Sunday, December 4, 2016

BT-NEWS.COM  ប្រជាពលរដ្ឋ ជិត២០០គ្រួសារ ស្នើរសុំអន្តរាគមន៍ ទៅលោក ប្រធានអគ្គី ( ត )បណ្តាញ ឲ្យបានឆាប់ ! ដោយសាឈ្មោះ លុយ ង៉ិក ( ហៅ ប៉ោង ) មេម៉ៅការបណ្តាញភ្លើងឯកជន យកថ្ថៃលើស កម្រិត មិនតុល្យភាពហ្នឹងចំណូលពួកគាត់ !!! កុងទ័រភ្លើងដើរលឿន

ចូលមើលវេបសាយតាមរយៈ
www.Bt-news.com




ចាងហ្វាងការផ្សាយតាមរយៈ !!!!! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ តំណាងប្រជាពលរដ្ឋ ជិត២០០គ្រួសារ រស់នៅចំនុចឃ្លោកល្ពៅ ស្ថិតក្នុង ភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ! បានអំបាវនាវស្នើរសុំលោក គង់ ពុទ្ធី ប្រធាន អគ្គីសនីសៀមរាប ជួយសម្រូលក្នុងការ ( ត ) បណ្តាញ ភ្លើងរដ្ឋឲ្យពួកគាត់ប្រើប្រាស់ ឲ្យបាន ឆាប់ ! ព្រោះ មេម៉ៅ ការបណ្តាញភ្លើង ឯកជនឈ្មោះ លុយ ង៉ិក ( ហៅ ប៉ោង ) យកសេវាថ្លៃភ្លើង កប់ពពក ហើយកុងទ័រភ្លើងដើរលឿងដូចព្យុះ ឧសធម្មតា ទៀតផង ។


ប្រជាពលរដ្ឋបានលើកឡើងថា៖ ពួកគាត់បានដាក់សំណើរទៅអគ្គីសនីរដ្ឋ ត្រូវបានលោក ប្រធាន អគ្គីសនីសៀមរាប ! ឲ្យមន្រ្តីអគ្គីសនីជាកូនចៅ ចុះមកដាក់បង្គោល រួចរាល់ ហើយដាក់ខ្យែរ បណ្តាញផងដែរ ប៉ុន្តែ មិនទាន់ដល់ចំណុចបង្គោលចុងក្រោយផង ក៍ទំលាក់ ខ្សែរ ចោល ធ្វើឲ្យ ប្រជាពលរដ្ឋ ពួកគាត់ មានការងឿងឆ្ងល់ ! ភ័យខ្លាច មិនបានប្រើប្រាស់ភ្លើងរដ្ឋ ក្នុងពេលឆាប់ៗនេះ ។
ប្រជាពលរដ្ឋលើកឡើងទៀតថា៖ ពួកគាត់បានប្រើប្រាស់ភ្លើងឯកជនឈ្មោះ លុយ ង៉ិក ( ហៅ ប៉ោង ) ខាងលើនេះ ចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះ ! គេយកសេវ៉ាក្នុង ០១គីឡូ ! តំលៃ ១៦០០ រៀល រហូតមក ដល់ពេលនេះ ! តំលៃនៅតែរក្សាបានថេរ ដដែល ប៉ុន្តែភ្លើងប្រើប្រាស់ មិនគ្រប់ ! ចំណែក កុងទ័រភ្លើងវិញ ដើរលឿនដូចខ្យល់ព្យុះ មិនប្រើសោះក៍វិលដែរ ! ក្នុងមួយ ខែៗ ពួកគាត់ ខ្លះ ចំណាយលុយភ្លើង ២៩ ម៉ឺនរៀល និង ពលរដ្ឋខ្លះចាប់ ពី ២០ ម៉ឺនជាង ទៅ៣០ ម៉ឺនរៀល ! មិនតុល្យភាព និងមុខរបរ ជាកសិករ ពួកគាត់ឡើយ ។
ប្រជាពលរដ្ឋនិយាយបន្តថា៖ កន្លងមេម៉ៅការភ្លើងខាងលើ និយាយប្រាប់ថា ! រកស៊ីទាន់មាន ឱកាស ! ដោយសាពួកគាត់ជាពលរដ្ឋ ល្ងិតល្ងង់ ទើបមេម៉ៅការភ្លើង ធ្វើអ្វីបានស្រេចតែអំពើ ចិត្តនោះ ! អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាចាត់ការ នូវទង្វើរបស់ជនរូបនេះផង ។

