Thursday, November 24, 2016










BT-NEWS.COM បែកធ្លាយ !!! គ្លីនិកយីហោ ( ស៊ឹង រិទ្ធីរ៉េត ) រងនូវការរិះគន់ មិនយកចិត្តក្នុងការព្យាបាលអ្នកជម្ងឺ !!! ខ្វះវិជ្ជាជីវៈ


មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋម្នាក់ឈ្មោះ ថាវី ភរិយាអ្នកជម្ងឺ ឈ្មោះ ឡាយ បានរាយការណ៍ ប្រាប់
BT-NEWS នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះថា៖ គ្លីនិកយីហោ ( ស៊ឹង រិទ្ធីរ៉េត )
នៅតាមបណ្តោយ ផ្លូវជាតិលេខ៦
A អតីតសាលាស្រុកចាស់ ខាងកើតផ្សារសាមគ្គី ស្ថិតក្នុងភូមិ ស្លក្រាម សង្កាត់ស្លក្រាម ក្នុង-ខេត្ត ក្រុងសៀមរាប ! ទទួលពិនិត្យ និង ព្យាបាលជម្ងឺទូទៅ មនុស្សចាស់ ! កុមារ ! គ្រូពេទ្យខ្វះវិជ្ជាជីវៈ និងអសមត្ថភាព ក្នុងការព្យាបាលអ្នកជម្ងឺ ! ខណៈពេលប្តីលោកស្រី ចូល ទៅពិនិត្យ ជម្ងឺ ចុកពោះ ! ទុកឲ្យធ្លាយពោះវៀន ស្ទើរបាត់បង់ជីវិត ។





លោកស្រីបាននិយាយថា៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ប្តី លោកស្រី ត្រូវបានលោក គ្រូពេទ្យនៅ គ្លីនិក យកទៅពិនិត្យ អេកូឃើញថា ! លោកហូបសាច់គោ បណ្តាលឲ្យហើមពោះវៀន ! ពេល នោះ គ្រូពេទ្យផ្សំថ្នាំ ពោះវៀនបំបាត់រាគ ! រហូតដល់ ថ្ងៃទី ១៦ ខែវិច្ឆិកា គ្រូពេទ្យនៅតែនិយាយ ដដែលថា ហើមពោះវៀន ! គ្រានោះស្ថានភាពជម្ងឺប្តីលោកស្រី ចុកពោះខ្លាំង ! កាន់តែ ធ្ងន់ ឡើងៗ ក្រុមគ្រូពេទ្យទាំងនោះ នៅតែធ្វើប្រង៉ើយ ! ថ្ងៃទី១៦ដដែល គ្រូពេទ្យធំ បានមកដល់ ដេញ ឲ្យយក ប្តីលោកទៅពិនិត្យសាជាថ្មី ! ទើបនិយាយថា ! ពោះវៀនដុះខ្នែង ! ដោយខ្វះ ទំនុកចិត្តបែបនេះ លោកស្រីជាប្រពន្ធ ក៍សម្រេចចិត្តនាំ ប្តីលោកស្រី ទៅពិនិត្យ នៅ ក្លីនិក ផ្សេងទៀត ទើបដឹងថា ! ពោះវៀនដុះខ្នែង ប្តីលោកស្រី​បានធ្លាយ បាត់ទៅហើយ នៅសល់ តែបន្តិចទៀត ប៉ុណ្ណោះជីវិតប្តីលោក ស្រី ហ្នឹងលា ចាកលោកនេះបាត់ទៅហើយ ។

លោកស្រី ថាវី បានបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យក្នុងគ្លីនឹកខាងលើមិនសូវ យកចិត្តទុក្ខដាក់ ចំពោះ អ្នកជម្ងឺ ទាល់តែសោះ ឫមួយជាគោលការណ៍ របស់ក្លីនិកឯកជន ស៊ឹង រិទ្ធីរ៉េត ឲ្យធ្វើអញ្ចឹង ! បើលុយ វិញ មើលឃើញខ្លាំងណាស់ គ្រាន់តែផ្សំថ្នាំ លេបបំបាត់រាគ និងអេកូ អស់ ២៦០
$ ! ក្រុមគ្រួសារ លោកស្រី វាមិនអី ! ចុះប្រជាពលរដ្ឋក្រីក្រវិញ គិតម៉េចទៅ ! រង់ចាំតែស្លាប់ប៉ុណ្ណោះ ។

