Sunday, March 11, 2018







ជនបាញ់បោះសេរី មន្ត្រីប៉ូលិសចរាចរណ៍  ដកកាំភ្លើង បាញ់គំរាមមេឃ នឹងតាំងខ្លួនឯងមានខ្នង មិនក្លាចច្បាប់ !!!!!!

អង្គភាព BT-News ចេញផ្សាយថ្ងៃច័ន្ទ ១១ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖  លោក ទិត្យ ​ណារ៉ុង ស្នងការខេត្តសៀមរាប បានប្រាប់អង្គភាព
BT-News នៅវេលាម៉ោង ១០ និង៥៩ នាទីថ្ងៃទី១២ ខែមីនា មុននេះថា៖   ជនបាញ់ បោះសេរី ជាមន្ត្រីប៉ូលិសចរាចរណ៍ ដកកាំភ្លើង បាញ់គំរាមមេឃ ជាច្រើនគ្រាប់ នៅផ្សារកុងតាន័រ(ស្តាតចាស់) ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប  ! កាលពី វេលាម៉ោង២១ និង២០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៨  លោក បានអោយជំនាញធ្វើការករណីនេះហើយ ប៉ុន្តែចំណាត់ ការ ចំពោះ នគរបាលរូបនេះ យ៉ាងណាលោកស្នងការមិនបានបញ្ជាក់នោះទេ គ្រាន់តែ  ប្រាប់ថា  មានប៉េសកម្ម នៅភ្នំពេញ    យោងតាមប្រភពបានអោយដឹងថា !  ជន សង្ស័យមានឈ្មោះ តាន់ ភីរម្យ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខងារជា នគរបាល ចរាចរណ៍ ខេត្តសៀមរាប ។
ប្រភពបានបន្តថា ! មន្រ្តីនគរបាលបាញ់បោះសេរីខាងលើបាន ធ្វើសកម្មភាពបាញ់ ជិះម៉ូតូម៉ាក ស្កូពី បន្ទាប់មក សមត្ថកិច្ច បានឃាត់ខ្លួន នៅផ្ទះជនសង្ស័យ នៅភូមិ ឃុំខាងលើ បញ្ជួនទៅសាកសួរ សាកសួរនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់គោក ចក ។
ករណីនេះត្រូវបានមជ្ឍដ្ឋានទូទៅនិយាយរិះគន់តៗគ្នាថា ! មន្រ្តីនគរបាលដូចគ្នា ប្រហែលជាមិនមានចំណាត់ការខាងផ្លូវច្បាប់ទេ មើលទៅ  ! ព្រោះ មន្រ្តីគ្នាឯង គ្រាន់តែ ធ្វើការអប់រំណែនាំ ប៉ុណ្ណោះ ! បើជនបាញ់សេរី រូបនោះជាមន្រ្តីយោធា វិញ ប្រហែលជាបញ្ជួនទៅ តុលាការ ចាត់ការតាំងពីយប់ម្លេះ  ៕ នៅមាន(ត)



No comments:

Post a Comment