ដោយសាសំណូមរបស់ប្រជាពលរដ្ឋ អ្នកព័ត៌មានបានសួរទៅលោក គង់ ពុទ្ធី ប្រធានអគ្គីសនី សៀមរាប តាមទូរស័ព្ទទៅកាលពីវេលាម៉ោង ១០ និង ០០នាទី ព្រឹកថ្ងៃទី០៤ ខែធ្នូ មុននេះថា៖ អគ្គីសនីសៀមរាប ! មានការយ៉ឺតយ៉ាវនេះ ! ដោយសា មានការខ្វះខាតសម្ភារៈ ! ប្រហែលជា ០២ ខែទៀត អគ្គីសនីសៀមរាប ( ត ) ភ្ជាប់បណ្តាញនេះឲ្យបងប្អូន ប្រជាពលរដ្ឋ 
តាមបំណងនៃការស្នើរសុំនេះហើយ ៕

Saturday, December 3, 2016












BT-NEWS.COM ប្រជាពលរដ្ឋ ជិត២០០គ្រួសារ ស្នើរសុំអន្តរាគមន៍ ទៅលោក ប្រធានអគ្គី
( ត )បណ្តាញ ឲ្យបានឆាប់ ! ដោយសាឈ្មោះ លុយ ង៉ិក ( ហៅ ប៉ោង ) មេម៉ៅការបណ្តាញភ្លើងឯកជន យកថ្ថៃលើស កម្រិត មិនតុល្យភាពហ្នឹងចំណូលពួកគាត់ !!! កុងទ័រភ្លើងដើរលឿន



វេប សាយ bt-news.com 
ចាងហ្វាងការ ផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ តំណាងប្រជាពលរដ្ឋ ជិត២០០គ្រួសារ រស់នៅចំនុចឃ្លោកល្ពៅ ស្ថិតក្នុងភូមិ​គោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង !  បានអំបាវនាវស្នើរសុំលោក គង់ ពុទ្ធី ប្រធាន អគ្គីសនីសៀមរាប ជួយសម្រូលក្នុងការ( ត ) បណ្តាញ ភ្លើងរដ្ឋឲ្យពួកគាត់ប្រើប្រាស់ ឲ្យបាន ឆាប់ ! ព្រោះ មេម៉ៅ ការបណ្តាញភ្លើង ឯកជនឈ្មោះ លុយ ង៉ិក ( ហៅ ប៉ោង ) ឡើងថ្លៃ កប់ពពក ហើយកុងទ័រភ្លើងដើរលឿងដូចព្យុះ ឧសធម្មតា ទៀតផង ។  

ប្រជាពលរដ្ឋបានលើកឡើងថា៖ ពួកគាត់បានដាក់សំណើរទៅអគ្គីសនីរដ្ឋ ប្រហែលជា០៥ ខែ ត្រូវបានលោក ប្រធានអគ្គីសនីសៀមរាបឲ្យមន្រ្តីអគ្គីសនីជាកូនចៅ ចុះមកដាក់បង្គោល រួច ដាក់ខ្យែរ បណ្តាញផងដែរ ប៉ុន្តែមិនទាន់ ដល់​ចំណុចបង្គោលចុងក្រោយផង ក៍ទំលាក់ ខ្សែរ ចោល ធ្វើឲ្យ ប្រជាពលរដ្ឋ ពួកគាត់ មានការងឿងឆ្ងល់ជាខ្លាំង ! ភ័យ ខ្លាចមិនបានប្រើប្រាស់ភ្លើងរដ្ឋ ក្នុងពេលឆាប់ៗនេះ ។

ប្រជាពលរដ្ឋនិយាយទៀតថា៖ ពួកគាត់បានប្រើប្រាស់ភ្លើងឯកជនឈ្មោះ  លុយ ង៉ិក ( ហៅ ប៉ោង ) ខាងលើនេះ ចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះ ! គេយកសេវ៉ាក្នុង ០១គីឡូ !  តំលៃ ១៦០០ រៀល រហូតមក ដល់ពេលនេះ ! តំលៃនៅតែរក្សាបានថេរ ដដែល ប៉ុន្តែភ្លើងប្រើប្រាស់ មិនគ្រប់ ! ចំណែកកុងទ័រភ្លើងវិញ ដើរលឿន​ដូចខ្យល់ព្យុះ មិនប្រើសោះក៍វិលដែរ ! ក្នុងមួយ ខែៗ ពួកគាត់ ខ្លះ ចំណាយលុយភ្លើង ២៩ ម៉ឺនរៀល និង ពលរដ្ឋខ្លះចាប់ ពី ២០ ម៉ឺនជាង ទៅ៣០ ម៉ឺនរៀល ! មិនតុល្យភាព និងមុខរបរ ជាកសិករ ពួកគាត់ឡើយ ។