មហាជននិយាយថា ! ទោះបី ឯកឧត្តម ម៉ម ប៊ុនហេង  រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញ សេចក្តីប្រកាស ត្រូវយកចិត្តទុកដាក់ផ្នែកសេវាព្យាបាល ចំពោះអ្នកជម្ងឺ យ៉ាងណា ! នៅតែមាន ក្រុមគ្រូពេទ្យ មួយចំនួន មិនមានឆន្ទៈនូវវិជ្ជាជីវៈរបស់ខ្លូន ជាពិសេស ក្លីនិកខាងលើ ! សម្បូរ រឿងអាស្រូវ ជាច្រើន ! ប្រជាពលរដ្ឋ សំណូមពរ ឲ្យ មន្ទីរ និងក្រសួង សុខាភិបាល មាន ចំណាត់ការចំពោះ បញ្ហា នេះផង !  បើក្លីនិកធ្វើបែបហ្នឹង ពលរដ្ឋគ្រប់រូប សង្ឃឹមអ្វី ។  


ពាក់ព័ន្ធករណីនេះ BT-NEWS បានទំនាក់ទំនង ទៅ គ្លីនិកខាងលើ មុននេះ បានត្រឹមពាក្យ មួយម៉ាត់ អ្នកជម្ងឺ ឈ្មោះ ឡាយ  ឈឺ ( គ្រុនឈាម )  ៕

Wednesday, November 23, 2016

BT-NEWS.COM នាយករដ្ឋមន្ត្រី នៃប្រទេស កម្ពុជា-វៀតណាម ឯកភាព ក្នុងការធ្វើលិខិតរួមគ្នា ទៅកាន់ប្រទេសបារាំង ដើម្បីស្នើសុំ ឲ្យ អ្នកឯកទេសបារាំង ជួយធ្វើផែនទី ដែលផ្ទេរពីផែនទី ពីខ្នាត១លើ ១០០ពាន់ មក១លើ៥០ពាន់វិញ





មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញ នៅសណ្ឋាគារ អប្សរ៉ាផាឡេស ខេត្តសៀមរាប មុនបើកកិច្ចប្រជុំកំពូលលើកទី៩ កម្ពុជា ឡាវ វៀតណាម ស្តីពីការអភិវឌ្ឍន៍ តំបន់ត្រីកោណ និងកិច្ចប្រជុំពាក់ពន្ធ័ សមភាគីទាំងពីរ គឺសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងឯ.ឧ ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី នៃសាធា រណរដ្ឋសង្គមនិយមវៀតណាម បានឯកភាព ក្នុងការធ្វើលិខិតរួមគ្នា ទៅកាន់ប្រទេស បារាំង ដើម្បីស្នើសុំឲ្យអ្នកឯកទេសបារាំង ជួយធ្វើផែនទី ដែលផ្ទេរពីផែនទី ! ពីខ្នាត១លើ ១០០ ពាន់ មក១លើ៥០ពាន់វិញ ហើយបានចាត់តាំង ឲ្យឯកឧត្តម ឡុង វីសាឡូ រដ្ឋលេខាធិការ ក្រសួងការបរទេស និងមានភាគីវៀតណាម ដើម្បីធ្វើការរួមគ្នា ទាក់ទងនឹងលិខិតផែនទីនេះ។



ទន្ទឹមនេះថ្នាក់ដឹកនាំទាំង ពីរ ក៏បានពិភាក្សា លើការ រំឮកខួបទី៥០ នៃការបង្កើតទំនាក់ ទំនង ការទូត រវាងប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តិទៅនៅដើមឆ្នាំក្រោយនេះ គឺនៅក្នុង​ឱកាស នៃពិធីសម្ពោធស្ពានជ្រៃធំ ខេត្តកណ្តាល ព្រំដែនកម្ពុជា វៀតណាម និងក៏បានឯកភាពគ្នា ក្នុងការធ្វើយ៉ាងណា ឲ្យប្រជាជនរស់នៅតាមព្រំដែន នៃប្រទេសទាំងពីរ រស់នៅក្នុងស្ថានភាពល្អប្រសើរផងដែរ ។


