Thursday, March 1, 2018






ឈ្មូញឈើ គម្រាម វ៉ៃ មន្រ្តីយោធា ខណៈបំពេញ ភារៈកិច្ច !!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃព្រហស្សត៍ ១៥ កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី០១ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ មានសេចក្តីរាយការណ៍ពីមន្រ្តីយោធា សុំមិនបញ្ចេញ ឈ្មោះ នៅវេលាម៉ោង ០៣ និង២០នាទីថ្ងៃទី០១ ខែមីនា មុននេះថា៖ បក្ខពួករថយន្ត
Nisan ដឹកឈើ ស្ទុះមកគម្រាមរក វ៉ៃ និងប្រមាថបើកបុកកំទេច រថយន្ត លោក ខណៈពេល លោកបើកបរ រថយន្ត ម៉ាក Highlander ឡើងទៅប្រជុំ នៅយោធ ភូមិភាគទី ៤  សុំផ្លូវ វ៉ា នៅចំណុច ភូមិ ដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ដោយសា រូបលោក មានការ ចាំបាច់ជាបន្ទាន់ក្នុងការបំពេញ ភារកិច្ច ។
សេចក្តីរាយការណ៍បានបន្តថា ! រូបលោក បើកបរពីក្រោយរថយន្តដឹកឈើនៅ ចំណុច ខាងលើបានប្រមាណជាជាង ០១គីឡូម៉ែត្រ ក៍វ៉ាបានទៅខាងមុខ រូបលោក បានឈប់ មុខរថយន្តដឹកឈើនោះ ហើយសួរថា ផ្លូវស្រឡះសោះ ហេតុអីបានជា មិន អោយលោក វ៉ា ព្រោះលោកមានការ ប្រញ៉ាប់ ជាបន្ទាន់ ភ្លាមនោះបក្ខពួក ដឹកឈើ បានស្ទុះមក ក្របួចករអាវ ប្រមាថរកវ៉ៃ និងប្រមាថ បើករថយន្ត ដឹកឈើ ពួកគេ បំបុក រថយន្ត​លោក កំទេចចោល បន្ទាប់មក ពួកគេបើក រថយន្តដឹកឈើ បន្តដំណើរទៀត ក៍បើក គៀរ រថយន្តលោក ផ្នែកខាងក្រោយ ប៉ុន្តែមិនខូចខាតអ្វី នោះ ទេ ។ ម្ចាស់រថយន្ត
Nisan នោះត្រូវលោកស្គាល់ម្នាក់ឈ្មោះ សៀន ស្នាក់នៅ ភូមិ ជប់ក្រោម ឃុំស្វាយ លើ ស្រុកស្វាយលើ បានដឹកឈើ​ប្រណិតចេញ ពីចំណុច ភូមិឃុំ ខាងលើអោយ លោក ហួត សុខគ្រី មានមុខងារជាអធិការរងនគរបាល ស្រុក ស្វាយលើ ស្ថិតនៅក្នុង ភូមិជប់ក្រោម ឃុំស្វាយលើ​ ស្រុកស្វាយលើ ។
ករណីនេះត្រូវបានប្រជាពលរដ្ឋរិះគន់ថា ! ឈ្មូញដឹកជញ្ជួនឈើ សុទ្ធសឹង ជាមន្រ្តី នគរបាល អញ្ចឹងបាន ជាជំនាញ ពាក់ព័ន្ធមិនដែលបង្រ្កាប សូម្បីតែម្តង ដោយសា បក្ខពួកតែមួយ ហើយស្រុកស្វាយលើ មួយនេះ ល្បីជាងគេ​ខាងចាប់អ្នកកាសែត ។

ជុំការរិះគន់ខាងលើ អង្គភាព
BT-News មិនអាចស្វែងរក ដើម្បីសុំការបំភ្លឺ ពីលោក អធិការរង ស្រុកស្វាយលើបានទេ នៅថ្ងៃទី ០១ ខែមីនា នេះ បើមានបញ្ហាសូម ធ្វើការ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕ តាមដាន BT-News បន្ត




No comments:

Post a Comment