Tuesday, March 20, 2018


សង្វៀនប្រជល់មាន់ និងល្បែង អាប៉ោង ដុះស្លែរ សមត្ថកិច្ចនៅតែ មិនទាន់ បង្រ្កាបដដែល ប្រជាពលរដ្ឋសង្ស័យថា មានខ្សែរនៅពីក្រោយខ្នង  !!!!!!!

អង្គភាព BT-News ចេញផ្សាយថ្ងៃពុធ ០៥ កើត ខែ ចេត្រ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com

ចាងហ្វាងកាផ្សាយ
BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០





ខេត្តកំពត ៖ សេចក្តីរាយការណ៍មុននេះថា៖  សង្វៀនប្រជល់មាន់ និងល្បែង អាប៉ោងខ្នាតធំ ដែលមានទីតាំងស្ថិតក្នុងភូមិ ត្រពាំងរពៅ ឃុំ ព្រែកត្នោត ស្រុកទឹក ឈូ នៅតែដំណើរការរលួនដដែល ទោះបីជា មានសេចក្តីរាយការណ៍ ជួនឯកឧត្តម​ ជាវ តាយ អភិបាលខេត្តកំពត ថ្មីៗនេះ ក៍ដោយ ។
ប្រជាពលរដ្ឋដាក់ការសង្ស័យថា៖ មេល្បែងឈ្មោះ  ជូ ម៉េង និងម្នាក់ទៀតឈ្មោះ  ដែត ជាប្អូនថ្លៃលោក គង ប៉ុនរា មេឃុំនេះតែម្តង មានខ្សែរនៅពីក្រោយ ពីថ្នាក់ ក្រោម រហូតដល់ ស្នងការខេត្ត ហើយមើលទៅ បានជាសមត្ថកិច្ច មិនបង្រ្កាប បែប នេះ ។  ប្រជាពលរដ្ឋបានប្រាប់
BT-News ទៀតថា៖  ល្បែងមួយនេះ កើតឡើង យូរឆ្នាំ មកហើយ អាចនិយាយបានថា ដុះស្លែរ ទៀតផង ! សមត្ថកិច្ចធ្លាប់ ធ្វើការ បង្រ្កាប តែម្តងគត់ បាន២ ថ្ងៃ បើកដំណើរការ លេងវិញធម្មតា ហើយរលួនជាងមុន រហូត មកដល់ពេលនេះ ។ ប្រជាពលរដ្ឋពួកគាត់កំពុងសំដែង ក្តីព្រួយ បារម្មណ៏ រៀងរាល់ថ្ងៃ យ៉ាងខ្លាំងចំពោះភូមិ ឃុំ ដែលមិនមាន សុខសុវត្ថិភាព ដូចជា អំពើ ហឹង្សា ក្នុង គ្រួសារ និងចោរកម្ម ចោរលួច ! ចោរប្លន់ ជាដើម ! បើល្បែងមួយនេះ នៅតែមាន ករណីខាងលើនឹងកើតមានលើប្រជាពលរដ្ឋពួកគាត់ ជាមិនខាន ។

ពាក់ព័ន្ធល្បែងស៊ីសងខាងលើ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងថា៖  ធ្វើជាមេឃុំ មានតួរនាទី បម្រើប្រជាពលរដ្ឋ បែជាយកទុក្ខលំបាកល្បែងស៊ីសងមួយនេះ មក ដាក់លើប្រជាពលរដ្ឋទៅវិញ ជាក់ស្តែង ឈ្មោះ ដែត ជាប្អូនថ្លៃមេឃុំ គង ប៉ុនរា នេះតែម្តង ។   ប្រជាពលរដ្ឋសំណូមពរទៅ ឯកឧត្តម ស្នងការខេត្តកំពត មេត្តា ដាក់ កម្លាំង ចុះមកពិនិត្យផ្ទាល់ ដឹងការពិតហើយ ! បើឯកឧត្តម ស្តាប់កូនចៅថ្នាក់ក្រោម មិនដឹងនោះទេ ប្រហែលជាពួកគេ រាយការណ៍ជួនឯកឧត្តមថា ! ល្បែងលក្ខណៈ គ្រួសារ បន្តិចបន្តូច ​ប៉ុណ្ណោះ  
ជុំវិញការរិះគន់ខាងលើ  អង្គភាព
BT-News មិនអាចសុំការបំភ្លឺពី ឯកឧត្តម  
ម៉ៅ ច័ន្ទម៉ាធុរឹទ្ធ ស្នងការខេត្តកំពត និងមន្រ្តីថ្នាក់ក្រោមពាក់ព័ន្ធបានទេ នៅថ្ងៃទី២១ ខែមីនា នេះ មិនមានលេខទូរស័ព្ទ ! ដោយឡែកឯកឧត្តម​ ជាវ តាយ អភិបាលខេត្តកំពត វិញ ធ្លាប់បញ្ជាក់ប្រាប់ BT-News ថា ល្បែងស៊ីសង ត្រូវតែ បង្រ្កាប ! បើមានបញ្ហា ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕  នៅមាន(ត)

No comments:

Post a Comment