ឯកឧត្តម ង្វៀន សួនហ្វ៊ុក  បានសម្តែងនូវការស្វាគមន៍ ចំពោះកិច្ចប្រជុំកម្ពុជា ឡាវវៀតណាម លើកទី៩ ស្តីពីតំបន់អភិវឌ្ឍត្រីកោណ ក្នុងនោះឯកឧត្តម នាយករដ្ឋមន្ត្រីវៀត ណាម ក៏បាន ស្នើរសុំសម្តេចតេជោ ទៅបំពេញទស្សនៈកិច្ច ទៅកាន់ប្រទេសវៀតណាម នាពេលខាងមុខ ហើយសម្តេចតេជោ បានឯកភាព ទៅបំពេញទស្សនៈកិច្ចផ្លូវការនៅវៀតណាម នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ដើម្បីទំនាក់ទំនងកាន់តែប្រសើរ រវាងប្រទេសនងប្រជាជនទាំង ពីរកាន់តែជិតស្និត លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើឲ្យ អនិកជនវៀតណាម ស្រប ច្បាប់ ដែលកំពុងរស់នៅកម្ពុជា បន្តរស់នៅស្របច្បាប់ ក្នុងប្រទេសកម្ពុជាផងដែរ ៕
BT-NEWS.COM លទ្ធផលផ្លែផ្ការ នៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាមលើកទី៩ ស្តីពីការអភិវឌ្ឍន៍ នៅតំបន់ត្រីកោណ និងកិច្ចប្រជុំពាក់ព័ន្ឋ

មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាបប្រទេសកម្ពុជា !!! សម្ដេចតេជោ៖ បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេល០៣ថ្ងៃ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ មុននេះ ! ថ្នាក់ដឹកនាំ នៃប្រទេសទាំងបី បានពិនិត្យ ពិភាក្សា បូកសរុប លទ្ធផល សម្រេចបានក្រោមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ និងវៀតណាម !  ជារួម អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ
, ឧត្ដមមន្ត្រី និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាន ខិតខំប្រឹងប្រែងបំពេញការងារ តាមការ កំណត់រហូតសម្រេចបាន ការងារជាច្រើន ដែលក្នុងនោះរួមមាន ការអនុវត្តគម្រោង ដែលបាន ដាក់ចេញ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ , ការកាត់បន្ថយការជួញដូរមនុស្ស និងគ្រឿង ញៀន, កិច្ចសម្រួលពាណិជ្ជកម្ម , ការបង្កើនទំនាក់ទំនង ប្រជាជននិងប្រជាជន, ការលើកកម្ពស់វិស័យទេសចរណ៍ និងការអភិវឌ្ឍ វិស័យកសិកម្ម ។
អង្គប្រជុំក៏វាយតម្លៃខ្ពស់ចំពោះ លទ្ធផលរបស់វេទិកាយុវជន និងការតាំងពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ ក៏ដូចជាលទ្ធផល នៃសន្និសីទពាណិជ្ជកម្ម,វិនិយោគ និងការជំរុញវិស័យ ទេសចរណ៍ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី ៧ ដល់ថ្ងៃទី ១១ខែធ្នូឆ្នាំ ២០១៥ នៅទីក្រុង ប៉ាកសេ ខេត្តចំប៉ាសាក់   នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។ ទន្ទឹមនេះ អង្គប្រជុំក៏សូមស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការ លើកទី៣ ស្ដីពីសន្តិសុខ និងកិច្ចការ ការពារជាតិ នៃសភាជាតិ របស់ប្រទេស CLV នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៦ នៅទីក្រុង ...ខេត្ត....នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ។

