Monday, March 5, 2018



ផ្ទះ ៥៥ខ្នង រងនូវការខូចខាតដោយខ្យល់កន្រ្តាក់ !!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃអង្គារ៍ ៥ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖  ភ្លៀងកក់ខែមួយមេ បានលាយឡំនឹងខ្យល់កន្ត្រាក់ បានបំភ្លេច បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៥៥ខ្នងផ្ទះ ក្នុងនោះក៏មានលំនៅដ្ឋាន ចំនួន៥ ខ្នង ត្រូវបានរងការខូចខាតទាំងស្រុង ហើយក៏មានលំនៅដ្ឋានខ្មែរ-ឥស្លាម មួយចំនួនទៀត ក៏រងការវាយប្រហារ ដោយគ្រោះមហន្តរាយនេះដែរ ។
តាមរបាយការណ៍ពីអាជ្ញាធរ បានអោយដឹងថា៖  ភ្លៀងកក់ខែដែលលាយ ឡំនឹង ខ្យល់ កន្រ្តាក់ បានវាយប្រហារទៅលើតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ៤លា្ងចថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៨  នៅក្នុងភូមិ កិរីវ័ន្ត សង្កាត់កូនក្រៀល ក្រុងសំរោង ! ហើយករណី នេះមិន បណ្តាលអោយពលរដ្ឋណាមា្នក់រងគ្រោះថា្នក់ឡើយ ។




យោងតាមរបាយការណ៍របស់លោក ញ៉ើន កួន ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តឧត្តរមានជ័យបានអោយដឹងថា ភ្លៀងកក់ខែខាងលើនេះ ដែលមាន កំរិតទឹកភ្លៀង ៣៣មម ហើយបានលាយឡំជាមួយខ្យល់កន្ត្រាក់ ដោយបានវាយ ប្រហារ មកលើតំបន់មួយចំនួន នៃក្រុងសំរោង ដែលបណ្តាល អោយលំនៅ ដ្ឋាន ប្រជាពលរដ្ឋរងការខូចខាតអស់ជាច្រើនខ្នង ហើយគ្រោះធម្មជាតិនេះ មិនបានឆាបឆក់យកជីវិតមនុស្សណាម្នាក់ឡើយ 



No comments:

Post a Comment