូបស្ពាយ ចំនួន០១ ក្នុងនោះមាន គ្រឿង អលង្គា ឯកសារ សម្គាល់ខ្លួន នឹង ទូរសព្ទ័ ចំនួន០១គ្រឿង ហើយ រត់ គេចខ្លួន បាត់ ។ លុះដល់វេលាម៉ោង ០២ និង៣០ នាទី យប់ថ្ងៃទី ឆ្លងចូលថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៦ ជនសង្ស័យ ដដែល ! បានធ្វើ សកម្មភាព លួចចូល ទៅក្នុងផ្ទះ របស់ ឈ្មោះ ម.ស.រ.ឌ ភេទ ប្រុស អាយុ ៤៤ឆ្នាំ មុខរបរ ដឹកភ្ញៀវ ទេសចរណ៍ រស់នៅភូមិ មណ្ឌល០៣ ស្លក្រាម ក្រុងសៀមរាប ធ្វើ សកម្មភាព យកភួយ គ្របមុខ នឹងចាប់ ស្រាត ខោ ជនរងគ្រោះ នឹងអោប រិត បម្រុង ធ្វើសកម្មភាព រំលោភ កូនស្រីម្ចាស់ផ្ទះ តែត្រូវបាន នាង ភ្ញាក់ ទាន់ស្រែក ឆឡោ ហើយឈ្មោះ ម.ស.រ.ឌ ក៏បានស្ទុះ មកជួយ កូនស្រីគាត់ ហើយ  ( ឈ្មោះ អ៊ិន រដ្ឋា ) ក៏បានរត់គេចខ្លួន ចេញតាមច្រក ខាងក្រោយផ្ទះបាត់ ។

នៅវេលាម៉ោង០១ និង០០នាទីយប់ ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦   នៅចំនុចភូមិវាល សង្កាត់គោកចក ជនសង្ស័យដដែល បានចូលក្នុង បរិវេណផ្ទះ ប្រជាពលរដ្ឋ ឈ្មោះ ប.ព អាយុ២៨ឆ្នាំ ធ្វើសកម្មភាព បម្រុងលួចយក ម៉ូតូម៉ាក់ ស្កុបពី (
Scoopy) លេខតួ/  លេខម៉ាស៉ិន 102397 គ្មានស្លាកលេខ ពណ៍ខៀវ តែបាន អ្នកជិតខាងឃើញ នឹងស្រែក ប្រាប់ម្ចាស់ ផ្ទះហើយ សហការណ៍គ្នា ជាមួយ ប្រជាការពារ ធ្វើការឃាត់ខ្លួន ជនសង្សយ័ ប្រគល់ មកនគរបាល ប៉ុស្ត៍រដ្ឋបាល សង្កាត់គោកចក ដើម្បីធ្វើការ សាកសួរ ។

លោកបន្ថែមថា៖ លោក វរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនៃ អធិការដ្ឋាន នគរបាល ក្រុងសៀមរាប បានធ្វើការ សាកសួរ ជនសង្ស័យ នឹងបានសារភាព ថា៖ ពិតជាបាន ធ្វើសកម្មភាព ដូចខាងលើ ពិតមែន លើសពីនេះ ជនសង្ស័យ បានសារភាពថា កាលពីថ្ងៃទី ២៣ខែ កញ្ញាឆ្នាំ២០១៦ ខ្លួនធ្លាប់បាន ធ្វើសកម្មភាព ជិះកង់ទៅ ចតក្រោមដើមឈើ នៅចំនុច តាមផ្លូវកូម៉ៃ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប លួចយកម៉ូតូ ម៉ាកហុងដា ពណ៌ខ្មៅ ចំនួន០១គ្រឿង ពាក់ស្លាកលេខ សៀមរាប
1N-3242 លេខតួរ /លេខម៉ាស៊ិន 8860506 របស់ជន រងគ្រោះ ឈ្មោះ ស.ឃ ភេទប្រុស អាយុ ២៤ឆ្នាំ ។

ជនសង្ស័យបាន ព្យាយាម សម្តែងខ្លួន ធ្វើជាមនុស្ស មានស្មារតី មិនគ្រប់ ដោយមានម្តាយ របស់ជនសង្ស័យ មកជួយធានា នឹងបំរុង យកលិខិត បញ្ជាក់ពីមន្ទីរពេទ្យ មកអះអាងថា ជនសង្ស័យ ជាកូនរបស់គាត់ ជាមនុស្ស មានជំងឺ សរសៃប្រសាទ បន្ថែមទៀត តែយ៉ាងណា ក៏ដោយ ខាងនគរបាល នៅតែបន្តកសាង សំនុំរឿង បញ្ជូនទៅតុលាការ ។

លោកបញ្ជាក់ថា ជនសង្ស័យខាងលើ បានរកឃើញ បណ្តឹងរបស់ ជនរងគ្រោះ សរុបចំនួន ០៥បណ្តឹង ! ប្តឹងនឹង ជនសង្ស័យ ម្នាក់នេះ !  បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល កសាងសំនុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ៕

No comments:

Post a Comment