អង្គប្រជុំបានកត់សំគាល់ លទ្ធផលដ៏ល្អប្រសើរឡើងវិញ បានចូលរួមចំណែកអភិវឌ្ឍន៍ តំបន់ ត្រីកោណ ដែលតំបន់នេះ លែងជាតំបន់ ដាច់ស្រយាលទៀតហើយ តែជាតំបន់ពោរ ពេញទៅ ដោយ សក្ដានុពលសេដ្ឋកិច្ច និងមាន ភាពទាក់ទាញក្នុងការរស់នៅ !  ជាសក្ខីភាព នៃការ អភិវឌ្ឍន៍ សេដ្ឋកិច្ច នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងទៅនេះ  តំបន់ត្រីកោណអភិវឌ្ឍន៍ បានក្លាយទៅជា តំបន់កសិ-ឧស្សាហកម្មដ៏ធំមួយ តាមរយៈ ការវិនិយោគបរទេស និងវិនិយោគក្នុងស្រុក ជាមួយនឹងធម្មជាតិដ៏គួរឱ្យទាក់ទាញ និងបាន ទទួលភ្ញៀវទេសចរ កាន់តែច្រើនឡើងៗ ជារៀងរាល់ថ្ងៃ ។

សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម មានភាពរស់រវើក ទាំងនៅក្នុងខេត្តនីមួយៗ និងឆ្លង ព្រំដែន ! ជាមួយនឹងការអភិវឌ្ឍទាំងនេះ ជីវភាព និងសុខុមាលភាពរបស់ប្រជាជន នៅក្នុង តំបន់ក៏មាន ការប្រែប្រួល គួរឱ្យកត់សំគាល់ ។ នៅក្នុងការផ្ដល់យោបល់ លើទិសដៅ នៃអនាគត
, អង្គប្រជុំ បានទទួលស្គាល់ នូវភាពជឿនលឿន នៃការ រៀបចំផែនការអភិវឌ្ឍន៍ នៃឧស្សាហកម្មកៅស៊ូសម្រាប់ តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម, តម្រូវការបន្ទាន់ នៃការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ហើយបាន ប្រគល់ភារកិច្ចនេះ ទៅគណៈកម្មការ សម្របសម្រួលចម្រុះ CLV CCC ដើម្បីបន្តអនុវត្ត និងកែតម្រូវ អនុវត្ត អនុស្សរណៈនៃការយោគយល់ ស្ដីពីគោលនយោបាយអនុគ្រោះ សម្រាប់បង្កើត បរិយាកាស ដែលអំណោយផលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានស្នើឱ្យបញ្ចប់នៃការអភិវឌ្ឍន៍ទេសចរណ៍ នៃតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម និងផែនការសកម្មភាពនៃការតភ្ជាប់ ឱ្យបានទាន់ពេលវេលា ! អង្គប្រជុំ ក៏បានឯកភាពគ្នា លើការរៀបចំ នៃគម្រោងសំណើអាទិភាពចំនួន៥ នៃប្រទេសនីមួយៗ សម្រាប់ ស្វែងរកដៃគូអភិវឌ្ឍន៍ ។ ប្រទេសទាំងបី ក៏បានថ្លែងអំណរគុណ ប្រទេសដៃគូ អភិ វឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុនានា ពិសេសប្រទេសជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី ដែល បាន និងកំពុងបន្តផ្ដល់ជំនួយអភិវឌ្ឍន៍សម្រាប់គម្រោងនានា នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ។
សម្ដេចតេជោ បានបញ្ជាក់ថា៖ យោងទៅលើការពិនិត្យឡើងវិញ ការចាប់ផ្ដើមនៃគំនិតផ្ដួចផ្ដើម តំបន់ត្រីកោណអភិវឌ្ឍន៍នេះ សម្ដេច មានមោទនភាព ដោយសារតែនេះ ជាគំនិតផ្ដួចផ្ដើម របស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រី កម្ពុជា ហើយត្រូវបានគាំទ្រទៅដោយ អតីតនាយក រដ្ឋមន្ត្រីឡាវ ស៊ីសុវត្ថិ កែវបុប្ផា និងអតីតនាយករដ្ឋមន្ត្រី វៀតណាម ផាមវ៉ាន់ហា ។