ប្រជាពលរដ្ឋ និយាយថា៖ កន្លងមេម៉ៅការភ្លើងខាងលើ និយាយប្រាប់ថា ! រកស៊ីទាន់មាន ឱកាស ! ដោយសាពួកគាត់ជាពលរដ្ឋ ល្ងិតល្ងង់ ទើបមេម៉ៅការភ្លើង ធ្វើអ្វីបានស្រេចតែអំពើចិត្តនោះ ។

ដោយសាសំណូមរបស់ប្រជាពលរដ្ឋ អ្នកព័ត៌មានបានទូរស័ព្ទទៅលោក គង់ ពុទ្ធី ប្រធាន អគ្គីសនីសៀមរាប នៅវរលាម៉ោង ១០ និង ០០នាទី ព្រឹកថ្ងៃទី០៤ ខែធ្នូ មុននេះថា៖ មានការ យ៉ឺតយ៉ាវ នេះ ! ដោយសាអគ្គីសនីសៀមរាប មានការខ្វះខាតសម្ភារៈ ! ប្រហែលជា ០២ ខែទៀត អគ្គីសនី សៀមរាប ( ត ) ភ្ជាប់បណ្តាញនេះឲ្យប្រជាពលរដ្ឋ
ដូចបំណងទៅតាមការស្នើរសុំនេះហើយ ៕ 

Friday, December 2, 2016

BT-NEWS.COM ប្រតិភូ អ៊ូស៊ូណូមីញ៉ា រ៉ូតារីក្លឹប ប្រទេសជប៉ុនបាន ប្រគល់រថយន្ដពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង ឲ្យ កងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន សៀមរាប តាមរយៈឯកឧត្តមអ្នកកញ៉ា សៀង ណាំ






វេប សាយ bt-news.com មានការ រអាក់រអួល ! សូមអភ័យទោស
ចាងហ្វាងការ ផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ ក្រុមប្រតិភូ អ៊ូស៊ូណូមីញ៉ា រ៉ូតារីក្លឹប ដឹកនាំដោយ ព្រឹទ្ធាចារ្យ យ៉ាណូ តេស៊ូរ៉ូ (
YANO TETSURO) អតិត អនុរដ្ឋមន្ត្រី ក្រសួង ការបរទេសជប៉ុន, ព្រះតេជ្ជគុណ ស៊ីកាដា មីណេអូ (Ven. TSUKADA MUYNEO) នៃព្រះវិហារស្យូហ្វ៊ូគូយិ ជប៉ុន, និងវត្តមានតំណាង ជាន់ខ្ពស់ស្ថាន ទូត ជប៉ុន ប្រចាំ ព្រះរាជា ណាចក្រកម្ពុជា, បានប្រគល់រថយន្ដ ពន្លត់អគ្គីភ័យ ធនមធ្យម ដែលនាំចូល ពីប្រទេសជប៉ុន ចំនួន ៤ គ្រឿង ឲ្យកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ប្រចាំខេត្តសៀមរាប សម្រាប់ទុកប្រើប្រាស់ ក្នុងការជួយពន្លត់ និងសង្គ្រោះ ពេលមាន អគ្គីភ័យ ដែលកើតឡើង នៅខេត្តសៀមរាប ហើយរថយន្ដនេះ ក៏អាចមានលទ្ធភាព ក្នុងការបូម ទឹកស្រោច ស្រព្វ ផលដំណាំកសិកម្ម ឫស្រោចស្រព្វស្រែស្រូវផងដែរ ! តាមរយៈឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប និងលោកជំទាវ កាលពីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ ! នៅឯសណ្ឋាគារ ស៊ីធីអង្គរ ក្រុងសៀមរាប ។





នា ឱកាសនោះឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ គណៈ ប្រតិភូ អ៊ូស៊ូណូមីញ៉ា រ៉ូតារីក្លឹប ក៏ដូចជា ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលជប៉ុន ! ដែលបានយកចិត្តទុកដាក់ ដល់កងកំលាំងវិស្វកម្ម របស់សម្តេចតេជោ ហ៊ុន សែន ប្រចាំខេត្តសៀមរាប ! សម្រាប់ ប្រើប្រាស់ ក្នុងការជួយពន្លត់ និងសង្គ្រោះប្រជាពលរដ្ឋ ពេលមាន អគ្គីភ័យ កើតឡើង ជាយថាហេតុណាមួយ និងជួយ ប្រជាពលរដ្ឋ
ក្នុងការបូមទឹកបង្កបង្កើនផល នៅរដូវប្រាំងផងដែរ ៕
BT-NEWS.COM លេចមុខថ្មីទៀតហើយ !!! លោក ភួង លីណា ប្រធានមន្ទីរបិរិស្ថាន និងមន្រ្តីបក្សពួក រងនូវការ ឃុបឃិតគ្នា ប្រព្រឹតអំពើពុករលួយ


