Friday, March 16, 2018



សាលមហោស្រព អាណាចក្រអង្គរ អគ្គីភ័យឆាបឆេះ ផ្នែកខាងក្នុងទាំងស្រុង !!!!!

អង្គភាព BT-News ចេញផ្សាយថ្ងៃសុក្រ ១៥ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០ /០៩៧ ៨៣៩៤ ៣៣៥

ខេត្តសៀមរាប៖ អគ្គីភ័យបានលេបត្របាក់ ផ្នែកខាងក្នុងទាំងស្រុង សាលមហោ ស្រពអាណាចក្រអង្គរ ដែលមានតម្លៃ រាប់លានដុល្លាអាមេរិក មានទីតាំងស្ថិត នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ទល់មុខរោងភាពយន្ត បារាយណ៍អណ្តែត កាលពីព្រឹកថ្ងៃសុក្រទី ១៦ ខែមីនា នេះ ។

សមត្ថកិច្ចមូលដ្ឋានបានអោដឹងថា ! អគ្គីភ័យនេះ បានឆាបឆេះនៅវេលាប្រមាណ ជាម៉ោង៩ព្រឹក ហើយភ្លាមៗកម្លាំងសមត្ថកិច្ចបាន ចេញជួយអន្តរាគមន៍ ដោយ


ប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អង្គភាពបរិស្ថានការពារទេសភាពអង្គរ អាជ្ញាធរជាតិអប្សរា
និងរថយន្តពន្លត់អគ្គីភ័យរបស់ព្រលានយន្តហោះអន្តរជាតិសៀមរាប ផងដែរ ។
ប៉ុន្តែអគ្គីភ័យនេះ ពុំ បណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះទេ បុគ្គលិក ដែលនៅក្នុងអគារ នោះ ត្រូវបានកម្លាំងជួយសង្គ្រោះទាន់ពេល ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ផ្នែកខាងក្នុងរបស់ សាលមហោស្របនេះ ត្រូវបានអគ្គីភ័យ ឆាបឆេះអស់ទាំងស្រុង ! រហូតមកដល់ពេលនេះ មិនទាន់ដឹងពី មូលហេតុ ដែលនាំអោយមានអគ្គីភ័យនេះ នៅឡើយទេ ៕


No comments:

Post a Comment