Monday, March 12, 2018








លី ហាក់សេង ប្រើគ្រឿងចក្ររាប់សិបគ្រឿង លួចឈួសឆាយដីព្រៃលិចទឹក អាជ្ញាធរ មិនបើកភ្នែកមើល !!!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃច័ន្ទ ១១ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖  ប្រជាពលរដ្ឋរាយការណ៍មក BT-News មុននេះថា៖ លោក លី ហាក់សេង ប្រើគ្រឿងចក្ររាប់សិបគ្រឿង លួចឈួស ឆាយដីព្រៃលិចទឹក តំបន់៣ តំបន់អភិរក្ស បឹងទន្លេសាប ស្ថិតក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ជាច្រើន ហិកតា ចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ រហូតដល់ ថ្ងៃទី១២ ខែមីនា នេះ អាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ មិនឃើញ អើត ( ក )ចុះទប់ស្កាត់ សូម្បីតែបន្តិច ។
ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប មេត្តាចាត់វិធាន ការអោយបានទាន់ពេលវេលាផង បើយឺតយ៉ាវ ព្រៃលិចទឹកសម្រាប់ត្រីពងកូន ច្បាស់ជារលាយហិនហោចខ្លោចផ្សារ ដោយសាលោក លី ហាក់សេង ជាមិនខាន ។ ជុំវិញកេណីនេះ អង្គភាព
BT-News នឹងធ្វើការផ្សព្វផ្សាយបន្តទៀត នៅថ្ងៃស្អែក ! បើមានបញ្ហាសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងលើ ៕

No comments:

Post a Comment