Saturday, March 17, 2018



ក្រុមការងារទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បើកយុទ្ធនាការផ្សព្វផ្សាយ អំពីព្រឹត្តិអង្គរសង្រ្កាន្ត ពស ២៥៦១ -ពស ២៥៦២ គស . ២០១៨ នៅពេលខាងមុខ

អង្គភាព
 BT-News ចេញផ្សាយថ្ងៃសៅរ៍ ០១ កើត ខែចែត្រ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០ /០៩៧ ៨៣៩៤ ៣៣៥

ខេត្តសៀមរាប៖  នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នំា ២០១៨នេះ ក្រុមការងារទំនាក់ ទំនង សាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលមានយុវទូត ២០នាក់ បើកយុទ្ធនា ការ ផ្សព្វផ្សាយ អំពីព្រឹត្តិអង្គរសង្រ្កាន្ត ដើម្បីអោយភ្ញៀវទេសចរ ជាតិអន្តរៈជាតិ និង ពិភពលោកយល់ដឹង ខណៈដែល ព្រឹត្ដិការណ៍នេះនឹងឈានចូលមក ដល់ក្នុង ពេលឆាប់ៗនាពេលខាងមុខ ។
ក្រុមយុវទូតប្រមាណ២០នាក់ បាននិយាយស្រដៀងគ្នាថា ពួកគេនឹងនិង ចូលរួម ផ្សព្វ ផ្សាយពីវប្បធម៌ អរិយធម៌ និងទំលៀមទម្លាប់ ប្រណីរបស់ខ្មែរ អោយ ពិភព លោក បានដឹង ថា នៅថ្ងៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៨ នេះ ។ ក្រុមយុវទូតបានអំពាវនាវអោយយុវជនដ៍ទៃទៀតចូលការផ្សព្វផ្សាយពីវប្បធម៌និងអរិយធម៌ និងទំលៀបទម្លាប់របស់ខ្មែរយើងអោយបានដឹងដល់គ្រប់ជាតិ សាសន៍នៅលើពិភលោកយើងនេះ បានស្គាល់គ្រប់ៗគ្នា ។



លោក សោម រតនា ប្រធានក្រុមការងារទំនាក់ទំនង សាធារណៈនៃព្រឹត្តិការអង្គរ សង្ក្រាន្ មានប្រសាសន៍ថា៖ ចំពោះការផ្សព្វផ្សាយព័ត៌មាន ពីព្រឹត្ដិការណ៍ អង្គរសង្ក្រាន្ដ នេះ មិនមែនសំដៅតែក្រុមយុវទូត២០នាក់ ប៉ុណ្ណោះទេ ប្រជាពលរដ្ឋខ្មែរ ក៍អាចជួយផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរបានដែរ ប៉ុន្ដែសំខាន់គឺផ្សព្វផ្សាយ អោយមានការពិត ដោយភាពជឿជាក់ និងត្រឹមត្រូវ នូវអ្វីដែលកម្ពុជា បានធ្វើល្អនៅថ្ងៃព្រឹត្ដិការអង្គរសង្ក្រាន្ដមួយនេះ ។ លោកបានបន្ដថា៖ ក្រុមយុវទូតនេះគឺជាកម្លាំងស្ម័គ្រចិត្ដមួយដ៍សំខាន់ដែល
ព្រឹត្ដិការណ៍ដូច គ្នាមិនធ្លាប់មាន ហើយពួកគេជាអ្នកមានជំនាញ ច្បាស់លាស់ ដែល ក្រុមការងារអង្គរសង្ក្រាន្ដបានបណ្ដុះបណ្ដាល និងវាយតម្លៃដោយអ្នកមាន ជំនាញនឹងចំណេះដឹងនិងបទពិសោធន៍ដែលធ្លាប់បានទទួលជោគជ័យចាប់តាំងពី២០១៣ រហូតមកពេលនេះ ។ ជាមួយគ្នានោះដែរលោក៍បានអំពាវអោយពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្ដរ ជាតិ ចូលរួមសហការ ជាមហាគ្រួសារខែ្មរ ដើម្បីជួយអោយមហា ព្រឹត្ដិការណ៍ នេះទទួលបានជោគជ័យលើសឆ្នាំមុនៗជារៀងរហូត តរៀងទៅ ៕

No comments:

Post a Comment