Wednesday, March 7, 2018







កងពលតូចថ្មើរជើងលេខ៤១  ស្ត្រីទាំងអស់ត្រូវតែពង្រឹង សមត្ថភាព និង ត្រូវប្រឆាំងជាដាច់ខាត នូវរាល់ការ ប៉ង់ប៉ង របស់ក្រុមជនអកតិមួយចំនួន ក្នុងការបំផ្លាញ សន្តិភាព

អង្គភាព
BT-News ចេញផ្សាយថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖ នៅទីបញ្ជា្ពការរដ្ឋានកងពលតូចថ្មើរជើងលេខ៤១ នាព្រឹកថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០១៨ នេះ បានប្រារព្វធ្វើ ពិធីសំណេះសំណាល ដើមី្បអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១០៧ ទិវាអន្តរជាតិនារី ៨មីនា ១៩១១ ២០១៨ ក្រោមប្រធានបទ
(ស្រ្តីរួមគ្នារក្សាសន្តិភាព ដើមី្បអភិវឌ្ឍន៍ជាតិ)  ក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី កុយ នឹម មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤១ ជំនួសមុខអោយ​ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពល និងនាយទាហាន នាយទាហានរង មន្រ្តីរាជការ ក្រុមការងារកិច្ចការនារី និងស្រ្តីដែលជាក្រុមគ្រួសារកងទ័ពប្រមាណជា ជិត២០០នាក់ ។
 

បន្ទាប់ពីលោកស្រី គង់ មុំ សមាជិកក្រុមប្រឹក្សាស្រុកអន្លង់វែង បានធ្វើ សេចក្តីរាយ ការណ៍ អំពីលទ្ធផល នៃ ការអនុវត្តការងារយេនឌ័រ ក្នុងរយៈពេលកន្លងមក និង ការអានព្រះរាជសាររបស់សម្តេច ព្រះមហាក្សត្រីនរោត្តម មុនីនាថ ស៊ីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គល ប្រទាន ជូនដល់បងប្អូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៧ នៃ ទិវាអន្តរ ជាតិនារី​ ៨មីនា ឆ្នាំ២០១៨  រួចមក លោក កុយ នឹម បានថ្លែង សំណូមជំនួសមុខ អោយ ឯកឧត្តម មេបញ្ជាការកងពល ដល់បងប្អូន ស្ត្រីទាំងអស់ ខិតខំក្នុងការ អភិវឌ្ឍ នូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការ សង្គមជាតិ សំខាន់ធ្វើ ខ្លួន អោយក្លាយជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិ កាន់តែ ប្រសើរឡើង និង កាន់តែមានភាពផុលផុសជាងមុនទៀតផង ។ 
លោក កុយ នឹម បានគូសបញ្ជាក់ថា បងប្អូនស្ត្រីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ដែលជាឆ្អឹងខ្នង សេដ្ឋកិច្ច ក្នុងគ្រួសារផងដែរ ។ 
កត្តាទាំងនេះហើយ ដែល ធ្វើអោយបងប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតី ចូល រួមក្នុងការថែរក្សា ការពារ សន្តិភាព  ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ ឧបាយកល លិ្បចបោក បញ្ឆោត របស់ក្រុមជនណា​ ដែលមានមហិច្ឆិតា ក្នុងការ ប៉ង់ប៉ងបំផ្លាញ នូវ សន្តិភាព នៅ កម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន​នាយក រដ្ឋមន្ត្រី បានខិតខំ ប្រឹងប្រែង ស្វែងរកទាំងលំបាកអស់រយៈពេលជាច្រើន ឆ្នាំមកនោះ ។ 

លោកឧត្តមសេនីយ៍ត្រី កុយ នឹម បានលើកពីប្រធានបទ
«ស្រ្តីរួមគ្នា​​រក្សា​សន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»​ ក្នុងគោលបំណងបន្តរំលេចពីតម្លៃ​ នៃ​សន្តិភាព និង​ការលើកកម្ពស់ វប្បធម៌អហិង្សា ដែល​​​រាជរដ្ឋាភិ​បាល​បាន​និងកំពុ​ង​​​គំាទ្រជម្រុញអោយ មាន ការចូលរួមពីគ្រប់ស្ថាប័ន រួមទំាង​​បុរស​​ទំាងស្រ្តី​ ដើម្បី​​វឌ្ឍន​ភាពសង្គមឆ្ពោះទៅលើក កម្ពស់សិទ្ធិ ស្ថាន​​ភា​ព​ ជីវភាព ឋានៈ​ តួនាទីរបស់ស្ត្រី​ ក៏ដូចជាសុខមាល ភាព សង្គម ដោយ​ធ្វើ​កា​រ​ទប់​​ស្កាត់ និងកាត់បន្ថយ​អំពើហិង្សា ព្រមទំាង​ដោះ​ស្រាយ​​ជម្លោះ​​​នានាដោយសន្តិវិធី ។
ក្នុងនោះដែរលោកមេបញ្ជាការរង បានគូសបញ្ជាក់ផងដែរថា កម្ពុជានាពេល បច្ចុប្បន្ននេះ បានកំពុងឆ្ពោះទៅមុខ លើកិច្ចអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ  គ្រប់ហេដ្ឋារចនាសម្ព័ន្ធ មានការរីកចម្រើនតាំងពីទីប្រជុំជន ទៅដល់ ជនបទ ទាំងផ្លូវ ទឹក ភ្លើង  មណ្ឌលសុខភាព សាលារៀន កត្តាសំខាន់នោះ គឺវិស័យ ទេសចរណ៍ ត្រូវបានកំពុងទាក់ ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមក ទស្សនា កម្សាន្តនៅខេត្តសៀមរាប ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើន ឡើង ហើយ  ភាពរីកចម្រើនទាំងនេះ ក៏ស្តែងចេញមកពីកត្តាសន្តិភាព និង សន្តិសុខ នៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ។
ការរក្សាបានសន្តិភាព ស្ថិរភាព​នយោ​បាយ និងសន្តិសុខរឹងមាំ បាន​ធានាអោយ កម្ពុជា បន្ត​សម្រេច​បាន​លទ្ធផលធំៗថ្មីៗទៀត ក្នុង​ដំណើរ​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​គ្រួសារ​សង្គ​ម និងកែ លំអរ ជីវភាព​​រស់នៅ​របស់​ប្រជាជ​ន ដែលធ្វើ​អោយ សេដ្ឋកិច្ច​កម្ពុជា​បានសម្រេច​កំណើន​យ៉ាងឆាប់រហ័ស ។
នាឱកាសនោះដែរលោក មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤១ បានប្រគល់ថវិកាលើកទឹកចិត្តដល់ បងប្អូននារី របស់ឯកឧត្តម មេបញ្ជាការ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ ម៉ឺនរៀល ៕
                

No comments:

Post a Comment