វេប សាយ bt-news.com មានការ រអាក់រអួល ! សូមអភ័យទោស
ចាងហ្វាងការ ផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្ដសៀមរាប៖ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាបបានប្រាប់ BT-NEWS នៅ​វេលាម៉ោង ០៩ និង៣០នាទី ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នេះថា៖ លិខិតមួយដែលបាន ចោទ ប្រកាន់ថា ! រូបលោកបានដាក់ខែ ពីការកាប់បំផ្លាញព្រៃឈើ !  វាមិនពិតឡើយ  ជាការមូល បង្កាច់ ទាំងស្រុង ព្រោះអ្នកដែលសរសេរលិខិត មិនបានបញ្ចេញឈ្មោះ ហើយរូបលោក ក៍មិន បាន ប្រព្រឹត្តឧសនោះដែរ  ! ទោះជាយ៉ាងណាការចោទប្រកាន់ប្រធានមន្ទីរខាងលើ ! និងលោក តេក វណ្ណា អនុប្រធានមន្ទីរ ទទួលបន្ទុករដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ជុន ចំណាន ប្រធាន ការិយាល័យ រដ្ឋបាល និង ហិរញ្ញវត្ថុស្ដីទី រងការចោទប្រកាន់ពី មន្ដ្រីរបស់ខ្លួនថា ! ឃុបឃិត គ្នា ប្រព្រឹត្ដអំពើ ពុក រលួយ បើកដៃឲ្យប្រធានស្នាក់និមួយៗ នៅក្នុងខេត្ដ ដាក់ខែយកលុយ ពីអ្នកកាប់ បំផ្លាញព្រៃឈើ ក្នុងមួយ ខែចាប់ពី១០០ដុល្លាទៅ ១៥០ដុល្លា ដែល ជាថ្នូរ មិនបង្ក្រាប នៅក្នុងតំបន់កាន់កាប់ ។




យោងតាមលិខិតមួយច្បាប់ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ដែលសុំមិនបញ្ចេញឈ្មោះអ្នកផ្ដល់ឲ្យ បានដាក់សុំអន្ដរាគមន៍ ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រី និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដើម្បីជួយរកយុត្ដិធម៌ ព្រោះ កន្លងមក និង បច្ចុប្បន្ន នៅក្នុងមន្ទីរបរិស្ថាន ធ្វើការងារប្រកាន់បក្សពួកនិយម គ្រួសារនិយម និងបានប្រព្រឹត្ត ពុករលួយទាំងប្រាក់ដែលបានមកពីខាងក្រៅ តាមរយៈផាកពិន័យ ពួកគេយកទៅចាយវាយដោយ គ្មានតម្លាភាព និងបំផ្លាញធនធានធម្មជាតិផងដែរ ។ លិខិតនោះបន្ដថា លោក ភួង លីណា ប្រធាន មន្ទីរ បរិស្ថាន បានដាក់ខែពីប្រធានតំបន់ និងប្រធានស្នាក់ការបរិស្ថាន និមួយៗ ដែលដាក់លុយខែ ពីឈ្មួញទុច្ចរិតក្នុងរណាយន្ដ១គ្រឿង ១០០ដុល្លា ទៅ ១៥០ដុល្លាក្នុង១ខែ ដើម្បីជាថ្នូរឲ្យក្រុម ឈ្មួញ ទាំងនោះបានកាប់បំផ្លាញ ព្រៃឈើតាមអំពើចិត្ដនៅតាមតំបន់ការពារនិមួយៗ ដែលក្នុង នោះ មានរណាយន្ដយ៉ាងតិចពី ៣០គ្រឿង ទៅ១០០គ្រឿង ក្នុងតំបន់ដែលខ្លួន ការពារ ។
លិខិតបន្ដថា ! ចំណែកនៅតំបន់ទន្លេសាបវិញ នាយកតំបន់បានដាក់ខែពីអ្នកនេសាទខុសច្បាប់ ដូចជា រុញស៊ីប ម៉ាញ់ ឆ្នុក ជាដើម ! នៅក្នុងលិខិតបាននិយាយទៀតថា ! បើសិនមន្ដ្រីណា ហ៊ាន និយាយពីអំពើពុករលួយរបស់ខ្លួន នឹងគម្រាមប្ដឹងផងដែរ ។