យើងចាប់ផ្ដើម នៃការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ កម្ពុជា មានប្រាក់ចំណូលត្រឹមតែ ២៩៤ ដុល្លា តែប៉ុណ្ណោះ ប៉ុន្តែ ចាប់តាំងពីពេលនោះរហូតមកដល់ពេលនេះ កម្ពុជា បានហក់ឡើង ទៅដល់ ១៣០០ដុល្លាសហរដ្ឋអាមេរិក ពីប្រទេសដែលមានប្រាក់ចំណូលទាបមួយ ទៅប្រទេស ដែលមាន ប្រាក់ចំណូលកម្រិតមធ្យម ។ តំបន់ត្រីកោណអភិវឌ្ឍន៍ កាលពីមុននេះ ដែលឋិតនៅឯកោ ជាពិសេស គឺផ្នែកខាងដែនដីរបស់កម្ពុជា បាននិងកំពុងតភ្ជាប់ ប្រែក្លាយទៅជា តំបន់ដែលមាន សក្ដានុពល ។ ឥឡូវនេះដើម្បីពន្លឿន នៃការអភិវឌ្ឍន៍, នាយករដ្ឋមន្ត្រី ទាំងបី ក៏បានឯកភាពគ្នាទៅលើ ការផ្ដួចផ្ដើមគំនិតដោយរដ្ឋមន្ត្រី និងឧត្ដមមន្ត្រី របស់យើងពាក់ព័ន្ធទៅនឹងគម្រោង ដែលប្រទេស នីមួយៗ មានគម្រោង៥ សម្រាប់ស្នើរ ទៅ ដល់ដៃគូអភិវឌ្ឍន៍ជួយទ្រទ្រង់នូវផែនការនេះ  ពិសេស ជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី ។ ប៉ុន្តែរឿងនេះ យើងក៏មានការចាំបាច់ដើម្បីពន្លឿន នៅក្នុងការអភិវឌ្ឍន៍ នៅក្នុងតំបន់នោះ តាមរយៈនៃគំនិតផ្ដួចផ្ដើមមួយចំនួន រាប់ទាំងបញ្ហា ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ការបណ្ដុះ បណ្ដាលធនធានមនុស្ស ដែលក្នុងនោះខាងវៀតណាម មានលទ្ធភាពច្រើន ទៅលើបញ្ហា ការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាបញ្ហាដទៃទៀត ហើយឡាវក៏មានលទ្ធភាព កាន់តែច្រើន នៅក្នុងការផលិតអគ្គិសនី សម្រាប់ជួយមកដល់កម្ពុជាផង និងជួយ ទៅដល់វៀតណាមផងដែរ , ហើយកម្ពុជា នឹងរៀបចំ នូវផែនការមួយ ស្ដីអំពីបញ្ហាការតភ្ជាប់ទៅលើប្រការទាំងពីរ  ៕





BT-NEWS.COM សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តី អញ្ជើញ ជាធិបតី ក្នុង កិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាមលើកទី៩ ( CLV )



មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០

ខេត្តសៀមរាប៖
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជាbaបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាមលើកទី ៩ ស្តីពីការអភិវឌ្ឍនៅតំបន់ត្រីកោណ 9th Cambodia-Laos-Vietnam Summit on Development Triangle Area-CLV នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា នេះ ! ក្នុងកាសនេះមានវត្តមាន នាយករដ្ឋមន្រ្តីឡាវ ព្រមទាំងនាយករដ្ឋមន្រ្តីវៀតណាមផងដែរ ។

កិច្ចប្រជុំកំពូល កម្ពុជា
-ឡាវ និងវៀតណាមលើកទី៩ បានចាប់ផ្តើមតាំងពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ មកម្លេះ ក្នុងកិច្ចប្រជុំនេះ មានគោលបំណងអភិវឌ្ឍន៍ព្រំដែន តំបន់ត្រីកោណ នៃប្រទេសទាំងបី ៕ ( នៅមាន លទ្ធផល តាមដាន BT-NEWS ទៀត )

Monday, November 21, 2016

BT-NEWS.COM ប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម (CVL) លើកទី៩ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ




មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០
ខេត្តសៀមរាប៖ ប្រទេសកម្ពុជា ! ជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូល កម្ពុជា - ឡាវ និង វៀតណាម (CVL) លើកទី៩ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ ! បានដំណើរការរៀបចំធ្វើឡើងនៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប ! មានរយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៦ ។



តាមសេចក្តីរាយការណ៍ពីថ្នាក់ដឹកនាំ CVL ថា៖ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ! សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ! ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិត្យឡាវ និងឯកឧត្តម ង្វៀន សួនហ៊្វុក  នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។



