Sunday, March 4, 2018





លោកឧកញ៉ា តាំង អៀង កំពុងរងនូវការរិះគន់ ធ្វើសកម្មភាព កាប់បំផ្លាញ ព្រៃឈើ ផ្តាច់មុខ  !!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃអាទិត្យ ៣ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តពោធិ៍សាត់៖ បែកធ្លាយតាមបណ្តាមសង្គមព័ត៌មានក្នុងស្រុកថា៖  លោកឧកញ៉ា តាំង អៀង បានធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើ ទ្រង់ទ្រាយធំ នៅស្រុក វាលវែង និងផ្តាច់មុខ ក្នុងខេត្តពោធិ៍សាត់ ជ្រកក្រោមស្លាកក្រុមហ៊ុន
MDS របស់លោកឧញ្ញ៉ា ទ្រី ភាព បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានបញ្ចប់អាជ្ញាប័ណ្ណជិត១០ឆ្នាំមកហើយនោះ។
មានសេចក្តីរាយការណ៍មកថា ! ក្នុងរយៈពេលជាង ២ខែ មកនេះលោកឧកញ៉ា តាំង អៀង ធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ នៅស្រុកវាលវែង សុទ្ធតែប្រភេទឈើ ធ្នង់ និង ឈើ រាជ្យកុល មិនមានសមត្ថកិច្ចជំនាញក្នុងស្ថាប័នណា ធ្វើការបង្រ្កាប នោះទេ គេសង្ស័យថា ជំនាញពាក់ព័ន្ធខិលខូច ទាំងនោះ ត្រូវលុយបាំងភ្នែក ជិតអស់ហើយ បានជាមិនបង្រ្កាប បែបនេះ 
ជាក់ស្តែង រថយន្តយីឌុបចំនួន២គ្រឿងបានដឹកឈើ រាជ្យកុល ចេញពីចំណុច ក្រុមហ៊ុន MDS ស្ថិតក្នុង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្លងកាត់ ខេត្ត កំពង់ឆ្នាំង ឆ្ពោះមកកាន់រាជធានីភ្នំពេញ ហើយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ រថយន្ត យីឌុប ​១គ្រឿង​​ទៀត​ បានផ្ទុកឈើធ្នង់ដឹកចេញពីចំណុចអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះ រាជធានីភ្នំពេញ ។
សេចក្ដីរាយកាបានបន្តថា ! ចំពោះសកម្មភាពកាប់បំផ្លាញឈើនៅស្រុកវាលវែង ប្រមូលយកមកដាក់ក្នុងក្រុមហ៊ុន MDS លួចបន្លំកាត់បេសេ ដើម្បីដឹកចេញ សុទ្ធតែ ប្រភេទឈើរាជ្យកុល និងឈើធ្នង់ ប៉ុន្តែប៉េសេ​ខុសថាប្រភេទឈើ ! ជាពិសេស ផ្ទុកលើសទម្ងន់ ។  សេចក្តីរាយការណ៍បញ្ចាក់ថា៖  មានសមត្ថកិច្ច ដែលមានតួនាទី ជាអ្នកបង្ក្រាបបទល្មើសព្រៃឈើនេះតែម្តង បែជាអ្នករត់ការផ្លូវ តាំងពីស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង រហូតដល់រាជធានីភ្នំពេញ ភាគច្រើនយក ទៅស្តុកទុកនៅឃ្លាំងចំណុចផែស្ងួត នៅត្មាតពងខេត្តកំពង់ស្ពឺ ខ្លះទៀតត្រូវបញ្ជូនទៅ កាន់ខេត្តតាកែវ ខេត្តកំពត ដើម្បីឆ្លងទៅប្រទេស វៀតណាមបានយ៉ាងរលូន ។
ករណីខាងលើនេះ អង្គភាព BT-News មិនអាចសុំការបំភ្លឺពីលោក ឧកញ៉ា តាំង អៀង ! មន្រ្តីពាក់ព័ន្ធបាន និងឯកឧត្តម អភិបាលខេត្តពោធិ៍សាត់ ទេ នៅថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០១៨ នេះ ! សូមធ្វើការទំនាក់ទំនងមក អង្គភាពតាមរយៈលេខទូរស័ព្ទខាងលើ ៕





No comments:

Post a Comment