លិខិតបានបញ្ជាក់ថា !  ចំណែកប្រាក់របស់មន្ទីរបរិស្ថានវិញ ត្រូវបានប្រធានមន្ទីរ អនុប្រធាន និងប្រធានការិយាល័យ ឃុបឃិតគ្នាចាយវាយតាមអំពើចិត្ដដោយគ្មានតម្លាភាព ចំណែក របស់ ប្រើប្រាស់តាមការិយាល័យ គ្មានប៊ិច សៀវភៅ និងកុំព្យូទ័រចាស់ៗ និងពួកសវនករ នៃក្រសួង បរិស្ថាន ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងក្រសួងនានា មកធ្វើសវនកម្ម ត្រូវបានបង់លុយលួងចិត្ដពី ៧.០០០.០០០រៀល ឡើងទៅ និងធ្វើរបៀបនេះជារៀងរាល់ឆ្នាំ ការធ្វើរបៀបនេះ ធ្វើឲ្យមន្ដ្រី មន្ទីរ ចាយលុយខ្លួនឯង ដូចជាថ្ងៃរៀបចំពិធីបុណ្យច្រតព្រះនង្គ័ល ឆ្នាំ២០១៦ ជាដើម ។



 លិខិតបានបញ្ជាក់បន្ថែមថា ! ពួកគេទាំងបីនាក់នោះ បានឃុបឃិតគ្នាយកលុយបេសសកម្ម ឲ្យ ប្រពន្ធ និងប្អូនថ្លៃ និងអ្នកដែលមិនមកធ្វើការរយៈពេល ម្ភៃ ២០ ឆ្នាំមកនោះ ក៍ទទួលបានប្រាក់ បេសកម្មផងដែរ ! បើទោះបីពួកគេមិនបានចុះបេសកម្មក៍ដោយ ដោសារតែមានបក្ស ពួករបស់គេ ជាប្រធានរដ្ឋបាល និងហិរញ្ញវត្ថុជាអ្នករៀបចំឲ្យ ! ចំណែកលុយដែលមន្ដ្រីចុះបេសសកម្មវិញ ត្រូវ បាន ពួកគេស៊ីដាច់ ហើយបើបានវិញក៍យឺតយ៉ាវដែរ ។

លិខិតបានបញ្ជាក់បន្ថែមទៀតថា ! ការដែលនាំឲ្យមានការប្រព្រឹត្ដអំពើពុករលួយនេះ បណ្ដាលមក ពីលោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន មានប្រពន្ធពីរ និងលោក តេក វណ្ណា អនុប្រធាន មាន ប្រពន្ធពីរ ដែលជាមនុស្សបង្កឲ្យមានបក្សពួក និយម រហូតដល់អ្នកដែលមិនមកធ្វើ ការ សោះក៍ មាន ប្រាក់ខែស៊ី និងថែមទាំងឡើងឋានៈទៀតផង ។
នៅក្នុងលិខិតបានឲ្យដឹងថា៖ យើងខ្ញុំជាមន្ដ្រីរាជការ ជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្ដ សុំឲ្យ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ! លោក សាយ សំអាល់ រដ្ឋមន្ដ្រី ក្រសួងបរិស្ថាន និងសម្ដេចតេជោ ហ៊ុន សែន ជួយស៊ើបអង្គេតករណីមន្ដ្រី ខិលខូចប្រព្រឹត្ត អំពើ ពុករលួយ និងទាមទារឲ្យប្រមុខ រាជរដ្ឋាភិបាលដកពួកគេទាំងបីនាក់នោះចេញពីតួនាទី ទើបការងារ នៅក្នុងមន្ទីរដំណើរការបានល្អ និងធនធានធម្មជាតិគង់វង្ស ៕

Thursday, December 1, 2016

BT-NEWS.COM មន្ទីររ៉ែ និងថាមពលខេត្ត រងហ្នឹងការរិះគន់ ចេញច្បាប់ឲ្យក្រុមហ៊ុន ជីកយករ៉ែ ធ្វើឲ្យបាត់បង់ ធនធានរ៉ែត្បូង ដែលនៅសល់ តិចតួច


វេប សាយ bt-news.com មានការ រអាក់រអួល ! សូមអភ័យទោស
ចាងហ្វាងការ ផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
.
ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋបាន សំដែងការព្រួយបារម្មណ៍ជាខ្លាំងនូវការបាត់បង់ធនធានរ៉ែត្បូង ដែលនៅសល់តិចតួច ខណៈមន្ទីររ៉ែ និងថាមពលខេត្ត បានចេញអជ្ញាប័ណ្ណអនុញ្ញាត្តិ ឲ្យក្រុម ហ៊ុន ធ្វើអជីកម្មរ៉ែត្បូង ដោយប្រើប្រាស់សុទ្ធតែគ្រឿងចក្រ ធុនធ្ងន់ ! ស្ថិតនៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។






