Monday, March 5, 2018



ព្រោះតែរឿងគំនុំ អ្នកខ្លាំងដេកក្នុងគុក អ្នកខ្សោយវិញដេកពេទ្យ  !!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃច័ន្ទ ៤ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖  មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកអន្តរៈជាតិ អូរស្មាច់ម្នាក់ បានរងរបួស ឈាមស្រោចពេញមុខ និងខ្លួនមើលស្ទើរមិនស្គាល់ ដោយសារជនម្នាក់ យកកែវស្រា វ៉ៃ ជាច្រើនកែវ បង្កអោយមានការភ្ញាក់ផ្អើល ពេញរោងការ កាលពី វេលា ម៉ោង២២ និង១០នាទី យប់ថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៨ ថ្មីៗនេះ ស្ថិតនៅក្នុង បេន ចំណតរថយន្ត អូរស្មាច់ ភូមិអូរស្មាច់សង្កាត់អូរស្មាច់ ក្រុងសំរោង ។
ប្រភពបញ្ជាក់ថា ករណីនេះ បានធ្វើអោយភ្ញៀវជាច្រើនបាន មកពីទីជិតទីឆ្ងាយ ចូល រួម ក្នុងរៀបចំពិធីអាពាណ៍ពិពាណ៍កូន ប្រុសស្រី អ្នកខ្លះកុំពង់តែទទួលទានអាហារ ដែលអ្នកខ្លះទៀត កំពុងតែផឹកស៊ីយ៉ាងសប្បាយ ស្រាប់តែបាន រត់បាស់សក់ ចែក ជើងគ្នា បាត ជើងសព្រាត ដោយសាតែគំនុំ បានយករោងមង្គលការ ដោះស្រាយរឿងផ្ទាលើខ្លួន ។  
ជនដៃដល់ប្រើអំពើហឹង្សាឈ្មោះ ហេង សុវណ្ណរត្ន័ ភេទប្រុសអាយុ ៣៨ឆ្នាំមុខរបរអ្នក លក់ គ្រឿងទេសបានយកកែវស្រាវាយទៅលើជនរងគ្រោះឈ្មោះ សយ ហុងម៉េង ភេទប្រុសអាយុ ៤៨ឆ្នាំតួនាទី ជានាយរងប៉ុស្តិ៍នគរបាល អន្តោប្រវេសច្រក អន្តរៈជាតិ អូរស្មាច់ ។  មន្រ្តីនគរបាល រដ្ឋបាលប៉ុស្តិ៍សង្កាត់អូរស្មាច់បានអោយដឹងថា ៖ នៅ ពេល កើតហេតុនូវអំពើហឹង្សានោះ សមត្តកិច្ចបានធ្វើការបង្ក្រាបភ្លាមៗផងដែរ និង ធ្វើឃាត់ខ្លួនជនដៃដល់យកទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ចំណែកជនរងគ្រោះនាំ
ទៅមន្ទីរពេទ្យធ្វើការសង្ក្រោះ ។  បន្ទាប់ពីសមត្តកិច្ច ធ្វើការសាក សួរ ជនដៃដល់ បាននិយាយថា ខ្លួនធ្លាប់មានគំនុំជាមួយនឹងឈ្មោះ សយ ហុងម៉េង កាលពីអំឡុង ឆ្នាំ២០១៧  ពេលជួបមុខគ្នា អត់ទ្រាំពុំបានក៏បញ្ចេញកំហឹងតែម្តងទៅ ។



សមត្ថកិច្ចជំនាញបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការអមសាលាដំបូង ខេត្តឧត្តរមានជ័យចាត់ ការទៅតាមផ្លូវច្បាប់ ៕


No comments:

Post a Comment