Monday, March 19, 2018


ឯកឧត្តមអភិបាល ខេត្តកំពត ល្បែងស៊ីសង ប្រជល់មាន់ និងអាប៉ោង ត្រូវតែបង្រ្កាប !!!!!!

អង្គភាព BT-News ចេញផ្សាយថ្ងៃច័ន្ទ ០៣ កើត ខែ ចេត្រ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com

ចាងហ្វាងកាផ្សាយ
BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០





ខេត្តកំពត ៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានថ្លែងប្រាប់ BT-News នៅថ្ងៃទី​១៩ ខែមីនា ព្រឹកមិញនេះថា ! ល្បែងស៊ីសង សង្វៀនប្រជល់មាន់ និងល្បែង អាប៉ោង មានទីតាំងស្ថិតក្នុងភូមិ ត្រពាំងរពៅ ឃុំ ព្រែកត្នោត ស្រុកទឹកឈូ ! ត្រូវតែ បង្រ្កាប មិនថាជាអ្នកណានោះទេ ព្រោះល្បែងនាំអោយកើតមាន ចោរកម្ម និងអំពើហឹង្សាក្នុងគ្រួសារជាដើម ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅរសៀលថ្ងៃនេះថា ! សង្វៀន ប្រជល់មាន់ និងអាប៉ោងទ្រង់ទ្រាយធំ នៅភូមិ ឃុំ ខាងលើ នៅលេងរៀងរាល់ថ្ងៃ ពេញបន្ទុក ដដែល ហើយដំណើរយ៉ាងរលួន លើសមុន ទៅទៀត មិនមានអាជ្ញាធរ ឫក៍ សមត្ថកិច្ច ក្នុស្ថាប័នណា ចុះទៅសួរនាំម្តងណាឡើយ ។ ប្រជាពលរដ្ឋ ដាក់ការសង្ស័យទៅលោកមេឃុំ គង ប៉ុនរា និងសមត្ថកិច្ច នៅមូល ដ្ឋាននោះ មានពាក់ព័ន្ធជាមួយមេល្បែងឈ្មោះ ជូ ម៉េង ទើបមិនបង្រ្កាបបែបនេះ ! ក្នុងនោះ មានម្នាក់ឈ្មោះ ដែត ជាប្អូនថ្លៃមេឃុំ គង ប៉ុនរា តែម្តង ! ដោយឡែកមេល្បែង មិនពាក់ព័ន្ធសាច់សាលោហិត មិនមានអ្នកណាហានអើត ក្បាល នោះទេ បើអើតក្បាលកាត់ម៉ាត់ភ្លាមៗតែម្តង ។ ប្រជាពលរដ្ឋពួកគាត់កំពុងសំដែង ក្តីព្រួយ បារម្មណ៏រៀងរាល់ថ្ងៃយ៉ាងខ្លាំងចំពោះភូមិ ឃុំ ដែលមិនមាន សុខសុវត្ថិភាព ដូចជា អំពើហឹង្សា ក្នុងគ្រួសារ និងចោរកម្ម ចោរលួច ! ចោរប្លន់ ជាដើម ។


ជុំវិញករណីខាងលើអង្គភាព
BT-NEWS មិនអាចសុំការបំភ្លឺទៅលោកមេឃុំ  និង សមកត្ថកិច្ច ពាក់ព័ន្ធ ខាងលើបានទេ ! នៅរសៀលថ្ងៃទី១៩ ខែមីនានេះ ! ព្រោះ មិនមានលេខទូរស័ព្ទ បើមានបញ្ហា ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕ នៅមាន(ត)

No comments:

Post a Comment