Tuesday, March 6, 2018







កងទ័ព កងពលតូចថ្មើរជើងលេខ៤១ ប្រឆាំង ដាច់ខាតទណ្ឌិត សម រង្ស៊ី គាំទ្រទាំងស្រុង ជំហរមេទ័ព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្តមនាយឧត្តមសេនីយ៍ ជា តា !!!!!!

អង្គភាព
BT-News ចេញផ្សាយថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ
 bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com
ចាងហ្វាងកាផ្សាយ BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តឧត្តរមានជ័យ៖  យើងខ្ញុំ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃកងពល តូចថ្មើរជើងលេខ៤១ គាំទ្រទាំងស្រុងនូវជំហរ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា ហើយប្រឆាំងដាច់ខាត​ ចំពោះ ទណ្ឌិត សម រង្ស៊ី ត្រូវដើរអោយឆ្ងាយពីគន្លង ខ្មោចឪលោក ! កុំព្យា យាម បំផ្លាញ ជាតិខ្មែរ
«ទង្វើរបស់វានេះ គឺពិសពុលណាស់ មិនខុសពី ឪពុករបស់វា ឡើយ ។ ទង្វើរបស់វាមានទិសដៅតែមួយគត់គឺសម្រេចអោយបានការក្តោបក្តាប់អំណាច ដោយមិនខ្វល់ពីការវិនាស របស់ជាតិ និងទុក្ខលំបាក របស់ប្រជាជន នោះឡើយ» ពួកយើងទាំងអស់គ្នា មិនចាញ់ឧបាយកល ឃោសនា ញុះញង់ បោកប្រាស់របស់ចលនាឧទ្ទាម សមរង្សី ឡើយ ។

ពួកយើងជាកងទ័ព គឺមានតែភាពស្មោះត្រង់ដាច់ខាត និងគោរពជានិច្ច នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងជាមេបញ្ជាការផុតលេខផ្កាយមាស៥ ។
បច្ចុប្បន្នប្រជាពលរដ្ឋ ព្រមទាំងកងទ័ពទាំងអស់ កំពុងរស់យ៉ាងសុខសាន្ត ជាមួយនឹងជីវភាពមួយសមរម្យ ក្រោមការគិតគូរ និងយកចិត្តទុកដាក់ជានិច្ច របស់សម្តេចតេជោ ហ៊ុន សែន ។ កងទ័ពគ្មានថ្ងៃស្តាប់តាមគំនិតឆ្កួតលីលា គំនិតស្មោគគ្រោក និងគំនិតបំផ្លាញជាតិរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ ។ កាណុងកាំភ្លើង និងអាវុធទំនើបៗរបស់កងទ័ព នឹងប្រើ សម្រាប់ កម្ចាត់ជនទាំងឡាយ ដែលធ្វើចលនាឧទ្ទាម ដែលប៉ុនប៉ងបំផ្លាញជាតិ ដូចជាទណ្ឌិត សម រង្ស៊ី និងបក្ខពួកនេះ ៕



No comments:

Post a Comment