Thursday, March 8, 2018




លោក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើថា មិនពិត មន្រ្តីយោធាថា បើដូច្នេះនៅជាមួយបទល្មើសជាក់ស្តែងធ្វើអី ??????

អង្គភាព
BT-News ចេញផ្សាយថ្ងៃសុក្រ ៨ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ លោក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានបញ្ជាក់ ប្រាប់អង្គភាព BT-News នៅវេលាម៉ោង ០៨ និង៤៨ នាទី ព្រឹកថ្ងៃទី ០៩ ខែមីនា មុននេះថា៖ កូនចៅលោកឈ្មោះ  ហួត សុខគ្រី មានតួរនាទីជាអធិការ រងនគរ បាល ស្រុកស្វាយលើ ! ដែល អង្គភាព BT-News ផ្សព្វផ្សាយកាលពីថ្ងៃទី០១ ខែមីនា កន្លងមកថ្មីៗនេះថា ពាក់ព័ន្ធករណី បក្ខពួករថយន្ត Nisan ដឹកឈើគម្រាម វ៉ៃ និងប្រមាថបើកបុកកំទេច រថយន្ត មន្រ្តីយោធា ខណៈពេលមន្រ្តីយោធារូបនោះ បើកបរ រថយន្ត ម៉ាក Highlander ទៅប្រជុំ នៅយោធ ភូមិភាគទី ៤  សុំផ្លូវ វ៉ា រថយន្តដឹកឈើ នៅចំណុច ភូមិ ដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ក្នុងនោះ មានឈ្មួញឈើម្នាក់ឈ្មោះ សៀន ស្នាក់នៅ ភូមិ ជប់ក្រោម ឃុំស្វាយលើ ស្រុក ស្វាយ លើនោះ ! មិនពាក់ព័ន្ធ នឹងបទឈើដូចការចោទប្រកាន់ នោះទេ រឿងនេះ ត្រូវ បានមន្រ្តីយោធា ប្រឌិត ព្រោះលោក ហួត សុខគ្រី កូនចៅលោក គាត់ជា មនុស្សពិការ រកស៊ីឈើ លើកឈើ យ៉ាងម៉េចកើត លោក  ស៊ុន អេង បញ្ជាក់ថា យោធានោះវាជា អ្នកណា ។
បន្ទាប់គ្នានោះដែរ លោក ជា វិសាល ជាមន្រ្តីរងការគម្រាមបានបញ្ជាក់ថា៖ បើ លោក​អធិការរងនគរបាលឈ្មោះ  ហួត សុខគ្រី មិនពាក់ព័ន្ធជាមួយឈ្មួញឈើ តើ នៅជាមួយរថយន្តដឹកឈើធ្វើអី ? ហើយមេឈ្មួញឈើ មិនដែលទៅលើកឈើដែរ បើមិនអ្នកមាន (អាង) ទោះបីជា បក្ខពួកឡានដឹកឈើថ្លើមធំប៉ុណ្ណា ក៍ មិនហ៊ានប្រមាថ រក វ៉ៃ មន្រ្តីយោធាដែរ ។
ករណីខាងលើ ត្រូវបានមហាជនទូទៅធ្វើការរិះគន់យ៉ាងខ្លាំង ថា៖ ខ្លួនជាមន្រ្តី នគរបាល​ដែលមានមុខមាត់ម្នាក់ដែរ បែជាចូលខ្លួនក្នុងបទល្មើស ចឹងហើយបាន ជាមិនមានអ្នក បង្រ្កាប ហើយស្រុកស្វាយលើ ពោរ៍ពេញទៅដោយបទល្មើស​ ដឹក ជញ្ជួនឈើ  មិនដែលឃើញជំនាញក្នុងស្ថាប័នពាក់ព័ន្ធរូបណា ចេញមុខបង្រ្កាប ​ម្តងណាឡើយ ! ឃើញតែដេញចាប់អ្នក កាសែត ដែលល្បាត តែប៉ុណ្ណោះ ។  
ជុំការរិះគន់នេះ អង្គភាព
BT-News ធ្វើការផ្សព្វផ្សាយបកស្រាយបំភ្លឺឡើងវិញ ប្រសិនបើមានបញ្ហា !  សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕ តាមដាន BT-News បន្ត




No comments:

Post a Comment