Friday, March 2, 2018



ដោយសាជាតិ ស្រា ស ធ្វើអោយបុរសម្នាក់ មានជម្ងឺសសៃប្រសាទ និងធ្វើអត្តឃាត !!!!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃសុក្រ ១ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

សៀមរាប៖ បុរស ធ្វើអត្តឃាត (ចងក)សម្លាប់ខ្លួននៅវាលស្រែចម្ងាយ៨គីឡូម៉ែត្រ ខាងលិចភូមិតាទ ឃុំ គោកធ្លកក្រោម ស្រុកជីក្រែង កាលពីវេលាម៉ោង ១០ និង៤៥នាទី ព្រឹក ថ្ងៃសុក្រ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី០២ ខែ មីនា ឆ្នាំ២០១៨  ។ ក្រោយពីទទួលបានពត៌មាននេះភ្លាមលោក វរសេនីយ៍ឯក សុខ  សុទ្ធាវុធ អធិការនគរបាល ស្រុកជីក្រែង បានអោយកម្លាំង នគរបាលជំនាញនគរបាលស្រុកចុះទៅពិនិត្យ និងធ្វើការស្រាវជ្រាវបានអោយ ដឹង ថា សាកសពជនរងគ្រោះ មានឈ្មោះ ឈឿង ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិតាទ ឃុំ គោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។






សមត្ថកិច្ចជំនាញបានបញ្ជាក់បន្ថែមទៀតថា តាមការសាកសួរ និងការបំភ្លឺពី ក្រុម គ្រួសារ សពបានអោយដឹថា៖ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ម៉ោង៥ និង ៣០នាទី ល្ងាច ម្សិលមិញ ប្រពន្ធគាត់បានឌុបម៉ូតូ ប្តីទៅស្រោច ទឹកនៅភូមិដូនរាជ ដល់ពាក់កណ្តាលផ្លូវប្តីគាត់លោកចុះពីលើម៉ូតូរត់កាត់វាលស្រែពេលនោះប្រពន្ធនិងប្រជាពលរដ្ឋបានជួយតាមរកតែរកមិនឃើញលុះព្រឹកថ្ងៃកើតហេតុ ម៉ោង៨ និង ៣០នាទី ទើប ឃើញ សាកសព ចងកនៅលើដើម កកោះនៅទីវាលស្រែ ខាងលិច ភូមិតាទចំងាយ ៨គីឡូម៉ែត្រការចង ក នោះគឺចងនិងអាវយឺត ដៃវែងក្រុមគ្រួសារ បានបំភ្លឺបន្ថែមទៀតថារូបគាត់មានជម្ងឺសសៃប្រសាទមានសភាពវិកលចរឹក ដោយសាគាត់បរិភោគស្រាសជាប្រចាំ ។
តាមការពិនិត្យ របស់នគរបាលជំនាញបាន ឃើញថា គ្មានការពាក់ព័ន្ធ និងបទ ល្មើសព្រហ្មទណ្ឌទេ សព បានប្រគល់ជូនក្រុមគ្រួសារយកទៅ
ធ្វើបុណ្យ ទៅតាមប្រពៃណី ៕


No comments:

Post a Comment