របៀបវារៈសំខាន់ៗក្នុងកិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាមលើកទី៩ ស្តីពីការអភិវឌ្ឍន៍តំបន់ត្រីកោណ នឹងផ្តោតលើបញ្ហាចំនួន០៣ ! ទី ០១ ផែនការមេដែលបានកែប្រែឡើងវិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ស្តីការអភិវឌ្ឍតំបន់ត្រីកោណ (២០១០-២០២០) ។ ទី០២ លទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល កម្ពុជា ឡាវ និងវៀតណាមលើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដែលបានប្រព្រឹត្តិទៅកាលពីខែធ្នូ ឆ្នាំ២០១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ។ និងទី០៣ ការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាមលើកទី៩ ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ នៅទីក្រុងវៀងច័ន្ធ ចាប់តាំងពីឆ្នាំ២០១៤ មកម្លេះ ៕

Sunday, November 20, 2016

BT-NEWS.COM មន្រ្តីយោធាម្នាក់បានស្លាប់ដោយសារកាំភ្លើងរបស់ខ្លួនត្រូវគេសង្ស័យថា !!! ជាករណីរាលកៃកាំភ្លើងដោយខ្លួនឯង

មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០


ខេត្តឧត្តរមានជ័យ៖  មន្រ្តីយោធា យោធភូមិភាគ៤ ម្នាក់បានស្លាប់នៅលើអង្រឹងរបស់ខ្លួន តែគេសង្ស័យថា ! ជាករណីឃាតកម្មបាញ់សំលាប់ តែត្រូវបាន មេបញ្ជាការអង្គភាព បដិសេធន៍ថា ! ជារឿងរាលកៃកាំភ្លើងស្លាប់ដោយសារខ្លួនឯង ខណៈដែលជនរងគ្រោះ ដេកយាមល្បាតនៅក្នុងអង្រឹង ។


សាកសពមន្រ្តីយោធា ដេកស្លាប់ក្នុងអង្រឹង រួមជាមួយថ្លុកឈាម ដោយត្រូវគ្រាប់កាំភ្លើងបែកក្បាលធ្លាយខួរ ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង ០៨ ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា នៅចំណុច ១៧ ត្រង់ភូមិសាស្រ្ត អូរច្រោក ប៉ើយភ្នំដងរែក ហើយក៏ជាទីតាំងដែលជនរងគ្រោះ ប្រចាំការយាមល្បាតផងដែរ ។ ដោយជនរងគ្រោះឈ្មោះ អំ គុណ ភេទប្រុសអាយុ ២៧ឆ្នាំ ឋាន្តនៈព្រឹន្ទបាលឯក នៅក្នុងអង្គភាព គរ.១.ស៊ើបការណ៍ នៃយោធភូមិភាគទី៤ បច្ចុប្បន្នមានទីលំនៅភូមិទំនប់លើ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។


ករណីស្លាប់របស់មន្រ្តីយោធា ត្រូវបានក្រុមគ្រួសារជនរងគ្រោះ បានដាក់ការសង្ស័យ ជា រឿងឃាត់កម្មសម្លាប់ដោយពួកគាត់បានស្នើរឱ្យសមត្ថកិច្ចជួយធ្វើកោសសវិច្ឆ័យឱ្យបានច្បាស់លាស់ ដោយឡែក មេបញ្ជាការអង្គភាព គរ.១.ស៊ើបការណ៍របស់យោធភូមិទី៤ លោក វរសេនីយ៍ត្រី សាម ឡា បានបដិសេធន៍ថា ជាករណីរាលកៃកាំភ្លើងស្លាប់ដោយខ្លួនឯង ។
ចំពោះការសង្ស័យនេះ តាមការបំភ្លឺពីសាច់ញាតិបងប្អូនជនរងគ្រោះ ពីសំណាក់មន្រ្តីយោធា រួម ក្រុមជាមួយ ដែលប្រទះឃើញសាកសព ជនរងគ្រោះបានដេកស្លាប់នៅក្នុងអង្រឹង និងតាមការរៀបរាប់ពីមេបញ្ជាការអង្គភាព ក៏មិនខុសគ្នានោះដែរ ដោយស្ថានភាពជនរងគ្រោះត្រូវគ្រាប់កាំភ្លើង ធ្លាយពីគុំត្រចៀក ទៅកណ្តាលក្បាលចំណែក ឯកាំភ្លើងម៉ាកអាកា (AK) របស់ជនរងគ្រោះ នៅពីក្រោមអង្រឹងដែលជនរងគ្រោះដេកស្លាប់ និងការណុងកាំភ្លើង បែរទៅចុងជើងជនរងគ្រោះ។

