Sunday, March 18, 2018


ខ្យល់កន្រ្តាក់ វាយប្រហាផ្ទះប្រជាពលរដ្ឋ ទៀតហើយ ​!!!!!!!

អង្គភាព
 BT-News ចេញផ្សាយថ្ងៃច័ន្ទ ០៣ កើត ខែចែត្រ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០ /០៩៧ ៨៣៩៤ ៣៣៥

ខេត្តឧត្តរមានជ័យ៖  មានសេចក្តីរាយការណ៍ពីមន្រ្តីយោធានៅកងពលតូចថ្មើរ
ជើងលេខ៤១ មកនៅថ្ងៃទី១៩ ខែមីនា មុននេះបន្តិចថា៖ មានខ្យល់កន្ទ្រាក់បានវាយ ប្រហា ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៣និង០០នាទី នារសៀល ថ្ងៃអាទិត្យ ០២ កើត ខែចេត្រ ឆ្នាំ រកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៨ ម្សិលមិញ ស្ថិតនៅភូមិទំនប់ ឃុំ ត្រពាំងតាវ  ស្រុកអន្លង់វែង បណ្តាល អោយប៉ើងដំបូលផ្ទះចំនួន ៥ ខ្នង ។   ផ្ទះប្រជាពលរដ្ឋរងគ្រោះមានឈ្មោះ ១ វ៉ន សំណាង ភេទប្រុស អាយុ ២៣ ឆ្នាំ និងប្រពន្ធឈ្មោះ នុន សុគា អាយុ ២១ឆ្នាំ ! ផ្ទះ ទំហំ ៧ម៉ែត្រ
x ៩ម៉ែត្រ ធ្វើពីឈើប្រក់ស៊ីបប្រូ ប៉ើងដំបូលបង្គន់អនាម័យ ១ ខ្នង ។



ទី២ ឈ្មោះ សោម ស៊ី ភេទប្រុស អាយុ ៤៥ ឆ្នាំ ប្រពន្ធឈ្មោះ ប៉ាត គា អាយុ ៤២ ឆ្នាំ ផ្ទះទំហំ ៥ ម៉ែត្រ x ៧ម៉ែត្រ ធ្វើពីឈើប្រក់សង្គ័សី ប៉ើងសង្គ័សី១ ចំហៀង ស្មើនឹង ១៣ សន្លឹក ។   ទី៣ ឈ្មោះ អ៊ុក វ៉ាន់ ភេទប្រុស អាយុ ៥៧ឆ្នាំ ប្រពន្ធឈ្មោះ លន់ សុខេង អាយុ ៤៨ ឆ្នាំ ផ្ទះទំហំ ៤ម៉ែត្រ x ៥ ម៉ែត្រ ធ្វើពីឈើប្រក់សង្គ័សី ប៉ើងសង្គ័សី១ចំហៀង ស្មើនឹង ១០ សន្លឹក ។   ទី៤ ឈ្មោះ ធឿន ចាន់ ភេទប្រុស អាយុ ៤៧ ឆ្នាំ ប្រពន្ធឈ្មោះ យ៉េន ក្អាន អាយុ ៣៥ ឆ្នាំ ផ្ទះទំហំ ៤ម៉ែត្រ x ៥ម៉ែត្រ ធ្វើពីឈើប្រក់សង្គ័សី ប៉ើងសង្គ័សី១ចំហៀង ស្មើនឹង ១០ សន្លឹក ។    និងទី៥ ផ្ទះឈ្មោះ មុំ ភារម្យ ភេទប្រុស អាយុ ៣០ ឆ្នាំ ប្រពន្ធឈ្មោះ យ៉េន ឡៃហ៊ី អាយុ ២៦ ឆ្នាំ ផ្ទះទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ ធ្វើពីឈើប្រក់ ស៊ីបប្រូ ខូចស៊ីបប្រូចំនួន ៦ សន្លឹក ផងដែរ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ! នៅក្នុងហេតុការណ៍ខ្យល់កន្រ្តាក់ខាងលើ  មិន បណ្តាលខួចខាតទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ និងមិនបណ្តាល មនុស្ស ណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នោះទេ ៕

No comments:

Post a Comment