Monday, March 19, 2018


សន្និសិទសារព័ត៌មាន ស្តីពី ការចូលរួមលើក កម្ពស់សុវត្តិភាពចរាចរណ៍ផ្លូវគោក  !!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃអង្គារ៍ ០៤ កើត ខែ ចេត្រ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ សន្និសិទសារព័ត៌មាន ស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក បានបើក នៅសណ្ឋាគារ
GRAND D'ANGKOR ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី  ស៊ុន ចាន់ថុល រដ្ឋ មន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ របស់គណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក  និងមានការ អញ្ជើញចូលរួម ពីសំ ណាក់ លោកស្រី MICHELLE  YEOH ( មីសែល យូ ) ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ សុវត្ថិ ភាព ចរាចរណ៍ ផ្លូវគោក សាកល ព្រមទាំងឧត្តម មន្រ្តីសម្ខាន់ៗ ចូលរួមជាច្រើនរូប ទៀតផងដែរ  ពិធីនេះដំណើរការទៅបានក្រោមការឧបត្ថម្ភ និងរៀបចំដោយ ក្រុម ហ៊ុន ព្រូដិនសល កម្ពុជា ។
លោកស្រី MICHELLE YEOH បានថ្លែងលើកឡើងថា៖ ដើម្បីលើកកម្ពស់ច្បាប់ ចរាចរណ៍ ផ្លូវគោកនៅកម្ពុជា ក៍ដូចជានៅក្នុងតំបន់អាស៊ានទាំងមូល ត្រូវមានការ ចូលរួមពី ប្រជាពលរដ្ឋ ក៍ដូចជាប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសក្មូយៗសិស្សានុសិស្ស  ត្រូវអោយពួកគេយល់ច្បាស់ ពីច្បាប់ចរាចរណ៍ផ្លូវគោក ។ លោកស្រីបញ្ជាក់ថា ការបញ្ជ្រាប ច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺមានក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាន ប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួម អប់រំនេះ ក៍ដូចជាការពារ ប្រជាពលរដ្ឋកម្ពុជាផងដែរ។

នៅឱកាសនោះដែរ ឯកឧត្តមស៊ុន ចាន់ថល់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន បានថ្លែងថា៖ ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ
កម្ពុជា បានខិតខំប្រឹងប្រែង ខ្លាំងណាស់ ក្នុងការលើកកំពស់ដើម្បីទប់ស្កាត់ កាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ ដោយចំណាយថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយឆ្នាំៗ សំខាន់ជំរុញអោយមានការ សហប្រតិបត្តិការ រួមគ្នា ជាដៃគូរល្អ ។




ឯកឧត្តម ស៊ុន ចាន់ថុល​ បានកោតសរសើរ ខ្ពស់ចំពោះការ សហការ រវាង លោកស្រី MICHELLE  YEOH និងក្រុមហ៊ុន ព្រូដិន​សល កម្ពុជា បានចូរួមពង្រឹង ក៍ដូចការកាត់បន្ថយការគ្រោះថ្នាក់ ផ្នែក​ចរាចរណ៍ផ្លូវគោក និងបានចូលរួមផ្តល់ យោបល់ ដោយចុះធ្វើការអប់រំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយផ្ទាល់នេះ ។
ឯកឧត្តម បានថ្លែងលើកឡើងទៀតថា !  កន្លងមកមន្រ្តីលោក មានការអសកម្ម មួយចំនួន ក៍ពិតមែន ប៉ុន្តែបច្ចុប្បន្ននេះ ឯកឧត្តមបានរិទ្ធ បន្តឹង យ៉ាង ខ្លាំងអំពី ច្បាប់ចរាចរណ៍ តាមរយៈថវិកាលើកទឹកចិត្តដល់មន្ត្រីជាប់ពាក់ព័ន្ធ ដែលខិតខំ យកចិត្តទុកដាក់បម្រើការងារ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា៖ មន្រ្តីទាំងអស់ ត្រូវពិនិត្យប័ណ្ណបើកបរ តៃកុង រថយន្ត និងឯកសាពាក់ព័ន្ធរថយន្ត គ្រប់ប្រភេទ ជាកំហិត ដោយសហការ ជាមួយ កំលាំងជំនាញ ដែលធ្វើកំពុងធ្វើចរាចរណ៍ នៅតាមដងផ្លូវ ពិសេសជាងគេ អ្នកបើកបរ ក្នុង ស្ថានភាព ស្រវឹង ត្រូវពិនិត្យទៅតាមកម្រិតត្រូវផាកពិន័យ ឫត្រូវ មានទោស ព្រោះ កន្លងមក គ្រោះដ្នាក់ចរាចរណ៍កើតមានឡើង រៀងរាល់ ថ្ងៃភាគច្រើន ដោយសា អ្នកបើកបរ ស្រវឹង   ​ ( សម្លេងដើម ឯកឧត្តម )




No comments:

Post a Comment