ប្រភពពីប្រជាពលរដ្ឋបាននិយាយថា៖ ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មជីករ៉ែត្បូងនេះ​ បានបោះ ទីតាំងធ្វើអាជីវកម្មតាំងពីរដូវ វស្សា​រហូត​មកម្លេះ ដោយក្រុមហ៊ុនបានប្រើប្រាស់ គ្រឿងចក្រជីក យករ៉ែ និងម៉ាស៊ីនរែងរ៉ែត្បូង គឺសុទ្ធតែជា​ម៉ាស៊ីន ស្វ័យប្រវត្តិជាច្រើនគ្រឿង មានលក្ខណៈទ្រង់ ទ្រាយធំ ។



ពួកគាត់បាននិយាយទៀតថា៖ រ៉ែត្បូងថ្មរធម្មជាតិ នៅខេត្ត​ប៉ៃលិន គឺនៅសល់តិចតួចតែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនថៃ បានប្រើប្រាស់គ្រឿងចក្របែបនេះ យក​អស់​ ម្តងហើយ ! បើអាជ្ញាធរនៅតែ បណ្តែតបណ្តោយបែបនេះតទៅទៀត ច្បាស់ជា កូនចៅ​ជំនាន់​ក្រោយៗ មិន ស្គាល់ត្បូងប៉ៃលិនទៀតនោះឡើយ ។
លោក តាំង ប៊ុនហេង  ម្ចាស់អាជីវកម្មរែងយករ៉ែត្បូងបានបញ្ជាក់ថា៖ ក្រុមហ៊ុនមានច្បាប់ទម្លាប់ ត្រឹមត្រូវ មុនហ្នឹងក្រុមហ៊ុន ធ្វើអាជីវកម្មនេះ ! ព្រោះលោកបាន ធ្វើលិខិត​សុំការអនុញ្ញាតិ ពី អាជ្ញាធរ មូលដ្ឋាន ព្រមទាំងទទួលបានអាជ្ញាប័ណ្ណពីមន្ទីររ៉ែ និងថាមពលខេត្តទៀតផង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក​ សុខ សួន  អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តបានឲ្យដឹងថា៖ អាជីវ​កម្ម​រែងយករ៉ែត្បូងនេះ គឺពិតជាបានទទួលច្បាប់អនុញ្ញាត្តិធ្វើអាជីវកម្ម ពីមន្ទីររ៉ែ និង ថាម ពល ខេត្តពិតមែន ! ដោយ​ មន្ទីររ៉ែ និងថាមពលខេត្ត គឺទទួលបានសិទ្ធពីក្រសួង ក្នុងការ អនុញ្ញាត្តិ ចេញអាជ្ញា​ប័ណ្ណ​ឲ្យ​ក្រុម​ហ៊ុនខាងលើ ធ្វើអាជីវកម្មត្រឹមតែទ្រង់ទ្រាយតូច ជាលក្ខណៈ គ្រួសារតែប៉ុណ្ណោះ ៕ ( បើមានបញ្ហាទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ )









BT-NEWS.COM កិច្ចសហការ កសាងវប្បធម៌សន្តិភាព ជាចំណែក ដល់ការអភិវឌ្ឍ ទាំងកម្រិតជាតិ ! តំបន់ និង ទូទាំងពិភពលោក


វេប សាយ bt-news.com មានការ រអាក់រអួល ! សូមអភ័យទោស
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

សៀមរាប៖ រយៈពេល៥ថ្ងៃ ដែលសភាអាស៊ី មកពី ២៥ ប្រទេស បានដាក់សេចក្តីព្រាងក្នុងកិច្ច ប្រជុំ នៃមហាសន្និបាតសភាអាស៊ី
APA ( Asian Parliamentary Assembly ) លើកទី៩ ត្រូវបាន បញ្ចប់ នៅសុខាសៀមរាប Hotel នាល្ងាច ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៦ ក្រោមធិបតីភាព ! ឯក ឧត្តម បណ្ឌិត ងួន ញ៉ិល ប្រធានដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ លើក ទី២ ! ទទួលបាន ជោគជ័យ ! ដោយផ្តើមចេញពីការ រួមសាមគ្គីគ្នា ក្នុងកិច្ច សហការ កសាងវប្បធម៌សន្តិភាព ជាចំណែក ដល់ការអភិវឌ្ឍ ទាំងកម្រិតជាតិ ! តំបន់ និង ទូទាំងពិភពលោកផងដែរ ! ទាំងនេះ ជាតម្រូវការចាំបាច់បំផុត សម្រាប់ ប្រជាជាតិ គ្រប់ៗរូប ។

