Friday, March 9, 2018






កោតសរសើរណាស់ នគរបាលខេត្តសៀមរាប ! ចាប់មន្ត្រីប៉េអឹម(PM) ឆ បោក រថយន្តប្រជាពលរដ្ឋយកទៅលក់អស់៣១គ្រឿង !!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃសៅរ៍ ៩ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


សៀមរាប៖ លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់
BT-News នៅព្រឹកថ្ងៃទី១០ ខែមីនា មុននេះបន្តិចថា ! មន្ត្រីប៉េអឹម(PM) ឈ្មោះ អៀង វាសនា ភេទប្រុសអាយុ ២៥ឆ្នាំ ទីលំនៅភូមិ ជ្រៃ ឃុំកណ្តែក ស្រុកប្រាសទបាគង ខេត្តសៀមរាប  ឆបោក រថយន្តប្រជាពលរដ្ឋយកទៅលក់អស់៣១គ្រឿង ដែល សមត្ថកិច្ចចាប់ខ្លួន ! ត្រូវបញ្ជួនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៨ នេះហើយ ។
សូមបញ្ជាក់ថា ! រថយន្ត៣១គ្រឿងជនសង្ស័យ ដែលអះអាងថា ខ្លួនជាមន្ត្រី កង រាជអាវុធហត្ថ ម្នាក់ បានជួលរួចក្លែងបន្លំឯកសារយកទៅលក់ សមត្ថកិច្ច បានរក ឃើញរថយន្ត របស់ ប្រជាពលរដ្ឋ រងគ្រោះ ចំនួន១០គ្រឿងវិញ ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរង និងជាប្រធានផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអោយដឹងថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន ជន សង្ស័យ ម្នាក់ឈ្មោះ អៀង វាសនា ភេទប្រុសអាយុ ២៥ឆ្នាំ ទីលំនៅភូមិ ជ្រៃ ឃុំកណ្តែក ស្រុកប្រាសទបាគង ខេត្តសៀមរាប ។
លោកបន្តថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ គឺបន្ទាប់ពីទទួលបានបណ្តឹង របស់ ជន រងគ្រោះ ដែលប្តឹងមកសមត្ថកិច្ចថា ជនរូបនេះបានជួលរថយន្តរបស់គាត់ ក្នុង តម្លៃ៦០០ដុល្លាក្នុងមួយខែ ! ប៉ុន្តែបន្ទាប់ពីជួលរួចហើយ ស្រាប់តែម្ចាស់រថយន្ត បែរ ជាឃើញរថយន្តរបស់ខ្លួនត្រូវបានគេដាក់តាំងលក់
នៅក្នុងឃ្លាំងលក់រថយន្តទៅវិញ ។
លោកបន្តទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរូបនេះ មានប្រជាពលរដ្ឋ ២៦នាក់ ផ្សេងទៀតបានមកដាក់ពាក្យបណ្តឹងថា ខ្លួនចាញ់បោកជនសង្ស័យរូបនេះដែរ ដោយសរុប រថយន្តទាំងអស់មានចំនួន៣១គ្រឿង ។
បើតាមលោកភឹង ចិន្តារ៉េត រថយន្តដែលរកឃើញទាំង១០គ្រឿងនេះ មានប្រាំ គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ចំណែកប្រាំគ្រឿងទៀតបានធ្វើលិខិតកិច្ចសន្យារក្សាទុកនៅឃ្លាំងលក់ រថយន្តដដែល សិន ដើម្បីរង់ចាំការសម្រេចពីតុលាការ ។

ទន្ទឹមនឹងការអះអាងថា នឹងខិតខំស្វែងរករថយន្តដែលនៅសេសសល់ លោក ស្នងការ រងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មុននឹងទិញលក់ ជួល យានយន្តទាំងអស់ ត្រូវត្រួតពិនិត្យឯកសារនានា អោយបានម៉ត់ចត់ និងកាត់ ឈ្មោះអោយបានត្រឹមត្រូវ ដើម្បីជៀសវៀង បញ្ហានានាដែលកើតមាន ៕




No comments:

Post a Comment