Tuesday, March 6, 2018






កងការពារព្រំដែនលេខ៤០៣ កម្ពុជា ស្វាគមន៍ ប្រតិភូកងទ័ពជើងគោក ថៃ បង្កើនព្រំដែនសន្តិភាព នៃប្រទេសទាំងពីរ !!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃអង្គារ៍ ៥ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី  ធឿង ធា មេបញ្ជាការកងការពារព្រំដែន​គោកលេខ៤០៣ ឈរជើងសមរភូមិមុខ ទិសទី២ នៃយោធភូមិភាកទី៤ ស្ថិតក្នុងភូមិ សាស្រ្ត ស្រុកអន្លង់វែង បានដឹក នាំកម្លាំងដើម្បី ទទួលស្ចាគមន៍ ក្រុមប្រតិភូកងទ័ព ជើងគោក ថៃ ដឹកនាំដោយលោកវរៈសេនីយ៍ឯក អ៊នជាប សិលិម៉ុនថន រងលេខា ធិការរដ្ឋានកងទ័ពជើងគោក និងជានាយករងផ្សព្វផ្សាយព័ត៌មាន កងទ័ពជើងគោក ថៃ  ! ក្នុងដំណើរចុះជួបសំណេះសំនាល សួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្ស នៃសាលាបឋមសិក្សា ស្រះឈូក ស្ថិតក្នុងភូមិ ស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ក្នុងគោល បំណងសំដៅពង្រឹង ការទំនាក់ ទំនងមិត្តភាព និងសហ ប្រតិ​បត្តិការយូអង្វែងរវាងកងទ័ព នៃប្រទេស ទាំងពីរនៅព្រឹក ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៨ នេះ ។

លោកឧត្តមសេនីយ៍ត្រី  ធឿង ធា បានថ្លែងប្រាប់
BT-News  នៅវេលាម៉ោង ៦ និង១៥ នាទី ថ្ងៃទី ០៦ ខែមីនា មុននេះបន្តិចថា ! ការទំនាក់ទំនង កសាងព្រំដែន សន្តិភាពរវាងកងទ័ព កម្ពុជា-ថៃ នៃប្រទេសទាងពីរ គឺមានរយៈពេលយូរឆ្នាំមកហើយ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន ជម្រុញ អោយ អភិវឌ្ឍន៍តំបន់ព្រំដែន ដើម្បីប្រជាពលរដ្ឋ ប្រទេស​យើងទាំងពីរ ព្រោះកន្លងមក ធ្លាប់មានវិបត្តិជម្លោះព្រំដែន និងបង្កអោយមាន ការ បាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងមានការភ័យខ្លាចដល់ ប្រ​ជាពលរដ្ឋ ទាំងសង ខាង ឥឡូវត្រូវបញ្ចប់ជាស្ថាពរ ដោយកងទ័ព បានរួមគ្នាប្រែក្លាយ អោយទៅជាព្រំដែនមានសន្តិភាព និងការអភិវឌ្ឍន៍​លើគ្រប់វិស័យផងដែរ ៕





No comments:

Post a Comment