សន្តិភាពពុំមែនកើតចេញពី ដោយឯកឯងនោះឡើយ ហើយការកសាង និងការរក្សាសន្តិភាព គឺ ទាមទាឲ្យប្រជាជនគ្រប់គ្នាជាអ្នកចូលរួមបង្កើត ព្រមទាំងជម្រុញដំណើរការ នៃប៉េសកកម្មថែរក្សា​សន្តិភាពនេះ ! ទាំងអស់គ្នាមានការអធ្យាស្រ័យយោគយល់គ្នាទៅវិញទីមក ! មិនប្រកាន់ពូជ សាសន៍ ពណ៌សម្បុរ ដោយរួមសាមគ្គីគ្នា រក្សាស្ថេរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច មិន ជ្រៀត ជ្រែកផ្ទៃក្នុង គោរពសិទ្ធរបស់រដ្ឋ  ដែលជាសមាជិកនិមួយៗ ! មានសន្តិភាព គឺផ្តើមចេញ​ពីការឯកភាពជាតិ និងការផ្សះផ្សារប្រជាជាតិក្បែរខាងគ្នា ទាំងក្នុងតំបន់
និងពិភពលោកទាំងមូលផងដែរ ។

ជាក់ស្តែង ប្រទេសកម្ពុជាទម្រាំមានសន្តិភាពបែបនេះ ! ធ្លាប់ឆ្លងកាត់បទពិសោធន៍ដ៍ល្វីងជូរចត់ នៃសង្រ្គាមស៊ីវិល របបប្រល័យពូជសាសន៍ ប៉ុលពត និង ជម្លោះផ្ទៃក្នុងដ៍រ៉ាំរ៉ៃ អូសបន្លាយជាង ៤ ទស្សវត្សរ៍ ! ក្រោយពីរំដោះពីរបបប្រល៍យពូជសាសន៍រួចមក កម្ពុជា បានធ្វើការផ្សះផ្សារ បង្រួប បង្រួមជាតិក្នុងគោលដៅ រួចផុតពីសង្រ្គាម ! និងបញ្ជៀសឲ្យបាននូវការប្រឈមខាងសព្វាវុធ ដែល ជាមហាវិនាសកម្ម ។ ដើម្បីធានាបាននូវសុខសន្តិភាព ! ការអភិវឌ្ឍប្រកបដោយនិរន្តរភាព​នោះចាំបាច់ត្រូវមានដៃគូរដ៍ជិតស្និតរវាងរដ្ឋាភិបាល នៃបណ្តាប្រទេសនីមួយៗ ទាំងវិស័យឯក ជន ដៃគូរអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលទាំងអស់ដែលពាក់ព័ន្ធ ! ទើបមានប្រសិទ្ធភាពខ្ពស់ ក្នុង គោលដៅរក្សា ឲ្យបាននូវសុខុដុមណីយកម្មសម្រាប់យើងទាំងអស់គ្នា​ ៕

Wednesday, November 30, 2016





BT-NEWS.COM   ចំណាត់ការ ! ការពារផ្លូវថ្នល់ ! ក្នុងខេត្តសៀមរាប មិនទាន់
មាននៅឡើយ


វេប សាយ
 bt-news.com មានការ រអាក់រអួល ! សូមអភ័យទោស
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖​ ប្រជាពលរដ្ឋនិយាយតៗគ្នាថា ! យុទ្ធនាការការពារផ្លូវថ្នល់ នៅតាមបណ្តា ខេត្តនានា ក្នុងព្រះរាជាពារចក្រកម្ពុជា ! មានជាបន្ត បន្ទាប់ ដោយឡែកខេត្តសៀមរាប ! មិនទាន់ លេចលឺ តំណឹង កាត់ទ្រុងរថយន្តកែឆ្នៃ និងរថយន្តផ្ទុកលើសចំណុះនៅឡើយទេ ! ដោយសាពួកគេ ទុកពេលប្រមូលលុយ ចែកគ្នាសិន ។






