Friday, March 9, 2018






ផ្លូវអាជ្ញាធរជាតិអប្សរា ១ខ្សែរ ចាប់ពីស្វាយធំ ដល់ព្រះដាក់ ខូចខាតយ៉ាងដំណំ ប្រជាពលរដ្ឋនិយាយថា ! តើគួរបន្ទោសអ្នកណា !!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃសុក្រ ៨ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ផ្លូវក្រវ៉ាត់ក្រុងទេសចរប្រវត្តិសាស្រ្តអង្គរ
-ខេត្តសៀមរាប ឈ្មោះថា ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ១ខ្សែរ ចាប់ពីចំណុចស្វាយធំ សង្កាត់អំពិល ឆ្ពោះទៅដល់ ព្រះដាក់ ស្រុកបន្ទាយស្រី កំពុងរងនូវ ការខូចខាត យ៉ាងតំណំ ដោយសា រថយន្ត ដឹកដី រថយន្តធុនធំ ដឹកឈើជាដើម។ល។
មន្រ្តីសាធារណៈការ និងដឹកជញ្ជួននិយាយប្រាប់ថា៖ ផ្លូវ១ខ្សែរនេះគ្រប់គ្រង ដោយ អាជ្ញាធរជាតិអប្សរា មិនពាក់ព័ន្ធនឹងមន្ទីរសាធារណៈការនិងដឹកជញ្ជួនខេត្តនោះទេ ។  ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវមួយនេះនិយាយប្រាប់ថា៖  កន្លងមកមានការ ជួស ជុល ដែរក៍ប៉ុន្តែ មិនបានប៉ុន្មានថ្ងៃទេ ខូចទៅវិញដដែល មិនដឹងមក ពី អ្វីនោះទេ ! មួយ ឆ្នាំ ទល់មួយឆ្នាំ មិនដែលឃើញផ្លូវ១ខ្សែរនេះ បានស្អាត​ម្តងណា ឡើយ ! តាមមើល ដោយសារថយន្តធំៗដឹកលើសទំងន់ បានជាខូចផ្លូវបែបនេះ ។
ចំពោះមតិមហាជនវិញនិយាយតៗគ្នាថា៖  ផ្លូវ១ខ្សែរនេះ ឆាប់ខូចមកពីអាជ្ញាធរធ្វើផ្លូវ មួយនេះ កិបកេង​លុយ នៅពេលធ្វើការជួសជុលម្តងៗគ្រាន់តែដើរប៉ះ ដូចប៉ះខោអាវ វាមិនជាប់នោះទេ វា គ្រាន់តែបានមួយរយៈពេលតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរតាម ម៉ូតូ ត្រូវមានការប្រុងប្រយ័ត្នកុំ​បើកបរក្នុងល្បឿនលឿនពេក ព្រោះផ្លូវមួយខ្សែរនេះពោរ៍ពេញទៅដោយក្រឡុក ជ្រៅ​ ៗ វាអាច បង្កអោយដួលបាន ហើយឆក់យកអាយុជីវិតយ៉ាងងាយ ផងដែរ ។

ជុំវិញការរិះគន់ខាងលើ អង្គភាព
BT-News បានធ្វើការទំនាក់ទំនងដើម្បីសុំការ បំភ្លឺ ទៅលោក ឡុង កុសល់ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា (០៩២ ៨៩៩៩៦៦) ដែរ នៅថ្ងៃទី០៩ ខែ មីនា នេះ ប៉ុន្តែទូរស័ព្ទមិនអាចទំនាក់ទំនងបាន ! បើមានបញ្ហា សូមធ្វើការទំនាក់ទំនង តាមរយៈលេខទូរស័ព្ទខាងលើ ៕ នៅមាន (ត)


No comments:

Post a Comment