ពាក់ព័ន្ធនឹងករណីនេះ យើងបានសុំការបំភ្លឺតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិការនេះ ពីលោក អ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ តែលោកមិនអាចបញ្ជាក់បានទេ ព្រោះទីតាំងដែលមន្រ្តីយោធាស្លាប់ គឺជាតំបន់ភូមិសាស្រ្តរបស់កងទ័ព ហើយមេអង្គភាព យោធា ក៏មិនអនុញ្ញាតិឱ្យសមត្ថកិច្ចចូលទៅត្រួតពិនិត្យ និងធ្វើកោសលវិច្ឆ័យលើសាកសព ជនរង គ្រោះ នៅទីតាំងកើតហេតុបានទេ។ ហើយម្យ៉ាងទៀត ជនរងគ្រោះត្រូវ បញ្ជូនទៅ ធ្វើបុណ្យ នៅផ្ទះឯស្រុកអន្លង់វែង ! ដោយឡែកខាងអធិការនគរបាលស្រុកអន្លង់វែង ក៏បានប្រាប់តាមទូរស័ព្ទ ក៏មិនអាចបញ្ជាក់អំពីករណីនេះបានទេ ព្រោះសមត្ថកិច្ច មិនបានធ្វើកោសលវិច្ឆ័យ នៅកន្លែងកើតហេតុ ៕



BT-NEWS.COM មន្រ្តីយោធា កងពលលេខ៤ និងបក្ខពួក អស់លក្ខណ៍ ត្រូវបានឃាត់ខ្លួន

មើល វេប សាយតាមរយៈ bt-news.com 
ចាងហ្វាងការផ្សាយតាមរយៈ ! ០៩៧ ២២៤៧ ៥៧៧ / ០៧៧ ៨៦៥ ៥០០





ខេត្តសៀមរាប៖ លោក ទៀ គឹមសុទ្ធ  នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ! បានប្រាប់ BT-NEWS នៅវេលាម៉ោង ០៨ និង១៥នាទី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ មុននេះថា៖
រថយន្ត ស៊ីទែន ដឹកហ្គាស បង្កប់ឈើគ្រញូងមួយគ្រឿង និងឃាត់ខ្លួនមនុស្ស០៥ ( ប្រាំនាក់ ) កាលពី ព្រឹក ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលមិញ ! នៅដងផ្លូវជាតិលេខ ៦៧B មុខស្នាក់ការ រដ្ឋបាលព្រៃឈើសង្កាត់កន្តួតខ្នារក្រៅ ពាក់ព័ន្ធឈ្មោះ មឿន គឹមសៀង  មុខតំណែងជាមេ ( គ ) នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៤ ឈរជើង ក្នុងភូមិសាស្រ្តស្រុកអន្លងវែង ខេត្ត ឧត្តរមានជ័យ និងឈ្មោះ ខេង លីខន ជាយោធា ព្រមទាំងបក្ខពួក ០៣ នាក់ទៀត !  ជំនាញកសាង សំណុំរឿងបញ្ជួនទៅសាលាដំបូងចាត់ការទៅតាម និតិវិធី ច្បាប់ នៅព្រឹកនេះ ហើយ ! រីឯ ឈើគ្រញូង វិញ ជំនាញរដ្ឋបាលព្រៃឈើ ធ្វើការរាប់ចំនួននៅថ្ងៃនេះផងដែរ ។

មហាជនបាននិយាយថា៖ លោក មឿន គឹមសៀង  មន្រ្តីយោធាខាងលើ រកស៊ីឈើគ្រញូងដុះ ស្លែរ នៅស្រុកអន្លង់វែង មិនមានជំនាញស្ថាប័នពាក់ព័ន្ធណា ហ៊ានក្អកឡើយ ៕