ផ្លូវនៅក្នុងក្រុងប្រវត្តិសាស្រ្ត ! ផ្លូវក្រវាត់ក្រុង ! និងផ្លូវជាយក្រុងសៀមរាប មួយ​ចំនួន ! កំពុង ទទួលរង នូវការខូចខាត ស្ទើរទាំងស្រុង ដោយសា រថយន្តយីឌុប ផ្ទុកលើសទំងន់  និងរថយន្ត ដឹកដី ! និងរថយន្តដឹកជញ្ជួនឈើ បានធ្វើឲ្យ ខូចផ្លូវ ! ជាសម្បត្តិរដ្ឋ រថយន្តទាំងនោះ បាន ឆ្លងកាត់ ការត្រួតពិនិត្យ របស់មន្រ្តីពាក់ព័ន្ធ !  ពួកគេមិនបើកភ្នែកមើល គិតតែប្រមូលប្រាក់ ! ចែកគ្នា រៀងៗខ្លួន ហើយអះអាងថា ! ស្រលាញ់ប្រទេសជាតិ ! មិនគិត ពីការខិតខំប្រឹងប្រែង របស់ ប្រមុខថ្នាក់ដឹកនាំ ដែលលោក ស្ទើរ មិនមានពេល សម្រាក ពិសារបាយ នោះឡើយ ។ 
រៀងរាល់ថ្ងៃ ! រថយន្តយីឌុប ធុនយក្ស ជាច្រើនគ្រឿង ផ្ទុកលើសចំណុះ ! សំពីង សំពោង ឆ្លងកាត់ផ្លូវសម្តេច ជា ស៊ីម ចូលក្រុងសៀមរាប ។

ទោះបីជា​ឯកឧត្តម ស៊ុន ចាន់ថុល  រដ្ឋមន្រ្តី ក្រសួងសាធាណៈការ និងដឹកជញ្ជួន ជម្រុញឲ្យ មន្ត្រីថ្នាក់ក្រោម ! មន្ទីរសាធាណៈការ ខេត្តសៀមរាប  ! អនុវត្តនូវ ឆន្ទៈមុតមាំមោះមុត ដើម្បីការ ពារផ្លូវថ្នល់ ក៍នៅតែមិនមានប្រសិទ្ធភាពនោះដែរ  ។  ​

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ! ( យើងមិនខ្លាចមន្ត្រីមួយចំនួន ដែលមានសក្ក័ មិនធំពេក ទេ តែឬកធំ ) ដើម្បីបំពេញការងារឲ្យជោគជ័យ យើងត្រូវមើលលើសមត្ថភាពមន្ត្រី  និងឥរិយា បថ របស់មន្ត្រីផងដែរ ! កុំឲ្យមន្ត្រីទាំងអស់នោះ ក្លាយជាមន្ត្រីគយ ! មន្ត្រីពន្ធដា ឈរចាំយក លុយពី រថយន្តតាមផ្លូវ ! និងកុំឲ្យមន្ត្រីធ្វើជាជនល្មើស បើមិនអញ្ចឹងទេ យើងមិនអាចចាប់ អ្នក ល្មើស ច្បាប់ !  ប្រសាសន៍នេះបានលើកឡើងនៅក្នុងកិច្ចប្រជុំ  របស់ក្រសួង សាធាណៈការ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៦ ។
  
មហាជននិយាយតៗគ្នាថា៖  ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ហាក់ដូចជាមាន ប្រសិទ្ធភាព ខ្លាំងណាស់ ! បែជាមន្រ្តី របស់ខ្លួន មិនអនុវត្តតាម ចាប់តាំងពី ជម្រុញយុទ្ធនាការ ការពារផ្លូវថ្នល់ មក រហូតមកដល់ពេលនេះ ! ផ្លូវនៅក្នុងក្រុងសៀមរាប កាន់តែខួច ខ្លាំងឡើងៗ គួរឲ្យកត់ សំគាល់ !!!!!! តាមការសង្កេតឃើញចាក់ស្តែង រយៈពេលកន្លង ផ្លូវជុំវិញក្រុងសៀមរាប ដែល ទទួល រងនូវការខូច ខាត និង ផ្លូវដាច់ធំៗមួយចំនួនទៀត មានស្ថានភាព ជ្រៅ ពេក អាចបង្កឲ្យ មាន​គ្រោះថ្នាក់ដល់ អាយុជីវិតមនុស្ស ! ត្រូវបានប្រជាពលរដ្ឋ ! នាំគ្នាយកដី ចាក់លុប ។

មហាជនបានរិះគន់ថា៖  មន្រ្តីស្ថានីយ៍ថ្លឹងរថយន្ត (
ជញ្ជីង ) អនុវត្តច្បាប់ បានល្អ ! រហូត ខូចផ្លូវអស់ហើយ ! ផ្លូវមួយ ចំនួន ត្រូវបាន ជួសជុល ១ឆ្នាំ ទល់១ឆ្នាំ ដោយ សារ ការ ថ្លឹង រថយន្ត ក្រៅផ្លូវការ របស់មន្រ្តីជញ្ជីងខិលខូចទាំងហើយ ទើបអញ្ចឹងនោះ ៕