Wednesday, March 21, 2018


កងទ័ព ត្រូវរឹងមាំ មិនត្រូវជឿនូវការ ញុះញុង ពីមជ្ឈដ្ឋានគណៈបក្ស នយោបាយ ណា ឡើយ  

អង្គភាព
BT-News ចេញផ្សាយថ្ងៃព្រហស្សត៍ ០៦ កើត ខែ ចេត្រ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា គ.ស ២០១៨
ចូលមើលតាមរយៈ bt-newsdaily.blogspot.com
ចូលមើលវេបសាយតាមរយៈ bt-news.com

ចាងហ្វាងកាផ្សាយ
BT-News តាមរយៈ ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០ / ០៩៧ ៨៣៩៤ ៣៣៥


ខេត្តឧត្តរមានជ័យ៖ ឧត្តមសេនីយ៍ទោ  អ៊ុន ស៊ីផូ នាយករងទីចាត់ការ ឃោសនា ព័ត៌មានអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានថ្លែងថា !  កងទ័ព ត្រូវ រឹងមាំ មិនត្រូវជឿនូវការ ញុះញុង ពីមជ្ឈដ្ឋានគណៈបក្ស នយោបាយណាឡើយ កងទ័ព ត្រូវតែ ការពារ កុំអោយ មានបដិវត្តពណ៌ និងការពាររដ្ឋាភិបាលស្របច្បាប់  ប្រសាសន៍ នេះ ឯកឧត្តម បានថ្លែងលើក ឡើងក្នុងពិធីផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត ពីសភាពការណ៍ថ្មីៗនៅក្នុងប្រទេស និងក្រៅប្រទេស ក្រោម​ប្រធានបទសៀវភៅ (ស)រាជ រដ្ឋាភិបាល ស្តីពីស្ថានការណ៍នយោបាយនៅកម្ពុជា  ការពង្រឹងនីតិរដ្ឋ និងដំណើរការ លទ្ធិប្រជាធិបតេយ្យ ដើម្បី បញ្ជាប ដល់នាយទាហាន នាយ ទាហានរង យកទៅបន្តផ្សព្វផ្សាយ ដល់ពលទាហានគ្រប់បណ្តាវរៈសេនា តូច ចំណុះ អោយកងពលតូចថ្មើរជើងលេខ៤១ ដែលកំពុងឈរជើង នៅ​សមរភូមិមុខ ទាំងអស់ នៅទីបញ្ជាការ​កងពល នាព្រឹក ថ្ងៃពុធ ៥ កើត ខែចេត្រ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ២១ ខែមីនា គ.ស ២០១៨ ម្សិលមិញ ដែលមាន នាយទាហាន នាយទាហានរង ចូលរួមចំនួន ១២០ នាក់ ។

ឧត្តមសេនីយ៍ទោ អ៊ុនស៊ីផូ មានប្រសាសន៍លើកឡើងថា ! ប្រទេសកម្ពុជា កំពុង មានការ អភិវឌ្ឍន៍ លើគ្រប់វិស័យ ប្រជាជនកំពុងមានភាពសុខសាន្ត រីឯកងទ័ពវិញ កំពុងតែមានប្រាក់ខែ សមរម្យ ស្ថានភាពគ្រួសារកងទ័ព មានជីវភាព ល្អប្រសើរ  ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេច​តេជោ ហ៊ុន សែន បានប្រែ ក្លាយ ពីការបង្ហូរឈាម មកការអភិវ​ឌ្ឍន៍ សេដ្ឋកិច្ចជាតិ និងតំបន់ ព្រំដែន មានភាព ប្រសើរឡើងទ្វេរដងបន្ថែមទៀត ។







ឯកឧត្តម មានប្រសាសន៍សង្កត់ធ្ងន់ ទៅកាន់ នាយទាហាន នាយទាហានរង ថា ! ព្រឹតិ្ត​ការណ៍នយោបាយដែលកើតឡើងនៅក្នុងប្រទេសបច្ចុប្បន្ននិងសភាពការណ៍ ផ្សេងៗ  ដែលបានកើតឡើង នៅ​នៅទូរ​ទាំងពិភពលោក នៃបដិវត្តន៍ពណ៌ តាម បែបសង្គ្រាម មនោគមន៍វិទ្យា និងភេរវកម្ម ដែលធ្វើអោយប្រទេសមាន ចលាចល ! ដូច្នេះហើយកងទ័ព ត្រូវតែ ការពាររាជរដ្ឋាភិបាលកម្ពុជាយើង ពីព្រោះបដិវត្តន៍ ពណ៌ បានជ្រៀតចូលចង់ផ្តូល រំលំ រាជរដ្ឋា ភិបាលស្របច្បាប់ ដែលប្រសូត្រ​ចេញ ពីការបោះឆ្នោតរបស់ប្រជាជន តាមគ្រប់រូបភាព បើមិន ដូច្នោះទេ ប្រជាជននឹងរង គ្រោះដូចបណ្តាប្រទេសមួយចំនួន ដែលកំពុង មានសង្រ្កាម បង្ហូរ ឈាម រហូត ដល់ សព្វថ្ងៃដោយពុំមានមហាអំណាច អាមេរិក ណា មកទទួលខុសត្រូវឡើយ  






No comments:

Post a Comment